សុំ​បែកផ្លូវ​គ្នា​បាន​១០​ថ្ងៃ ស្រាប់តែ​ប្តី​តាម​វាយ​ដល់​បន្ទប់​បាក់​ក្តោងច្រមុះ


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួមរស់​ជាមួយ​ប្តី​បាន​៨​ឆ្នាំ​ត្រូវ​ប្តី​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​ដង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជា​ញឹកញយ​ជា​ច្រើន​ដង រហូត​រស់នៅ​ជាមួយ​គ្នា​លែង​កើត​បាន​សុំ​បែកផ្លូវ​គ្នា​ត្រូវ​បុរស​ជា​ប្តី​តាម​វាយ បណ្តាល​អោយរ​ងរ​បួស​បាក់​ក្តោងច្រមុះ​រង​របួសធ្ងន់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ ឈុ​ន លី​មុន្នីរ​ដ្ឋា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ស៊ុប​គ្រឿងក្នុង រស់នៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ កែវ បូ​រ៉ា​ស៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើករថយន្ត​ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា រូប​នាង​ជា​កូនកំព្រា​បាន​ស្រលាញ់​គ្នា​ជាមួយ​ប្តី​បាន​ប្រមាណ​៨​ឆ្នាំ​មក​ហើយ​តែ​ពុំ​បាន​រៀប​អាពាហ៍ពិពាហ៍​នោះ​ឡើយ​ដោយ​រស់​ជាមួយ​គ្នា​តែ​ម្ដង​រហូត​បង្កើតកូន​បាន​២​នាក់ ប្រុស​ទាំង​ពីរ ដោយ​កូន​បង​អាយុ​៥​ឆ្នាំ និង​កូន​ប្អូន​អាយុ​២​ឆ្នាំ ។ លុះ​ពេល​រស់នៅ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​ប្តី​របស់​នាង​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញយផង​ដែរ តែងតែ​បំផ្លាញ​ទ្រព្យសម្បត្តិ​សឹង​រាប់​ម៉ឺន​ដុល្លារ​ផង​ដែរ បន្ទាប់​មក​នាង​អស់ចិត្ត ហើយ​សុំ​បែកផ្លូវ​គ្នា​បាន​ចំនួន​១០​ថ្ងៃ​នឹង​បាន​រើ​ដូរ​ផ្ទះ​ជួល​បាន​២​ថ្ងៃ​ផង​ដែរ ។

នាង​បាន​បញ្ជាក់​ទៀត​ថា សុំ​បែកផ្លូវ​គ្នា​ដោយ​បាន​បែងចែក​កូន​គ្នា​ម្នាក់​មួយ តែ​ក្រោយមក​ខាង​ប្តី​របស់​នាង​បាន​យក​កូន​ទាំង​ពីរ​ទៅ​ចិញ្ចឹម​តែ​ម្តង​ដោយ​ចោទប្រកាន់​ថា នាង​មិន​មាន​សមត្ថភាព​ចិញ្ចឹម​កូន​នោះ​ឡើយ តែ​នាង​មិនមែន​ដូច​ប្តី​នាង​ចោទប្រកាន់​នោះ​ឡើយ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​នាង​ទើប​ផ្លាស់​ផ្ទះ​ថ្មី​មិន​អោយ​បុរស​ជា​ប្តី​ដឹង​នោះ​ឡើយ តែ​ទោះជា​យ៉ាងណា​ប្តី​តាម​រក​ផ្ទះ​ជួល​ថ្មី​ឃើញ​ទាល់តែ​បាន​ហើយ​បាន​វាយ​ដោយ​ទាត់​មួយ​ជើង​ចំ​ភ្នែក និង​បាក់​ក្តោងច្រមុះ​ឈាម​ហូរ​រហូត ហើយ​ជន​បង្ក​ជា​ប្តី​ខាងលើ គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​អោយ​សមត្ថកិច្ច​ឃាត់​បុរស​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ