ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​តាំង​លោកស្រី​លី វួ​ច​ឡេ​ង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​តាំង​លោកស្រី​លី វួ​ច​ឡេ​ង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​មាន​កូតា​ពី​រដ្ឋសភា នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​តាំង​លោកស្រី​លី វួ​ច​ឡេ​ង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​មាន​កូតា​ពី​រដ្ឋសភា នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ថា ក្នុង​កិច្ចប្រជុំ​បាន​សម្រេច​ជ្រើសរើស​លោកស្រី​លី វូ​ច​ឡេ​ង គឺជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ធម្ម​នុ​ជំនួស​លោក មឹន ស៊ា​ង ដែល​ត្រូវ​បាន​ចប់​អាណត្តិ ។

លោក​បញ្ជាក់​ថា​«​លោក​មឹន ស៊ា​ង ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចេញពី​កូតា​រដ្ឋសភា អី​ញ្ចឹ​ង​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ជ្រើសរើស​លោកស្រី លី វួ​ច​ឡេ​ង ដែល​បាន​ដាក់​ពាក្យ​តែ​ម្នាក់​ហើយ​គោរព​តាម​បែបបទ​តាម​ជ្រើសរើស និង​កំណត់​ក្នុង​ច្បាប់ ។ ដូច្នេះ​អចិន្ត្រៃយ៍​បាន​ឯកភាព​ជ្រើស​លោកស្រី ជា​បេក្ខជន​ចេញពី​តូ​តា​រដ្ឋសភា ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ដាក់​ជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះ​ឆ្នោត​អនុម័ត ហើយ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​» ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​អង្គប្រជុំ​ក៏​បាន​អនុម័ត​យល់ព្រម លើ​សំណើរ​សុំ​ប្រកាស​ទទួលស្គាល់​លោកស្រី គឹ​ម សុ​វ​ណ្ណា ជា​តំណាងរាស្ត្រ​ថ្មី មណ្ឌល​រាជធានី​ភ្នំពេញ ជំនួស​លោកប៉ា សុ​ជាតិ​វង្ស ដែល​បាន​សុំ​លាលែង ។

ការ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​លោកស្រី គឹ​ម សុ​វ​ណ្ណា ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ និង​ធ្វើ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ ។ ជាង​នេះ​អង្គប្រជុំ​ក៏​បាន​យល់ព្រម​ជ្រើសតាំង​លោក​ប្រាជ្ញា ច័ន្ទ ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដើម្បី​ដាក់​ជូ​ល​សម័យប្រជុំ​រដ្ឋសភា​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​អង្គប្រជុំ​ក៏​បាន​យល់ព្រម​ជ្រើសរើស​តាំង​លោក ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ដើម្បី​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​នា​ពេល​ខាង​មុខ​នេះ ។

បើ​តាម​លោក​ឡេ​ង ប៉េង​ឡុ​ង​ក៏​បាន​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​អនុ​ម័​យ​លើ​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦ ដោយ​ប្រគល់​ជូន​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ពិនិត្យ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​សម្តេច ហេង​សំ​រិ​ន ក៏​ដូច​ជា សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​ក៏​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ក្នុង​រដូវប្រាំង​នេះ ដែល​មាន​កម្តៅ​កើនឡើង ។ ជាង​នេះ​ឲ្យ​ពលរដ្ឋ​រក​វិធី​ក្នុង​ការ​ទប់ទល់​ដូច​ជា ការ​ខ្វះ​ទឹក​ប្រើប្រាស់ ការ​ហូប​ចុក ការ​ស្លៀកពាក់​ជាដើម ។ សូម​ជម្រាប​ថា អាណត្តិ​របស់​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​មាន​រយៈពេល​៩​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ