ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO F11 Pro គុណភាព​កប់ តម្លៃ​កាន់តែ​អស្ចារ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​ក្រោយ​ពី​មាន​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​នឹង​ផលិតផល​ថ្មី F11 Pro ជា​ច្រើន​ដង​រួច​មក នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មី​នា ឆ្នាំ​២០១៩ នេះ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់​ក្រោយ​ពី​មាន​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​នឹង​ផលិតផល​ថ្មី F11 Pro ជា​ច្រើន​ដង​រួច​មក នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មី​នា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទ OPPO ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រកាស និង​បង្ហាញខ្លួន​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ប្រាកដ​មែន នោះ​គឺ​ទូរស័ព្ទ F11 Pro ដ៏​ស្រស់​សង្ហារ និង​ដ៏​ទាក់ទាញ​បំផុត ដោយ​កម្មវិធី Launching Event នេះ គឺ​មាន​អ្នកចូលរួម​ច្រើន​។

ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ដែល​រួម​មាន​ក្រុមការងារ​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន OPPO ទាំង​នៅ​កម្ពុជា និង​ក្រៅប្រទេស ដែល​រួម​មាន​បងប្អូន​ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ មាន​ក្រុម​តារា​តំណាង​ឲ្យ​ផលិតផល​ទូរស័ព្ទ​ដៃ OPPO ទាំង​បី​ដួង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​នៅ​កម្ពុជា គឺ​អ្នក​នាង​ពេជ្រ​សោភា កញ្ញា​រ៉េ​តស៊ូ​ហ្សា​ណា និង លោក​Step, ក្រុម​តារា​ដៃគូ​សហការ​ផ្សព្វផ្សាយ (KOL) ទូរស័ព្ទ​ដៃ OPPO, ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង អន្តរជាតិ មក​ពី​គ្រប់​ស្ថាប័ន​ព័ត៌មាន ព្រមទាំង​ក្រុម​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទ​ដៃ OPPO ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

ដោយ​ក្នុង​នោះ​ក៏​មាន​កិច្ច​សម្ភាសន៍​អំពី​ចំណាប់អារម្មណ៍​របស់​អតិថិជន​ដែល​មានសំណាង​ទទួល​បាន
ឱកាស​ចូលរួម ក្រោយ​ពី​កម្មវិធី Blind Order F11 Pro ដែល​ជ្រើសរើស​ដោយ System របស់​ក្រុមហ៊ុន ហើយ​ក៏​មានការ​ប្រកាស​តម្លៃ​លក់​ទូរស័ព្ទ F11 Pro ជា​ផ្លូវការ​ផង​ដែរ​ក្នុង​តម្លៃ 339 ដុល្លារ​អា​មេ​រិ​ក ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​មានការ​ពេញចិត្ត និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នោះ គឺ​ការ​រចនា Experience Zone របស់ F11 Pro ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​មួយ​ដំណាក់កាល ទៅ​មួយ​ដំណាក់កាល​ពិតជា​ប្លែក និង​បាន​បន្សល់​ទុក​នូវ​អនុស្សា​រី​រយ៍​ជា​ច្រើន​ជាមួយ​គ្នា​មិន​អាច​បំភ្លេច​បាន ដោយ​ក្រុមហ៊ុន OPPO នៅ​កម្ពុជា​បាន​រៀបចំ​រចនា​ឡើង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ រហូត​ចូល​ដល់ទី​តាំង​ប្រារព្ធ​ពិធី​តែ​ម្តង​។

F11 Pro របស់​ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទូ​ទាំង​ពិភពលោក និង នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារ​តែ​ការ​រចនា​រូបរាង​ថ្មី​របស់ F11 Pro មាន​ភាព​ប្លែក និង​ទាក់ទាញ​ជាង​ម៉ូ​ឌែ​ល​មុន​ៗ​របស់ OPPO ទាំង​រូបរាង បច្ចេកវិទ្យា និង កម្លាំង​ម៉ាស៊ីន ជា​ពិសេស​គឺ ការ​ថតរូប Portrait ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត​។

ដូច​លោក​អ្នក​ធ្លាប់​បាន​ជ្រាប​ស្រាប់​ហើយ តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់ OPPO នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា កូនពៅ​ត្រកូល F នៅ​ដើមឆ្នាំ​២០១៩​រូប​នេះ មិន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ខកចិត្ត​នោះ​ទេ ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ចង់បាន​របស់​អតិថិជន​ជាក់ស្តែង និង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទាំង​តម្លៃ និង គុណភាព​។

F11 Pro ដែល​នឹង​ត្រូវ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា មាន​ពីរ​ពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយ​OPPO F11 Pro មាន​ពាក្យស្លោក​ទូទៅ​ថា Brilliant Portrait in Low Light ដែល​មាន​ន័យ​ថា Portrait ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត ដែល​ញ៉ាំង​ឲ្យ​យើង​អស់​ក្តី​បារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ ដោយសារ​តែ​វា​មាន កា​ម៉េ​រា​ភ្លោះ​ខាងក្រោយ​ទំហំ 48MP , និង​កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល​ដ៏​ទាន់សម័យ​, វា​មាន​អេ​ក្រង់​លាត​ពេញ​ពិតប្រាកដ​ទំហំ 6.5 Inch អម​មក​ជាមួយ​កម្រិត​បង្ហាញ FHD+ ,

វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម 4000mAh , មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , ហើយ F11 Pro មាន​Ram ទំហំ​6GB និង Rom ទំហំ​64GB ថែម​ទៀត​ផង ដែល​ចំណុច​ទាំង​អស់នេះ​ហើយ បាន​ជម្រុញ​ឲ្យ​អតិថិជន​ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO បាន​ចូលរួម​ធ្វើការ Blind Order F11 Pro ឬ ការ​កម្ម​ង់​ទុក​មុន​ចំពោះ​ទូរស័ព្ទ F11 Pro យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​គ្មាន​ការ​រារែក​អ្វី​ឡើយ និង​បន្ទាប់​ពី​កម្មវិធី Blind Order និង Launching Event នេះ​ទៅ​។

ក្រុមហ៊ុន OPPO បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នឹង​មានកម្ម​វិធី​បន្ត​ទៀត សម្រាប់​អតិថិជន​របស់​ពួក​គេ នោះ​គឺ​កម្មវិធី Pre-Order F11 Pro ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី ២១ ដល់ ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៩ និង​កម្មវិធី First Sale F11 Pro នៅ ថ្ងៃ​ទី ២៨ ខែ​មិ​នា ឆ្នាំ​២០១៩ នេះ​ផង​ដែរ សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា OPPO គឺជា​ក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខ​ក្នុង​ពិភពលោក ដោយ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ OPPO បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន ទាំង​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ប្រមាណ​ជា ៤០ ប្រទេស​រួច​មក​ហើយ ដែល​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន 6 នៅ​ទូ​ទាំង​ពិភពលោក និង​មជ្ឈមណ្ឌល​រចនា​អន្តរជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដែល​មាន​ក្រុមការងារ​ប្រមាណ​ជាង 40.000 នាក់ ក្នុង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ឥត​ឈប់​ឈរ​នៅ​ជុំវិញ​ពិភពលោក​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ