ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ដ៏​ល្បី​១​រូប​និយាយ​ពី​រឿង​រួមរ័ក​នឹង​មិត្ត​ក្នុង​ក្រុម

5 ឆ្នាំ មុន

តារាស្រី Melanie Brown ឬ​ Mel B មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារាចម្រៀង​៥​នាក់​របស់​ក្រុម «Spice Girls» ក្នុង​អំឡុង​ទស​វត្ស​៩០​បាន​ទម្លាយ​រឿង​នាង…

តារាស្រី Melanie Brown ឬ​ Mel B មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារាចម្រៀង​៥​នាក់​របស់​ក្រុម «Spice Girls» ក្នុង​អំឡុង​ទស​វត្ស​៩០​បាន​ទម្លាយ​រឿង​នាង និង​នាង​ Geri Halliwell ជា​មិត្ត​រួម​ក្រុម​ធ្លាប់​បាន​រួមរ័ក​ជាមួយ​គ្នា ។

កាលពី​ពេលថ្មី​ៗ​កន្លង​មក Mel B បញ្ជាក់​ប្រាប់​ពិធីករ​ Piers Morgan ​ទាក់ទង​នឹង​សំនួ​រថា​ «នាង​ធ្លាប់​រួមរ័ក​ជាមួយ​នាង​ ហ​ល្លី​វែ​ល អាយុ​៤៦​ឆ្នាំ ឬ​អត់?» នាង Mel B បាន​បង្ហាញ​រឿង​អតីតកាល​ទាក់ទង​នឹង​សម្ព័ន្ធភាព​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ ហ​ល្លី​វែ​ល​ ។

នាង​បាន​រៀប​ការ​ជាមួយ​លោក ​គ្រី​ស្ទៀ​ន ហ័​រ​ន័​រ ជា​ម្ចាស់​ក្រុម​រថយន្ត​ប្រណាំង​«Red Bull» នៅ​ឆ្នាំ​២០១៥ តែ​ធ្លាប់​រួមរ័ក​ជាមួយ ​ហ​ល្លី​វែ​ល ​។

នាង​និយាយ​ថា «​មែន ! មនុស្ស​គ្រប់​រូប​ធ្លាប់​គេង​លើ​គ្រែ​តែ​មួយ ប៉ុន្តែ​មិនមែន​បែប​នោះ​សម្រាប់​មនុស្ស​គ្រប់​រូប​ទេ »​។

លោក ​ម័​រ​ហ្គេ​ន​ សួរ​បន្ត​ថា «​អ្នក​ធ្លាប់​គេង​ជាមួយ​នាង​ជឺ​រី ហ​ល្លី​វែ​ល មែន ឬ​អត់ »​?​ Mel B បញ្ជាក់​ថា​«​គ្មាន អ្វី​ៗ​នឹង​គ្នា​ជាមួយ​នាង​ជឺ​រី​ជា​មិត្តសំឡាញ់​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ