ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរក្រៃលែង! ជំងឺសួតបានឆ.ក់យកជីវិតនាយ​ធុង តារាកំប្លែងគីឡូធ្ងន់

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ស្ទើរមិនគួឱ្យជឿ តារាកំប្លែងមាឌធំនាយ ធុង បានទទួលមរណភាពហើយនៅថ្ងៃ

រាជធានីភ្នំពេញ ៖ ស្ទើរមិនគួឱ្យជឿ តារាកំប្លែងមាឌធំនាយ ធុង បានទទួលមរណភាពហើយនៅថ្ងៃនេះ ដោយសារជំងឺសួត ក្នុងអាយុ២៩ឆ្នាំ ។

បុណ្យសពរបស់តារាកំប្លែងទម្ងន់ជាង២០០គីឡូរូបនេះត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល្យ រាជធានីភ្នំពេញ ។

ដំណឹងមរណភាពរបស់នាយ ធុង នាពេលនេះ ត្រូវបានសាច់ញាតិ ជាពិសេសមិត្តក្នុងសិល្បៈចែកចាយពេញបណ្តាញសង្គម ជាមួយនឹងការសម្ដែងការក្តុកក្តួល និងសោកស្ដាយ ដ្បិតនាយធុង ធ្លាក់ខ្លួនមិនទាំងបានប៉ុន្មានថ្ងៃផង ក៏ទទួលមរណភាពនាពេលនេះ ។

បើយោងតាមការអះអាងពីប្អូនស្រី នាយ ធុង បានឱ្យដឹងថា ដំបូងឡើយ នាយ ធុង មានអាការៈធីងធោងចង់ដួលនៅក្នុងបន្ទប់ទឹក ។ ដោយសារនាយមិនអាចចេញពីបន្ទប់ទឹកបានការអង្គុយនៅទីនោះ យ៉ាងយូរ ទើបក្រុមគ្រួសារដឹងក៏បានហៅគ្នីគ្នាដើម្បីមកជួយលើកនាយ ធុង ឱ្យបានចេញពីបន្ទប់ទឹក ។

ប្អូនស្រី នាយ ធុង បញ្ជាក់ថា ទម្រាំអាចយកនាយចេញពីបន្ទប់ទឹកបាននោះគឺត្រូវប្រើពេលប្រមាណជិត១០ម៉ោង ។ ក្រោយពីយកនាយ ធុង ចេញបានហើយនោះក្រុមគ្រួសារក៏បាននាំនាយ ធុង មកសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារស្ថានភាពនាយហាក់មានអាការះហត់ខ្លាំង ព្រោះសួតធ្វើទុក្ខ ។

ប្អូនស្រី នាយ ធុង បន្ថែមថា ក្រោយការចូលព្យាបាលនៅមន្ទីរពេទ្យអស់ពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពរបស់នាយបានវិលមកល្អបន្តិច តែត្រូវបន្តតាមដានពីក្រុមគ្រូពេទ្យដដែល ។

យ៉ាងណា ស្ថានភាពជំងឺរបស់ នាយ ធុង មិនអាចវិលត្រឡប់មករកភាពល្អប្រសើរដូចដើមឡើយ ដោយលោកបានទទួលមរណភាពនាពេលនេះ ។

គួរំលឹកថា នាយធុង ជាតារាកំប្លែងដែលមានទម្ងន់២៣០គីឡូ តែងផ្តល់ភាពសប្បាយរីករាយជូនទស្សនិកជនទស្សនាតាមការរយះការសម្តែងនៅតាមកម្មវិធីនានានៅស្ថានីយទូរទស្សន៍ និងនៅលើបណ្តាញសង្គម ។

តារាកំប្លែងរូបនេះធ្លាប់បានលើកឡើងប្រាប់កោះសន្តិភាពថា កន្លងមកលោកបានព្យាមយាមសម្រកទម្ងន់ពី២៣០គីឡូ មកនៅត្រឹម៨០ឬ៧០គីឡូ ដោយលោកបានបញ្ឈប់ការហូបបាយពេលយប់ និងផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែមខ្លាំង ។

​យ៉ាងណា បើ​តាម នាយ ធុង សម្រាប់​យុទ្ធនាការ​សម្រក​​គីឡូ​ពី​២៣០ មកនៅត្រឹម៧០គីឡូនោះទំនងជា​ពិបាក ដោយសារ​លោក​មាន​ទម្ងន់​ធ្ងន់​លើស​ខ្លាំង ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ គឺ​ត្រូវ​ប្រើ​ពេលវេលា​យូរណាស់​»។

នាយ ធុង បញ្ជាក់​ថា «​ទោះ​ការ​សម្រក​គីឡូ​មិន​អាច​សម្រេច​ដល់​គោលដៅ​ខាងលើ​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ព្យាយាម​សម្រក ទោះ​បាន​តិច​ឬ​ច្រើន​ក៏​ដោយ ដោយ​យ៉ាង​ហោច​ណាស់ នាយ​អាច​សម្រក​បាន​ពី​១០​ទៅ​២០​គីឡូ ឬ​លើស​នឹង​ក៏​នាយ​យក​ដែរ​»​។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​ជាមួយនឹង​ការ​សម្រក​គីឡូ​អោយ​បាន​ច្រើន​តាម​គោលដៅ​នោះ ត្រូវ​បាន នាយ ធុង លើក​ឡើង​ទៀត​ថា «​វា​នឹង​អាច​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​របស់​នាយ​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​នាយ​មាន​ទីផ្សារ​ការងារ​ក៏​ដោយសារ​តែ​មាឌធំ​ខុស​ខ្នាត​របស់​នាយ​នា​ពេល​នេះ​ដែរ​»​។

ដោយឡែកពាក់ព័ន្ធទៅនឹងរូបរាងធាត់ខុសពីធម្មតានាពេលនេះ នាយ ធុង បានគូសបញ្ជាក់ថា «នាយបានចាប់ផ្តើមធាត់ចាប់ពីនាយមានអាយុ១៣ឆ្នាំមកម្ល៉េះ ពោលគឺមិនមែនធាត់តាំងពីកំណើតនោះឡើយ»។

លោកបន្ថែមថា «តាមរយៈរូបរាងធាត់ខុសប្រក្រតីនាពេលនេះកន្លងមកនាយក៏ធ្លាប់អន់ចិត្តនឹងខ្លួនឯងដែរ ដោយសារ ហេតុអ្វីនាយកើតមកដូចគេឯង ប៉ុន្តែបែរជាមានមាឌធំខុសគេ? ហើយទៅណាមកណាគេមើលលើមើលក្រោម និងចូលចំណោមគេមិនចុះបែបនេះ?។

ទោះជាយ៉ាងណា នាយបានព្យាយាមលើកទឹកចិត្តខ្លួនឯងជារៀងរហូតមក ហើយ នាយក៏មានមោទកភាពផងដែរ ដោយសារ ទោះបីជាមានមាឌខុសគេ ប៉ុន្តែនាយត្រូវបានសង្គមទទួលស្គាល់ និងមានបងប្អូនទស្សនិកជនជាច្រើនគាំទ្ររូបរាង និងការសម្តែងរបស់នាយនាពេលកន្លងមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ