ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ហ្កា​ហ្កា និង​ជេ​រ៉េ​មី ជា​អ្វី​នឹង​គ្នា ?

5 ឆ្នាំ មុន

ជា​ដំណឹង​ល្អ​មួយ​រវាង​នាង​ឡេ​ឌី ហ្កា​ហ្កា តារាចម្រៀង​ដ៏​ល្បី និង​លោក​ជេ​រ៉េ​មី រ៉េ​ន​ន័​រ​(Jeremy Renner) តារា​សម្តែង​ដ៏​បុិ​ន​ប្រសប់ ព្រោះ​ពួក​គេ​រមែង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ញឹកញាប់ ។ នាង​ហ្កា​ហ្កា…

ជា​ដំណឹង​ល្អ​មួយ​រវាង​នាង​ឡេ​ឌី ហ្កា​ហ្កា តារាចម្រៀង​ដ៏​ល្បី និង​លោក​ជេ​រ៉េ​មី រ៉េ​ន​ន័​រ​(Jeremy Renner) តារា​សម្តែង​ដ៏​បុិ​ន​ប្រសប់ ព្រោះ​ពួក​គេ​រមែង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ញឹកញាប់ ។

នាង​ហ្កា​ហ្កា ធ្លាប់​មាន​ក្ដី​ស្រឡាញ់​យ៉ាង​ល្អូកល្អិន​ជាមួយ​លោក​គ្រី​ស្ទៀ​ន ការី​ណ (​​Christian Carino) រហូត​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ ប៉ុន្តែ​មក​ដល់​ខែកុម្ភៈ​កន្លង​មក អ្នក​ទាំង​២​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ខកចិត្ត ។

ក្រោយមក​ក៏​មាន​លេចឮ​ដំណឹង​ថា​កំពុង​សេពគប់​ជាមួយ​លោក​ប្រេ​៊​ត​លី គូ​ព័រ មិត្តភក្ដិ​តារា​សម្តែង​ក្នុង​រឿង «A Star Is Born» និង​បាន​បង្ហាញមុខ​នៅ​ក្នុង​ពិធី​ប្រកាស​រង្វាន់​អូ​ស្ការ​ផង​ដែរ ។

ទោះជា​បែប​ណា​ក្ដី​«People» បាន​បញ្ជាក់​ថា​កន្លង​មក​ហ្កា​ហ្កា បាន​ទៅ​ណា​មក​ណា​ជា​ញឹកញាប់​ជាមួយ​លោក​រ៉េ​ន​ន័​រ ។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​ពួក​គេ​ជា​មិត្ត ឬ​ជា​អ្វី​នឹង​គ្នា ? ខណៈ​ពេល​តំណាង​របស់​ពួក​គេ​មិន​បង្ហាញ​ពី​ហេតុផល​លើ​ពាក្យ​ចចាមអារ៉ាម​បែប​នេះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ