ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចុះ​ពិនិត្យ​ផ្ទាល់​រួច​ក៏​សម្រេច​ថា​…​បិទ​ចោល​ភ្លាម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ថ​កិច្ច​ចម្រុះ​ ​ដឹកនាំ​ដោយ​គណៈ​កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ចុះ​ពិនិត្យ​ និងសម្រេច​បិទ​​ទីតាំង​សិប្បកម្ម​ផលិត​ទឹក​​បរិសុទ្ធ​ «ថាវរៈ»​ និង​ផលិត​ទឹកកក​អនាម័យ​ កាលពី​​រសៀល​ថ្ងៃ​ទី​២៧​ មីនា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ថ​កិច្ច​ចម្រុះ​ ​ដឹកនាំ​ដោយ​គណៈ​កម្ម​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ចុះ​ពិនិត្យ​ និងសម្រេច​បិទ​​ទីតាំង​សិប្បកម្ម​ផលិត​ទឹក​​បរិសុទ្ធ​ «ថាវរៈ»​ និង​ផលិត​ទឹកកក​អនាម័យ​ កាលពី​​រសៀល​ថ្ងៃ​ទី​២៧​ មីនា​ ​​ស្ថិតក្នុង​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ។

បើតាម​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ប្ញទ្ធិ បាន​ឱ្យ​ដឹងថា​ ​ការ​ពិនិត្យ​ទីតាំង​ផលិត​ទឹក​ពិសារ​បរិសុទ្ធ​និង​ទឹកកក​របស់​លោកស្រី ហួយ សុ​គ​ន្ធា​រី ដែល​ជា​ម្ចាស់​សិប្បកម្ម​ ​គឺ​​​ក្រោយ​​ពិនិត្យ​ជាក់ស្តែង​ឃើញថា ​ការ​ផលិត​ទឹក​បរិសុទ្ធ​គ្មាន​ច្បាប់​ស្តង់ដា​ (CS)​ និង​គ្មាន​ចុះបញ្ជី​ការ​បរិច្ឆេទ​ ​ការ​ផលិត​ទឹកកក​បរិសុទ្ធ​ ការ​វិច​ខ្ចប់​គ្មាន​ការ​អនាម័យ ​ដែល​យក​កា​រ៉ុ​ង​មិន​ស្អាត​ មក​ច្រកចេញ​ដឹក​ចែកចាយ​ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ទីប្រឹក្សា​គ​ណៈកម្ម​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ ផលិតផល​មួយ​និង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ទៀតថា​ ​ម្ចាស់ផលិត​គាត់​មានច្បាប់​មូលដ្ឋាន​ តែ​នៅ​ខ្វះ​៣​ចំណុចទៀត លើ​បញ្ហា​ដែល​ធ្វើ​ឱ្យ​​ប៉ះពាល​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ ​។

អត្ថបទសរសេរ ដោយ