ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​សំរោង​ថា លោក​ធ្វើ​ការងារ​រាល់ថ្ងៃ​គឺ​បម្រើ​ពលរដ្ឋ​មិនមែន​មន្ត្រី​ធ្វើការ​តែ​ក្នុង​ម៉ាស៊ីនត្រជាក់​នោះ​ទេ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយ​មើលឃើញ​ពី​អាកាសធាតុ​បាន​ឡើង​កំ​ដៅ​ឥត​ឈប់​ឈរ ហើយ​ណាមួយ​ខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​យក​ស្រូវ​ផង​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​បឹង​ដោយ​អាស្រ័យ​ផល​បាន​នាំ​ធ្វើ​សំណើសុំ​ស្តា ដើម្បី​ស្តុ​ប​ទឹក​ទុក​សម្រាប់​ទុក​ទឹក​ធ្វើស្រែ​តាម​រយៈ​លោក​មេឃុំ រួច​លោក​អភិបាលស្រុក​ក៏​បាន​ឯកភាព ព្រោះ​ការ​យក​គ្រឿងចក្រ​ស្តា​ដី​បឹង​សម្រាប់​ស្តុ​ប​ទឹក​ទុក​ធ្វើស្រែ​នេះ គឺ​ប្រជាពលរដ្ឋ​នៅ​ជុំ​នេះ​អាច​យក​ទឹក​ពី​ក្នុង​បឹង​ដែល​ស្តា​នេះ​បាន ព្រោះ​ការ​ស្តា​ដី​បឹង​នេះ​មិនមែន​ជា​ឯកជន​ទេ គឺជា​សាធារណៈ​តែ​ម្តង…

ខេត្តតាកែវ ៖ ដោយ​មើលឃើញ​ពី​អាកាសធាតុ​បាន​ឡើង​កំ​ដៅ​ឥត​ឈប់​ឈរ ហើយ​ណាមួយ​ខ្វះខាត​ទឹក​សម្រាប់​ធ្វើស្រែ​យក​ស្រូវ​ផង​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​បឹង​ដោយ​អាស្រ័យ​ផល​បាន​នាំ​ធ្វើ​សំណើសុំ​ស្តា ដើម្បី​ស្តុ​ប​ទឹក​ទុក​សម្រាប់​ទុក​ទឹក​ធ្វើស្រែ​តាម​រយៈ​លោក​មេឃុំ រួច​លោក​អភិបាលស្រុក​ក៏​បាន​ឯកភាព ព្រោះ​ការ​យក​គ្រឿងចក្រ​ស្តា​ដី​បឹង​សម្រាប់​ស្តុ​ប​ទឹក​ទុក​ធ្វើស្រែ​នេះ គឺ​ប្រជាពលរដ្ឋ​នៅ​ជុំ​នេះ​អាច​យក​ទឹក​ពី​ក្នុង​បឹង​ដែល​ស្តា​នេះ​បាន ព្រោះ​ការ​ស្តា​ដី​បឹង​នេះ​មិនមែន​ជា​ឯកជន​ទេ គឺជា​សាធារណៈ​តែ​ម្តង ។

បើ​តាម​សំដី​ម្ចាស់​ដី​ឈ្មោះ លុយ ដា​រ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​ចារ ឃុំ​សំរោង​ស្រុក​សំរោង បានអោយ​ដឹង​ថា ពួក​គាត់​បាន​ធ្វើស្រែ​ដោយ​អាស្រ័យ​យក​ផល​នៅ​ក្នុង​ដី​បឹង​នេះ​មាន​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​សិទ្ធ​អ្វី​យក​មក​ធ្វើ​កម្ម​សិទ្ធ​ធ្វើ​ជា​ប្លង់​សម្រាប់​កាន់កាប់​ឡើយ គឺ​រដ្ឋ​យក​វិញ​ពេល​ណា គឺ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​នឹង​ប្រគល់​ជូន​វិញ​ទាំងអស់ ។

លោក​លុយ ដា​រ៉ា បាន​បន្ត​ទៀត​ថា ដោយ​មើលឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នេះ មាន​សភាព​ក្តៅហែង​ណាមួយ​វា​គ្មាន​ទឹក​សម្រាប់​បូម​ដាក់​ស្រូវ​ផង លោក​ក៏​បាន​ស្នើ​សុំ​ដល់​លោក​អភិបាលស្រុក​តាម​រយៈ​លោក​មេ​ភូមិ លោក​មេឃុំ ដើម្បី​ស្តា​ដីស្រែ​របស់​គាត់​សម្រាប់​ស្តុ​ប​ទឹក​ទុក​អោយ​បងប្អូន​ប្រើប្រាស់​ផង និង​បូម​ដាក់​ស្រែ​ផង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ២០១៩​នេះ លោក​ក៏​បានអោយ​គ្រឿងចក្រ​មក​ស្តា​ដី​នេះ​សម្រាប់​ស្តុ​ប​ទឹក ហើយ​ក៏​មិនមែន​លោក​អភិបាលស្រុក​ឯណា​មក​លក់​ដី​បឹង​អោយ​គេ​កាយ​ដី​លក់​នោះ​ទេ ព្រោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​។

លោក​សុខ សេង មេឃុំ​សំរោង​បានអោយ​ដឹង​ថា ដី​បឹង​នេះ​លោក​បាន​បែងចែក​ជូន​ប្រជាពលរដ្ឋ​អោយធ្វើ​ស្រែ​ដោយ​អាស្រ័យ​យក​ផល តែ​ប៉ុណ្ណោះ​គ្មាន​សិទ្ធ​ធ្វើ​ជា​ប្លង់​កាន់កាប់​ឡើយ​តែ​ដោយសារ​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទឹក​ក្នុង​បឹង​នេះ​បាន​រីង ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ នោះ​ទើប​លោក​បាន​ឯកភាព ដើម្បី​អោយ​ប្រជាពលរដ្ឋ​ស្តា​ដី​បឹង​នេះ ដើម្បី​ស្តុ​ប​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ផង និង​បង្កបង្កើន​ផល​ស្រូវ​ផង មិនមែន​ជា​ការ​លក់ដូរ​ដូច​ការ​និយាយ​គ្មាន​ការ​ពិត​ឡើយ ។

លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា លោក​ធ្វើ​ការងារ​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដូច្នេះ​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​នោះ​លោក​នឹង​ចុះ​ជួយ​ដោះស្រាយ ។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ដូច​ជា ករណី​ដី​ក្នុង​អាង​អូ​តា​សុខ​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​ដោយ​អាស្រ័យ​ផល​នៅ​ទី​រាប់​ឆ្នាំ​មក​ហើយ​នោះ រួច​នៅ​ពេល​នេះ​ពួក​គាត់​មានការ​ខ្វះខាត​ទឹក​ក្នុង​ការ​ធ្វើស្រែ​របស់​ពួក​គាត់​ទើប​ម្ចាស់​ដី​បាន​ស្នើ​សុំ​ស្តា ដើម្បី​ស្តុ​ប​ទុក​សម្រាប់​ប្រើប្រាស់​ផង និង​បូម​ដាក់​ស្រែ​របស់​ពួក​គាត់​ផង លោក​ក៏​បាន​អនុញាត្ត​អោយ​ស្តា​ហើយ​លោក​ធ្វើ​ការងារ​រាល់​ថ្ងៃនេះ គឺ​បម្រើ​ប្រជាពលរដ្ឋ​ចុះ​ជួប​ប្រជាពលរដ្ឋ​មិនមែន​មន្ត្រី​ធ្វើការ​តែ​ក្នុង​ម៉ាស៊ីនត្រជាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ