ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្យា លីវ​អាន បុរាណ​ក៏​ល្អ សម័យ​ក៏​កើត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​វ័យក្មេង​សត្យា លីវ​អាន បាន​ចាប់​អាជីព​ចម្រៀង​សម័យ ផ្ទុយ​ពី​និស្ស័យ​កំណើត​របស់​ខ្លួន​ផ្នែក​បុរាណ ។ បើ​ទោះបីជា​មាន​ជំនាញ​ផ្នែក​ចម្រៀង​បុរាណ​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​កំពុង​បត់បែន​ទេព​កោ​ល​ស្យ​របស់​ខ្លួន​ឲ្យ​មក​របៀប​សម័យ​វិញ ក្រោយ​ពេល​មានឱកាស​ចូល​ផលិតកម្ម​M ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​វ័យក្មេង​សត្យា លីវ​អាន បាន​ចាប់​អាជីព​ចម្រៀង​សម័យ ផ្ទុយ​ពី​និស្ស័យ​កំណើត​របស់​ខ្លួន​ផ្នែក​បុរាណ ។ បើ​ទោះបីជា​មាន​ជំនាញ​ផ្នែក​ចម្រៀង​បុរាណ​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​កំពុង​បត់បែន​ទេព​កោ​ល​ស្យ​របស់​ខ្លួន​ឲ្យ​មក​របៀប​សម័យ​វិញ ក្រោយ​ពេល​មានឱកាស​ចូល​ផលិតកម្ម​M ។

លោក​សត្យា លីវ​អាន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក​ចូល​ច្រៀង​សម័យ​នោះ គឺ​ដោយសារ​សំឡេង​របស់​លោក​អាច​បត់បែន​ទៅ​បុរាណ​ក៏​បាន និង​សម័យ​ក៏​បាន ។ ណា​មួយ​កាលពី​ក្មេង​លោក​ក៏​ស្រឡាញ់​ផ្នែក​សម័យនេះ​ដែរ ហើយ​លោក​ក៏​តែងតែ​ច្រៀង​បទ​សម័យ​ជាមួយនឹង​ការ​ជួយ​បង្ហាត់​ពី​ជីតា​របស់​លោក​ចំពោះ​បទ​ពី ដើម​ៗ ។ លុះ​ពេល​ដែល​លោក​បាន​ចូល​ប្រឡង​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ លោក​ក៏​បាន​ហាត់រៀន​បទ​បុរាណ​ម្តង ដូច​ជា​បទ​មហោរី​ជាដើម ។ ប៉ុន្តែ​បន្ទាប់​ពី​ប្រឡង​ជាប់​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​រួច​មក លោក​មាន​បំណង​វិ​វ​ឌ្ឍ​ខ្លួន​មក​ច្រៀង​សម័យ​វិញ​ម្តង ដោយសារ​តែ​មើលឃើញ​ថា ខ្លួន​បាន​សម្រេច​នូវ​ការ​ច្រៀង​បុរាណ​បាន​មួយ​ផ្នែក​ហើយ​។

សត្យា លីវ​អាន និយាយ​ថា «​សំឡេង​យើង​គឺ​បាន​ទាំង​ពីរ ចង់ទៅ​សម័យ​ក៏​បាន ចង់ទៅ​បុរាណ​ក៏​បាន អ៊ីចឹង​ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ច្រៀង​បទ​សម័យ ឥឡូវ​ៗ ប៉ុន្តែ​ដោយសារ​តែ​ដុ​ង​យើង​ភាគច្រើន​តែ​ទៅ​លើ​បុរាណ ទើប​ខ្ញុំ​តែងតែ​ហាត់ពត់​សំឡេង​ខ្លួន​បន្ថែម​ទៀត »​។

បើ​តាម​លោក​សត្យា លីវ​អាន ពេល​នេះ​លោក​ក៏​បាន​ផ្តើម​រៀន​ច្រៀង និង​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ហើយ​ក៏​មាន​គេ​ស្គាល់​ច្រើន ហើយ​គេ​ក៏​នាំ​គ្នា​ចែកចាយ​ច្រើន​។ ការ​ចែកចាយ​ពេញ​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​នាំ​ឲ្យ​ថៅកែ​ផលិតកម្ម​M បានឃើញ រួច​ក៏​ហៅ​លោក​ឲ្យ​ចុះ​កិច្ច​ស​ន្យ​ចូល​ផលិតកម្ម​នេះ​តែ​ម្តង​។ រហូត​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​M ជិត​៣​ឆ្នាំ​ហើយ ចេញ​បាន​១៤​បទ ខណៈ​ពេល​បទ​ដែល​ទទួល​បាន​គាំទ្រ​ខ្លាំង​មាន​បទ​«​ចាប់ផ្តើម​ធ្វើ​អ្វី​បើ​គង់​បែក​គ្នា​»,«​អូន​ខ្លាច​បាត់បង់​បង បង​ខ្លាច​បាត់បង់​គេ​»,«​ចាំ​គេ​ទាំង​គ្មាន​សង្ឃឹម​» និង​បទ​«​សុំ​ទោស​ដែល​គិត​ថា​អ្នក​ស្រលាញ់​ខ្ញុំ​»​។

តារាចម្រៀង​សត្យា លីវ​អាន ចូល​ចិត្ត​ច្រៀង​តាំងពី​អាយុ​៤​ឆ្នាំ ជាមួយនឹង​ទេព​កោសល្យ​ពី​ធ​ម​ជាតិ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​អាណាព្យាបាល​ដោយ​ជួយ​បង្ហាត់បង្រៀន​។ លោក​ធ្លាប់​បាន​ចូល​សាលា​បណ្តុះ​បណ្តាល​នៅ​សាលា​តូរ្យតន្ត្រី​ប្រជា​នុ​ភាព និង​សាលា​តូរ្យតន្ត្រី​របស់​លោក​ហ៊ឹ​ម សុ​ភី ដែល​ពេល​នោះ​លោក​បាន​ហាត់រៀន​លើ​ផ្នែក​ឧបករណ៍​តន្ត្រី​ព្យ៉ា​ណូ​។

ក្រោយមក​ទៀត​លោក​បាន​ចូល​ប្រឡង​ក្នុង​មហោស្រព​សិល្បៈ ហើយ​ក្រុម​របស់​លោក​បាន​ទទួល​ចំណាត់​លេខ​១​លើ​ផ្នែក​ល្ខោននិយាយ ក្នុង​ពេល​ដែល​លោក​ក៏​បាន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​នេះ​ដូច​គ្នា​លើ​ផ្នែក​ចម្រៀង​មហោរី​ពានរង្វាន់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឆ្នាំ​២០១១ ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​បាយ័ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ