ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​តាំងពី​ខណ្ឌមានជ័យ​ដល់​ក្រុង​តា​ខ្មៅ​អស់លក្ខណ៍​ត្រឹមហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​តូ​យូ​តា​ព្រូស​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​ដល់​ចំណុច​ផ្លូវ​កោង​មិន​បង្អន់ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​រង​បាក់​ផ្លូវ​ខាងស្ដាំ និង​ហូរ​ឈាម​ចេញ​តាម​មាត់ និង​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ទេ ថែម​ទាំង​បន្ថែម​ល្បឿន​បើក​រត់គេច​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម រហូត​ដល់​ក្រុង​តា​ខ្មៅ​ទើប​ឃាត់​រថយន្ត​បាន ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​តូ​យូ​តា​ព្រូស​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​ដល់​ចំណុច​ផ្លូវ​កោង​មិន​បង្អន់ល្បឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​រង​បាក់​ផ្លូវ​ខាងស្ដាំ និង​ហូរ​ឈាម​ចេញ​តាម​មាត់ និង​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ទេ ថែម​ទាំង​បន្ថែម​ល្បឿន​បើក​រត់គេច​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម រហូត​ដល់​ក្រុង​តា​ខ្មៅ​ទើប​ឃាត់​រថយន្ត​បាន ដែល​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា នៅ​ចំនុច​មុខ​ផ្ទះ​លេខ​5 ផ្លូវ​៣៤ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AP-1100 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ប៊ូ សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែក​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​ផ្នែក​ខាងឆ្វេង​ខ្ទេច និង​បែក​កញ្ចក់ ។ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រៃវែង​1M-9780 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ រង​បួស​ធ្ងន់​បាក់​ផ្លៅ​ខាងឆ្វេង និង​ហូរ​ឈាម​ចេញ​តាម​មាត់ និង​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម ចំណែក​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ​ខ្ទេច ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើក​តាម​បណ្ដោយ​ផ្លូវ​៣៤ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មក​ដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង​រថយន្ដ​នោះ​មិន​បាន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ម៉ូតូ​ខ្ទាត​ជាង​១០​ម៉ែត្រ​បោក​អ្នក​បើក​ម៉ូតូ​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ធ្លាក់​បោក​នឹង​ថ្នល់ រង​របួស​បាក់​ផ្លូវ​ខាងស្ដាំ ហូរ​ឈាម​ចេញ​តាម​មាត់​និង​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម ។

ចំណែក​រថយន្ត​បង្ក​ភ្លាម​ៗ​មិន​បាន​ឈប់​ដោះស្រាយ​ទេ​ថែម​ទាំង​បន្ថែម​ល្បឿន​កាន់តែ​លឿន​ដើម្បី​រត់គេច​ខ្លួន​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ហេតុការណ៍ក៏​ធ្វើការ​ប្រដេញ​តាម​រថយន្ត​បង្ក​តាំងពី​កន្លែង​កើតហេតុ​ដើម្បី​អោយ​រថយន្ត​ឈប់​ទទួលខុសត្រូវ​តែ​រថយន្ត​មិន​ព្រម​ឈប់​នៅ​តែ​ព្យាយាម​បើក​រត់​រហូត​ដល់​ជិត​បន្ទាយ​អង្គរក្ស នៅ​ក្រុង​តា​ខ្មៅ ខេត្ត​ក​ណ្ត​ល ទើប​ឃាត់​រថយន្ត​ជាប់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​រថយន្ត​បង្ក​រួម​ទាំង​អ្នកបើកបរ​ត្រូវ​បាន​នាំ​មក​កន្លែង​កើតហេតុ​វិញ ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ