ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែប​ឃ្លាន​ជ្រុល​ហើយ​មើលទៅ ទើប​ហ៊ាន​ទាំង​កណ្ដាលវាល​អត់​មាន​ខ្លាច​សមត្ថកិច្ច​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ឡូយ​កប់​តែ​ម្ដង មិន​ខ្លាចញញើត​សមត្ថ​កិច្ច សូ​ម្បី​តែ​បន្តិច សោះឡើយ ហើយ​ទំនង​ឃ្លាន​ខ្លាំង​រហូត​ទ្រាំ​លែង​បាន​ហើយ​មើលទៅ​ទើប​នាំ​គ្នា សេព​គ្រឿងញៀន​កណ្ដាលវាល មិន​បា​នរក​បន្ទប់​បិទ​បាំង​សោះ ដែល​មាន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ឡូយ​កប់​តែ​ម្ដង មិន​ខ្លាចញញើត​សមត្ថ​កិច្ច សូ​ម្បី​តែ​បន្តិច សោះឡើយ ហើយ​ទំនង​ឃ្លាន​ខ្លាំង​រហូត​ទ្រាំ​លែង​បាន​ហើយ​មើលទៅ​ទើប​នាំ​គ្នា សេព​គ្រឿងញៀន​កណ្ដាលវាល មិន​បា​នរក​បន្ទប់​បិទ​បាំង​សោះ ដែល​មាន​ប្រជាពលរដ្ឋ ជា​ច្រើន​នាក់​បាន​ប្រទះ​ឃើញ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន បាន​ទាំង​២​នាក់ រួច​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ។

មិនតែប៉ុណ្ណោះ​ក្រោយ​ចាប់ខ្លួន​បាន​បែកធ្លាយ​បទល្មើស​១​ករណី​ទៀត គឺជា​មុខសញ្ញា ទទួលផល​ចោរកម្ម​ទិញ​ម៉ូត​ចោរ​ថែម​ទៀត​ផង​។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ដី​វាល ស្ថិត​នៅ​បណ្ដោយ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ យុវជន​សង្ស័យ​ខាងលើ​នេះ​ម្នាក់​ឈ្មោះ ព្រំ វិបុល អាយុ​១៨​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ឈុ​ន ស៊ី​ណ​ន អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

នគរបាល​ដកហូត​បាន​ម៉ូតូ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទទួលផល​ចោរកម្ម​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ បក​តែម​ស្រ៊ី​ន​ចោល បិទ​តែម​ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ​ជំនួស​វិញ ហើយ​ម៉ូតូ​នេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1U-3471 ។ នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ទទួលផល​ចោរកម្ម ហើយ​នៅ​មុន​កើតហេតុ ពួក​គេ​បាន​នាំ​គ្នា​សេព​គ្រឿងញៀន​នៅ​កណ្ដាលវាល​តែ​ម្ដង ។ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចុះ​ទៅ​កាន់​កន្លែង​នោះ ហើយ​បានឃើញ​អ្នក​ទាំង​២​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ រួច​ក៏​បាន​ធ្វើការ​ចាប់ខ្លួន​តែ​ម្ដង ។

មិនតែប៉ុណ្ណោះ​នៅ​ពេល​ភ្លាម​ៗ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ដែល​ពួក​គេ​ជិះ ខាងលើ​នោះ​អត់​មាន​ស្លាក​លេខ​ឡើយ បន្ទាប់​មក​នគរបាល​បាន​នាំ​ទៅ​សាកសួរ ទើប​បែកធ្លាយ​រឿង​ម៉ូតូ​ទិញ​ពី​ចោរ​ក្នុង​តម្លៃ​២១០​ដុល្លារ​ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញា នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង រយៈពេល​ជាង​១​ខែ​ហើយ ។ ដោយ​ម៉ូតូ​មាន​ស្លាក​លេខ​ដែរ តែ​ពួក​គេ​បាន​ដោះ​ចេញ និង​បក​តែម​ចាស់​ចេញ​ប្តូរ​ដាក់​តែម​ថ្មី​ជំនួស​វិញ ព្រោះ​ខ្លាច​ម្ចាស់​ដើម​គេ​ស្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ