ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅខ្លាំងពេក! ប្រជាជននៅខេត្តមួយក្នុងប្រទេសថៃ ធ្វើពិធីដង្ហែតុក្កតាឆ្មា Doraemon ដើម្បីសុំទឹកភ្លៀង

2 អាទិត្យ មុន

(ថៃ)៖ គ្រោះរាំងស្ងួត អូសបន្លាយយូរក្នុងប្រទេសថៃ អ្នកស្រុកនៅក្នុងភូមិចំនួនបីក្នុងខេត្ត Nakhon Sawan បានប្រមូលផ្តុំគ្នាធ្វើពិធីដង្ហែឆ្មាដើម្បីសុំទឹកភ្លៀងទៅកាន់ភូមិដែលរងផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits…

(ថៃ)៖ គ្រោះរាំងស្ងួត អូសបន្លាយយូរក្នុងប្រទេសថៃ អ្នកស្រុកនៅក្នុងភូមិចំនួនបីក្នុងខេត្ត Nakhon Sawan បានប្រមូលផ្តុំគ្នាធ្វើពិធីដង្ហែឆ្មាដើម្បីសុំទឹកភ្លៀងទៅកាន់ភូមិដែលរងផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើងនៅចុងខែមេសា ដោយដង្ហែតុក្កតា Doraemon ជំនួសសត្វឆ្មាមានជីវិត។ Doraemon ដែលជាតុក្កតា និងតួអង្គគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុន គឺជាឆ្មាមនុស្សយន្តដែលមានសមត្ថភាពធ្វើដំណើរឆ្លងពេលវេលា។

ក្នុងក្បួនដង្ហែនេះគេឃើញប្រជាជនថៃ លើកទ្រុងដង្ហែឆ្មា Doraemon ពេញភូមិ ខណៈពេលដែលអ្នកទស្សនាបានប្រោះទឹកនៅលើតុក្កតា។

https://www.facebook.com/chinadaily/videos/2992866400850369

ពិធីសាសនានេះបានទាក់ទាញការចាប់អារម្មណ៍ជាសកលបន្ទាប់ពីត្រូវបានបង្ហោះនៅលើគណនីបណ្តាញសង្គម X (អតីត Twitter) នេះបើយោងតាម ​​Straits Times ។ ការបង្ហោះជាមួយនឹងរូបភាពរបស់ឆ្មា Doraemon នៅក្នុងទ្រុងបាន ទាក់ទាញអ្នកទស្សនាជាង ១៦លានដង ជាង២០០,០០០ Like និងច្រើនជាង ៣៩,០០០ reposts គិតត្រឹមថ្ងៃទី២ ខែឧសភា។

យោងតាមជំនឿ គេថាការដង្ហែឆ្មា ជាសត្វដែលមិនចូលចិត្តទឹក នឹងទាក់ទាញព្រះឱ្យនាំទឹកភ្លៀងដល់ដំណាំរបស់ពួកគេ។ យោងទៅតាមពិធីដើម ការយំរបស់ឆ្មាក្នុងអំឡុងពេលដង្ហែរត្រូវបានចាត់ទុកថាជាសញ្ញានៃភ្លៀងដែលនឹងមកដល់ផងដែរ។

សព្វថ្ងៃនេះ អ្នកភូមិភាគច្រើនលែងប្រើសត្វឆ្មាពិតទៀតហើយ ប៉ុន្តែប្រើតុក្កតា Doremon ឬ HelloKitty ជំនួសវិញ៕ straitstimes

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ