ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ«រមណីយដ្ឋាន​អំពែ​ភ្នំ»​ប្រែក្លាយជា​ទី​ស្ងាត់ជ្រងំ​គ្មាន​អ្នកទេសចរទៅដល់​

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ រមណីយដ្ឋាន​អំពែ​ភ្នំ​ដែលធ្លាប់តែមាន​​ភ្ញៀវ​ទេសចរ​មក​លេង ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ស្ពាន​យោល ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ រមណីយដ្ឋាន​អំពែ​ភ្នំ​មិនសូវ​មាន​អ្នក​មក​លេង​កំសាន្ត​នោះ​ទេ​ ដែលអាច​មក​ពី​ក​ត្តា​សេដ្ឋកិច្ច និង​អាកាសធាតុ​ក្តៅ​ផង​។ បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​…

ខេត្តកំពង់ស្ពឺ ​៖ រមណីយដ្ឋាន​អំពែ​ភ្នំ​ដែលធ្លាប់តែមាន​​ភ្ញៀវ​ទេសចរ​មក​លេង ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ស្ពាន​យោល ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ រមណីយដ្ឋាន​អំពែ​ភ្នំ​មិនសូវ​មាន​អ្នក​មក​លេង​កំសាន្ត​នោះ​ទេ​ ដែលអាច​មក​ពី​ក​ត្តា​សេដ្ឋកិច្ច និង​អាកាសធាតុ​ក្តៅ​ផង​។

បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស កាត់​ព្រ​លាន​យន្តហោះ ឆ្លងកាត់​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ប្រមាណ​៤៦​គីឡូម៉ែត្រ​ នៅ​ខាងស្តាំ​ដៃ​ យើង​នឹង​ឃើញ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្តកំពង់ស្ពឺ​ ។ ហើយ​យើង​ក្រឡេក​មើល​ខាងឆ្វេង​ដៃ​វិញ យើង​នឹង​បានឃើញ​ផ្លា​ក​ដាក់​ថា «រមណីយដ្ឋាន​អំពែ​ភ្នំ» បត់​ចូល​តាម​ផ្លូវ​បេតុង​ប្រមាណ​ជិត​១​គីឡូម៉ែត្រ យើង​នឹង​ទៅ​ដល់​កន្លែង​កំសាន្ត​អំពែ​ភ្នំ​ហើយ​ ។

ដោយ​មាន​អ្នក​លក់ដូរ​នៅ​ក្នុង​រមណីយដ្ឋាន​នោះ​ រង់ចាំ​បក់ដៃ​ហៅភ្ញៀវ​ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​រថយន្ត ដើម្បី​អង្គុយ​លេង​នៅ​ក្នុង​ខ្យុះ​របស់​គាត់ និង​កុម្ម​ង់​ម្ហូប​អារ​ហារ​សម្រាប់​ញ៉ាំផង​ដែរ ​។ ចំពោះ​អ្នក​ភូមិ ក៏​ដូច​ជា​អ្នក​លក់ដូរ​នៅ​ក្នុង​រមណី​យដ្ឋា​ន​អំពែ​ភ្នំ ពួក​គាត់​រួសរាយ​រាក់ទាក់​ខ្លាំង​ណាស់ ហើយ​ខ្យុះ​ពួក​គាត់​ធ្វើ​អំពី​ឈើ ឬ​ដែក ប្រក​ស្លឹក​ ឬ​ស្បូវ មាននៅ​ជាប់មាត់​ស្ទឹង​ព្រែក​ត្នោត​តែ​ម្តង ងាយស្រួល​ភ្ញៀវ​ទេសច​រ​សម្រាក​លំ​ហែ​​កាយ​លេង គ្រាន់​បាន​ល្ហែ​​​ល្ហើយ រំសាយ​ពី​ការងារ ខ្យល់​ឱកាស​បរិសុទ្ធ​បែប​ធម្មជាតិ​ពិត​ពិត ​។

អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​​នឹកឃើញ​មុនគេ ហើយ​ចង់ទៅ​លេង​កំសាន្ត​នៅ​រមណី​ដ្ឋា​ន​អំពែ​ភ្នំ​នោះ​គឺ​(​ស្ពាន​យោល​) ដែល​គេ​ធ្វើ​អំពី​ឈើ លាយ​ជាមួយ​ដែក​ឆ្លងកាត់​ស្ទឹង​ព្រែក​ត្នោត​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង​ទៀត​ ដើម្បី​ទៅ​អុច​ធូ​ក​នៅ​វត្ត​អំពែ​ភ្នំ ដែល​គេ​មាន​ជំនឿ​រៀង​ៗ​ខ្លួន​ចំពោះ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​។ មួយវិញទៀត​គឺ​ដើម្បី​ទៅ​មើល​ឋ​ត្វ​ស្វា​ដែល​មាន​​​ជាង​៣០០​ក្បាល ហើយ​ភ្ញៀវ​ទេសចរ​​ខ្លះ​អាច​ទិញ​ចំណី​ទៅ​ឱ្យ​សត្វ​ស្វា​ស៊ី មាន​ដូច​ជា​ផ្លែ​ចេក និង​នំចំណី​ជាដើម​ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​ លោកតា​សុខ អាយុ​ជា​៦០​ឆ្នាំ​បាន​រៀបរាប់​ថា លោកតា​ជា​អ្នក​មើលថែ​និង​ដាក់​ចំណី​ឱ្យ​សត្វ​ដែល​ចិញ្ចឹម​នៅ​សួន​ក្នុង​រមណី​ដ្ឋា​ន​អំពែ​ភ្នំ​នេះ មាន​ដូច​ជា​សត្វ​អូ​ទ្រី​ស ក្ងោក សត្វ​ក្ងាន សត្វ​ទារ សត្វ​ពពែ សត្វ​ចៀម សត្វ​ពស់ថ្លាន់ សត្វ​ជ្រូក​។​ល​។​ក្នុង​មួយ​ថ្ងៃ​ដាក់​ចំណី​ឱ្យ​ពួក​វា​ស៊ី​ចំនួន​៣​ដង ចំណី​បែប​ធម្មជាតិ​។

ជាមួយ​គ្នា​នេះ​ដែរ​ បងស្រី​សុភាព អាយុ​ជាង​៥០ និង​ប្អូនស្រី​ណា​ន់ អាយុ​ជិត​៤០ ជា​អ្នក​លក់ដូរ​នៅ​ក្នុង​រមណី​ដ្ឋា​ន​អំពែ​ភ្នំ បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​តាំងពី​អំឡុង​ឆ្នាំ​២០១៩​មក​ដល់​បច្ចុប្បន្ន​នេះ ​ស្ងាត់​ភ្ញៀវ​ទេសចរ​ខ្លាំង​ណាស់ មាន​តិចតួច​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឬ​ក៏​ថ្ងៃ​បុណ្យ​ជាតិ​មួយ​ចំនួន​។

រាល់ថ្ងៃ​ ពួក​គាត់​លក់ដូរ​ដាច់​តិចតួច​គ្រាន់​បាន​ទប់ទល់ មាន​ភ្ញៀវ​ខ្លះមក​លេង​ជា​លក្ខណៈ​គ្រួសារ ហើយ​ខ្លះ​ទៀត​កុម្ម​ង់​ខ្ចប់​ទៅ​ហូប​ខាងក្រៅ​ ។ ពួក​គាត់​មាន​លក់​ម្ហូប​ដូច​ជា ផ្លិត​ឃ្មុំ​អាំង ត្រី​ស្រែ​ធម្មជាតិ មាន់ ទារ អន្ទង់ កង្កែប​។​ល​។

អាច​កុម្ម​ង់​ធ្វើ​ម្ហូប​តាម​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ ហើយ​តម្លៃ​វិញ​សមរម្យ ដែល​ភ្ញៀវ​អាច​ទទួលយក​បាន ហើយ​ពួក​គាត់​ចូល​ចិត្ត​មក​លេង​កំសាន្ត​នៅ​រមណី​យដ្ឋា​ន​អំពែ​ភ្នំ​នេះ គឺ​ដើរ​លេង​លើ​ស្ពាន​យោល និង​ងូតទឹក​ស្ទឹង​ថែម​ទៀត​ផង ចំពោះ​ភ្ញៀវ​នៅ​ភ្នំពេញ​ឬ​មក​ពី​ខេត្ត​ផ្សេង​ក៏​អ្នក​មក​លេង​កំសាន្ត​បាន​ផង​ដែរ ដោយសារ​តែ​រមណី​ដ្ឋា​ន​អំពែ​ភ្នំ​នេះ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ឡើយ​៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ