ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ផ្ទះ​ម៉ាស្សា​កោស​ជប់​«​បាតដៃ​ប្រសប់​១៦៨ »​បែកធ្លាយ​អាថ៌​កំបាំង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ទីតាំង​ផ្ទះ​ម៉ាស្សា​កោស​ជប់​ដុសស្លែ​មួយ​កន្លែង​យីហោ «បាតដៃ​ប្រសប់​១៦៨» មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អ​នី​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេ​នី​យ៍​ឯក រស់…

ខេត្តកណ្តាល ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ទីតាំង​ផ្ទះ​ម៉ាស្សា​កោស​ជប់​ដុសស្លែ​មួយ​កន្លែង​យីហោ «បាតដៃ​ប្រសប់​១៦៨» មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អ​នី​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេ​នី​យ៍​ឯក រស់ សា​វិ​ន ប្រធាន​ការិយាល័យ​និង​អង្គការ​មេត្រី​អន្តរជាតិ​សហ​ការណ៍​ជាមួយ​កំលាំង​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ ប៉ុស្តិ៍​តា​ខ្មៅ និង​អាជ្ញាធរ​ភូមិ​សង្កាត់ បាន​ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៧​នាក់ ព្រមទាំង​បុរស​ម្នាក់​ជា​ម្ចាស់​ទីតាំង​ផង​ដែរ ។

ក្នុង​ពេល​ចុះ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​កោស​ជប់​ខាងលើ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែ​មិ​នា​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ បាតដៃ​ប្រសប់​១៦៨ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ម្ចាស់​ទីតាំង​ផ្ទះ​ម៉ាស្សា​កោស​ជប់​ខាងលើ ឈ្មោះ​កាន់ កា​ឌី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ