ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ស្រែកយំ​ឡើង​ទ្រហឹង ក្រោយ​ដឹង​ប្តី​ខ្លួន​«​ជាប់គុក​អស់​១​ជីវិត​»​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ស្រែកយំ​បាន​លាន់ឮ​ទ្រហឹង​ពេញ​បន្ទប់​ប្រកាស​សាលក្រម ដោយ​ក្រុម​សាច់ញាតិ​និង​ភរិយា​ជន​ត្រូវ​ចោទ​បាន​ស្រែកយំឡាំប៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ជន​ត្រូវ​ចោទ​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារយកក្រណាត់​គ្រប​ក្បាល​រុញ​ចូល​រថយន្ត​ដឹក​ទៅ​កាន់ពន្ធនាគារ​ព្រៃ​.ស ។ នោះ​គឺជា​ការ​ប្រកាស​សាល​ក្រម​នៅ​សៀ​ល​ថ្ងៃ​ទី​២៦ ខែមីនា លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អឹ​ុ​ង…

រាជធានី​ភ្នំពេញ ៖ ការ​ស្រែកយំ​បាន​លាន់ឮ​ទ្រហឹង​ពេញ​បន្ទប់​ប្រកាស​សាលក្រម ដោយ​ក្រុម​សាច់ញាតិ​និង​ភរិយា​ជន​ត្រូវ​ចោទ​បាន​ស្រែកយំឡាំប៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ជន​ត្រូវ​ចោទ​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារយកក្រណាត់​គ្រប​ក្បាល​រុញ​ចូល​រថយន្ត​ដឹក​ទៅ​កាន់ពន្ធនាគារ​ព្រៃ​.ស ។ នោះ​គឺជា​ការ​ប្រកាស​សាល​ក្រម​នៅ​សៀ​ល​ថ្ងៃ​ទី​២៦ ខែមីនា លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ដោយ​ក្រុម​ឧកញ៉ា ថោ​ង សា​រ៉ាត់ ។

តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​ជន​ជាប់​ចោទ​​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗអស់​១​ជីវិត ។ ជនជាប់ចោទ​មាន ១-​ឈ្មោះ ថោ​ង សា​រ៉ាត់ ថៅកែ​ក្រុមហ៊ុន ៩៩៩ ។ ២-​ឈ្មោះ សៀង វាសនា ៣-​ឈ្មោះ កូយ ចាន់​ថុ​ល ៤-​ឈ្មោះ មាស សម្បត្តិ និង​៥-​ឈ្មោះ ឈុ​ន ចិ​ត្រា ។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ​ចំពោះ​មុខជនជាប់ចោទ​៤​នាក់ និង​កំបាំង​មុខ​ឈ្មោះ ថោ​ង សា​រ៉ាត់ ប៉ុន្តែ​ចាត់​ទុក​ចំពោះ​មុខ​ដោយ​ជន​ជាប់​ជាប់ចោទ​មាន​មេធាវី​ការពារ​ក្តី ចូលរួម​ស្តាប់​ការ​ប្រកាស​សាល​ក្រម​នេះ​ដែរ ។

សំណុំរឿង​ឃាតកម្ម​មួយ​នេះ ត្រូវ​បាន​សាធារណ​ជន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឯ​សវនាការ​ក៏​បាន​ធ្វើ​ឡើងជា​ច្រើន​លើក​ច្រើន​សា​ដែរ រហូត​ដល់​មាន​សាលក្រម​ប្រកាស​ចាត់​របៀប​ទៀត​ផង ។ សាធារណជន​តែងតែ​ទន្ទឹងរង់ចាំ​មើល​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ នេះ​ថា តើ​នរណា​ជា​ឃាតករ ។ ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ដែល​ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ «​ឡោ តិច​សេង​» ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ គេ​នៅ​ចាំ​បាន​ថា ការ​បាញ់​សម្លាប់​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ នោះ ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​តែ​ម្តង និង​ជា​សំណុំរឿង​ដែល​លេចធ្លោ​បំផុត​ចុងឆ្នាំ​២០១៤ ។

ក្រោយ​ពី​កើត​មាន​អំពើ​ឃាតកម្ម​នោះ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ។
យោង​​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៅ​ក្នុង​សវនាការ​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ ជា​អ្នក​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម ឯ​ឈ្មោះ សៀង វាសនា ជា​អង្គរក្ស គឺជា​ជន​ដៃដល់​កាន់​កាំភ្លើងខ្លី​ចុះ​ពីលើ​ម៉ូតូ ដើរទៅ​បាញ់​ប្រហារ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង ខណៈ​ជន​រង​គ្រោះ​ចុះ​ពី​រថយន្ត​ទំនើប​មួយ​គ្រឿង​ដើរទៅ​រក​ទិញ​ផ្លែ​ឈើ ។ ចំណែក​ឈ្មោះ លី សៅ ជា​អង្គរក្ស និង​ស្លាប់​ក្នុង​គុក ជា​អ្នក​ជិះ​ម៉ូតូឌុប ឈ្មោះ សៀង វាសនា ។ រីឯ​ឈ្មោះ កូយ ចាន់​ថុ​ល ឈ្មោះ មាស សម្បត្តិ និង​ឈ្មោះ ឈុ​ន ចិ​ត្រា ក៏​ជាប់​ពាក់​ក្នុង​អំពើ​ឃាតកម្ម​នោះ​ដែរ ។

នៅ​ក្នុង​សវនាការ​លើក​ចុង​ក្រោយ​នេះ ជនជាប់ចោទ​៤​នាក់​ ហាក់ដូចជា​មានការ​កែប្រែ​ចម្លើយ​វិញ​ថា ពួក​គេ​មិន​បាន​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ទេ ចំណែក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ក៏​កម្រ​បង្ហាញមុខ​ក្នុង​សវនាការ​ថែម​ទៀត ។ នៅ​លើក​ចុង​ក្រោយ​នេះ តុលាការ​បាន​តម្រូវ ឲ្យ​អ្នក​ផ្តើមគំនិត​ចូលរួម ដើម្បី​បំភ្លឺ​ឬ​ប្រើ​សិទ្ធិ​ដោះ​បន្ទុក​ទៅ​លើ​ការ​ចោទប្រកាន់​នេះ ។ ផ្ទុយ​ទៅ​វិញ ថោ​ង សា​រ៉ាត់ ចូល​សវនាការ​ដោយ​ការ​ដឹក​តាម​រទេះរុញ និង​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយ​អះអាង​ថា ជនជាប់ចោទ​មាន​សុខ​ភាព​មិនល្អ ហើយ​នៅ​ពេល​តុលាការ​ចាប់ផ្តើម​បើក​សវនាការ ថោ​ង សា​រ៉ាត់ បែរជា​កើតរោគ​រកកល់​ចង់​គាំងបេះដូង​ស្លាប់ ។ ពេល​នោះ ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ បាន​អនុញ្ញាត​ឲ្យ​អនុរក្ស​ពន្ធនាគារ រួម​ជាមួយ​ពេទ្យ​អមដំណើរ​ដឹក ថោ​ង សា​រ៉ាត់ ទៅ​កាន់​មន្ទីរពេទ្យ​វិញ ។

ចាប់តាំងពី​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃំ​ុ​ខ្លួន​ជាង៥​ឆ្នាំ ថោ​ង សា​រ៉ាត់ មិន​ដែល​ដេក​នៅ​ក្នុង​ពន្ធនាគារ​ទេ គឺ​យក​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ធ្វើ​ជា​កន្លែង​ឃុំខ្លួន​បណ្តោះអាសន្ន ហើយ​ប្រមាណ​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ ថោ​ង សា​រ៉ាត់ ត្រូវ​បាន​ដូរ​ទៅ​ដេក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ។ ថោ​ង សា​រ៉ាត់ ដេក​ក្នុង​មន្ទីរពេទ្យ​ជាង​៥​ឆ្នាំ​មក​ហើយ មាន​ម៉ា​សី​ុ​ន​ត្រជាក់ មាន​ទូរទស្សន៍ និង​មាន​ទូរស័ព្ទ​ដៃ​សម្រាប់​ប្រើប្រាស់​គ្រប់ពេលវេលា ។ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​អនុរក្ស​ពន្ធនាគារ​ដែល​ទៅ​យាម​ប្រចាំការ​ខ្សឹប​ថា ថោ​ង សា​រ៉ាត់ គ្មាន​ជំងឺ​អ្វី​ធំ​ដំ​ុ​ទេ និង​ស្ទើរតែ​គ្មាន​ជំងឺ​ទៀត​ផង ។ ប៉ុន្តែ​ដោយសារ​មាន​លុយ​ចេះ​តែ​បាន​នៅ​ថែរក្សា​សុខ​ភាព​ដូច្នោះ​ទៅ ខណៈ​មិន​ទាន់​ក្លាយជា​ទណ្ឌិត តែ​ពេល​កាត់ទោស​ហើយ ថោ​ង សា​រ៉ាត់ គ្មាន​វាសនា​បាន​ដេក​ម៉ា​សុ​ី​ន​ត្រជាក់​ទៀត​ទេ ។

មានការ​កត់​សម្គាល់ថា បន្ទាប់​ពី​សាលក្រម​ប្រកាស​ផ្តន្ទាទោស ថោ​ង សា​រ៉ាត់ និង​បក្សពួក​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​អស់​១​ជីវិត​ភ្លាម ក្រុម​គ្រួសារ​និង​ប្រពន្ធ​កូន​ពួក​គេ ដែល​បាន​ចូល​មកតាមដាន​ការ​ប្រកាស​នោះ បាន​ស្រែក​ឡាំប៉ា​និង​ទ្រហោ​យំ​ពេញ​បន្ទប់​សវនាការ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។ ក្នុង​ចំណោម​អ្នក​ស្រែក​ទ្រហោយំ​នេះ គេ​ឃើញ​មាន​វត្តមាន​អ្នកស្រី ទាវ ធីតា ដែល​ជា​ភរិយា​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ស្ទុះ​ចេញ​ទៅ​មុខ​ច្រកចូល​អគារ​សាលាដំបូង ហើយ​ស្រែកយំ​ខ្លាំង​ៗ​ដោយ​ចោទ​ថា តុលាការ​គ្មាន​យុ​ត្តិធម៌ ដាក់គុក​ប្តី​គាត់​អស់​១​ជីវិត ។ អ្នកស្រី​និយាយ​ទៀត​ថា ប្តី​គាត់​មិន​បាន​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ទេ ។ ការ​ស្រែក​ទ្រ​ហោយំ​ពី​សំណាក់​ក្រុម​គ្រួសារ និង​សាច់ញាតិ​ជនជាប់ចោទ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មន្ត្រី​បម្រើ​ការ​នៅ​សាលា ដំបូង និង​អ្នកដំណើរ​តាម​ផ្លូវ​ភ្ញាក់ផ្អើល​ផង​ដែរ ។

លុះ​ពេល​រសៀល​បន្តិច អនុរក្ស​ពន្ធនាគារ​បាន​ដឹក​ជនជាប់ចោទ​៤​នាក់ ដោយ​គ្មាន ថោ​ង សា​រ៉ាត់​ទេ ចេញ
ពី​សាលាដំបូង​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ។ ពេល​នោះ​ប្រពន្ធ​កូន និង​សាច់ញាតិ​ជនជាប់ចោទ​បាន​នាំ
​គ្នា​ឈរ​រារាំង​រថយន្ត​របស់​ពន្ធនាគារ​មិន​ឲ្យ​ដឹក​ប្តី និង​ឪពុក​ចាកចេញ ។ ទោះជា​យ៉ាងណា ការ​អនុវត្ត​ច្បាប់​ដោយ​កម្លាំងនគរបាល​គោលដៅ​ការពារ​សាលាដំបូង សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មក​រា
បាន​ធ្វើអន្តរាគមន៍ ចាប់​ប្រពន្ធ កូន និង​សាច់ញាតិ​ជនជាប់ចោទ​ចេញ​ពីមុខ​រថយន្ត ទើប​រថយន្ត​ដឹក​ពួក​គេ​ទៅ​កាន់​ពន្ធនាគារ​ព្រៃសបាត់​ទៅ ។ ក្រោយ​ការ​ប្រកាស​សាលក្រម​ភ្លាម​ៗ មិន​ទាន់ដឹង​ថា​ នឹង​មានការ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ឬ​បែប​ណា​ទេ ។ សាលក្រម​ក៏​បាន​ទុក​ពេល​១​ខែ​សម្រាប់​ការ​ប្តឹង​ទាស់​នេះ ៕

អត្ថបទសរសេរ ដោយ