ប្រពន្ធចាស្ទីន ប៊ីប៊ើ ខឹងអ្នកគាំទ្រដែលតាមប្តីនាង
តាមប្រភពពី Fox News បានឱ្យដឹងថា តារាម៉ូដែល Hailey Baldwin ដែលជាប្រពន្ធចុះសំបុត្រអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុស Justin Bieber…
តាមប្រភពពី Fox News បានឱ្យដឹងថា តារាម៉ូដែល Hailey Baldwin ដែលជាប្រពន្ធចុះសំបុត្រអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុស Justin Bieber…
តាមប្រភពពី Fox News បានឱ្យដឹងថា តារាម៉ូដែល Hailey Baldwin ដែលជាប្រពន្ធចុះសំបុត្រអាពាហ៍ពិពាហ៍របស់តារាចម្រៀងប្រុស Justin Bieber បានប្រាប់ពីអារម្មណ៍របស់ខ្លួនទៅលើអ្នកគាំទ្រនៅតាមបណ្តាញសង្គមនាពេលបច្ចុប្បន្ន ។ នាងបានបង្ហើបប្រាប់ថា ប្តីនាងបានបង្ហោះសារនៅលើ Instagram ប្រាប់ដល់អ្នកគាំទ្រទាំងអស់គ្នាថា «ខ្លួនកំពុងតែជួបនឹងរឿងលំបាក ហើយកំពុងតែព្យាបាលជំងឺធ្លាក់ទឹកចិត្ត (Depression)» ។
តារាបង្ហាញម៉ូដ Baldwin ប្រាប់ដល់សារព័ត៌មាន Cosmopolitan ថា៖ «បញ្ហាគឺក្មេងៗពេលនេះក្លាយទៅជាមនុស្សតាមស្អិត ជាមួយនឹងអ្នកដែលពួកគេចូលចិត្ត ។ ពេលអ្នកនោះប្រាប់ថា ខ្លួនកំពុងតែឈឺចិត្ត ពួកគេក៏គិតថា ខ្លួនគួរតែឈឺចិត្តតាមដែរ ។ ពួកគេគិតថា ពួកគេស្គាល់អ្នកល្បីៗទាំងនោះច្បាស់មែនទែន ដោយគ្រាន់តែបានឃើញអ្វីដែលគេបង្ហោះតាមអុីនធើរណេត។ នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំខឹង
បំផុត» ។
នាង Baldwin អាយុ២២ឆ្នាំ បានបន្តថា៖ «ខ្ញុំគិតថា ពួកគេមិនស្គាល់ខ្ញុំទេ។ ពួកគេក៏មិនស្គាល់គាត់ដែរ (Justin Bieber) ។ ពោលគឺគេមិនស្គាល់ច្បាស់ឡើយ ចំពោះជីវិតនៅខាងក្រៅ ។ អ្វីដែលកាន់តែចម្លែកនោះ គឺពួកគេចេះតែបង្កើតរឿងក្នុងក្តីស្រមៃ ហើយគិតថា ការពិតត្រូវតែកើតឡើងដូចការស្រមៃរបស់ពួកគេ ។ នេះពិតជាល្ងង់មែនទែន» ។ នាងក៏បានបន្តថា ពេលខ្លះនាងដល់ថ្នាក់លុប Instagram ចោលទៀតផង ដោយសារតែទ្រាំនឹង Comment របស់អ្នកគាំទ្រប្តីនាងមិនបាន ។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធថ្មីថ្មោងនេះ បានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយកាលពីខែកញ្ញា ក្រោយពីធ្វើជាសង្សារបាន១២សប្តាហ៍ ។ ចំពោះពិធីរៀបការ គឺមិនទាន់បានធ្វើនៅឡើយ ដោយវាកំពុងតែស្ថិតនៅក្នុងគម្រោងរៀបចំ ។
ចែករំលែកព័តមាននេះ