តិចនិកពិសេសរៀបចំទូរស័ព្ទពេលចេញដំណើរកម្សាន្ត


ដំណើរ​កម្សាន្ត​របស់​អ្នក​អាច​នឹង​ត្រូវ​បាន​ប៉ះពាល់​ព្រោះតែ​អ្នក​មិន​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​មុន​ពេល​ចេញដំណើរ​ ។ ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​អស់​ថ្ម ឬ​អ្នក​មិន​អាច​បើក​ដំណើរការ​កម្មវិធី​បង្ហាញ​ពី​ផែនទី​ត្រឹមត្រូវ​ជាដើម​ ។

ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​ព្រោះ​អ្នក​ត្រូវ​ពឹងផ្អែក​លើ​វា​ពេល​ដែល​ធ្វើ​ដំណើរ​នៅ​តំបន់​ដែល​អ្នក​មិន​ស្គាល់​ច្បាស់ ស្វែងរក​ទីកន្លែង និង​ថតរូប​ផង​ដែរ​។

លោក Michael Zhao ដែល​មក​ពី Wirecutter ផ្តល់​យោបល់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​យក​ថ្ម​សា​គួ​ជាប់​ខ្លួន​ព្រោះ​វា​ងាយ​ណាស់​ក្នុង​ការ​ប្រើ​ថ្ម​ទូរស័ព្ទ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​។ ប៉ុន្តែ​ការ​យក​ថ្ម​សា​គួ ឬ Power Bank ជាប់​ខ្លួន​អាច​នឹង​ជួយ​អ្នក​ក្នុង​ការ​ជៀសវាង​បញ្ហា​នេះ​បាន​។

ជាមួយ​គ្នា​នេះ​ផង​ដែល​អ្នក​គួរតែ​យក​ខ្សែ​សាក​ថ្ម​យ៉ាងតិច​បី​ព្រោះ​អ្នក​អាច​ទុក​មួយ​ខ្សែ​នៅ​បន្ទប់​សណ្ឋាគារ​ដែល​អ្នក​ស្នាក់​នៅ មួយ​ខ្សែ​ជាប់​ខ្លួន និង​មួយ​ខ្សែ​ទៀត​សម្រាប់​សាក​ថ្ម Power Bank របស់​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​មិន​គួរ​ភ្លេច​ឆ្នាំង​សាក​ដែល​មាន​ក្បាល​ខុស​ៗ​គ្នា​ទេ​។

ប្រសិនបើ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​បរទេស អ្នក​គួរតែ​ទិញ​ឬ​យក​ស៊ី​មកា​ត​ជាប់​ខ្លួន​ផង​ដែរ ហើយ​អ្នក​នឹង​ត្រូវការ​របស់​ស្រួច​តូច​មួយ​ដើម្បី​ដក​ស៊ី​មកា​ត​ចេញពី​ទូរស័ព្ទ​។

អ្នក​មិនដឹង​ច្បាស់​ទេ​ថា​តើ​អ៊ី​ន​ធើ​ណែ​ត​នៅ​កន្លែង​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​មាន​ល្បឿន​លឿន​និង​អាច​ពឹងផ្អែក​បាន​ឬទេ ដូច្នេះ​អ្នក​គួរតែ​ទាញ​យក​កម្មវិធី​ដែល​អ្នក​ត្រូវការ​មុន​ពេល​ធ្វើ​ដំណើរ​។

អ្នក​អាច​ប្រើ Google Maps ដើម្បី​ទាញ​ផែនទី Offline បាន​ដែល​អាច​ជួយ​មិន​ឲ្យ​អ្នក​ប្រើ​ថ្ម​ទូរស័ព្ទ​ច្រើន​ផង​ដែរ​ពេល​ដែល​អ្នក​ត្រូវការ​ឆែក​ផែនទី​។ កម្មវិធី Google Translate ក៏​ពិតជា​សំខាន់​ដែរ​ប្រសិនបើ​អ្នក​មិន​ចេះ​ភាសា​ដែល​ប្រើប្រាស់​ក្នុង​តំបន់​នោះ ៕

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ