លោក​កែ កឹ​ម​យ៉ា​ន ៖ បញ្ហា​គ្រឿងញៀន​មិន​មាន​តែ​នៅ​កម្ពុជា​ទេ​សូ​ម្បី​ប្រទេស​នៅ​ជិត​កម្ពុជា​ក៏​កើត​ដែរ


រាជធានី​ភ្នំពេញ ៖​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​ជំហរ​ថា នឹង​ប្រើ​យុទ្ធសាស្ត្រ​កម្ចាត់​ឈ្មួយ​គ្រឿងញៀន និង​យក​អ្នក​ប្រើប្រាស់​ទៅ​ព្យាបាល ហើយ​នៅ​តែ​បន្ត​ចុះ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ ។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ស្តី​ការ​ក្រសួង​ថា វិធានការ​នៃ​ការ​បង្ក្រាប​បញ្ហា​គ្រឿងញៀន​មាន​ជាង​៦០​ចំណុច ប៉ុន្តែ​មាន​តែ​៣​ចំណុច​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា «​ឥឡូវ​យើង​នៅ​តែ​បន្ត​ការ​អប់រំ​ទោះបីជា​ការ​អប់រំ​នោះ​មាន​ភាព​ស្មុគស្មាញ ហើយ​មិនសូវ​បាន​ផល​នៅ​កន្លែង​ខ្លះ ប៉ុន្តែ​វា​ចាំបាច់​ត្រូវធ្វើ​កិច្ចការ​នេះ​(​អប់រំ​) ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គេ​បដិសេធ​គ្រឿងញៀន​នេះ​ចោល ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​គេ​ព្យាបាល​នៅ​ពេល​ដែល​ប៉ះពាល់ ឬ​ប្រើ​គ្រឿងញៀន​» ។ លោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់ ហើយ​អ្នក​ទាំងនេះ​ត្រូវការ​ព្យាបាល បើ​មិន​ដូច្នេះ​ថា​ទេ​នឹង​ទៅ​ជាទី​ផ្សារ​មួយ​សម្រាប់​ពួក​ឈ្មួញ​គ្រឿងញៀន ។

លោក​បញ្ជាក់​ថា «​បើ​អត់​មាន​អ្នក​ប្រើ​អា​ឈ្នួ​ញ​គ្រឿងញៀន​នោះ​ក៏​ងាប់​ដែរ តែ​សួរ​ថា យើង​ធ្វើ​អាណា​មុន ? យើង​សូម​ប្រាប់​ថា យើង​ធ្វើ​ទាំង​ពីរ គឺ​ឈ្នួ​ញ​ក៏​ធ្វើ​អ្នក​ប្រើ​ក៏​ត្រូវ​បញ្ចប់ និង​យក​មក​ព្យាបាល​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​អាជ្ញាធរ​ប្រយុទ្ធ​ឆាំង​គ្រឿងញៀន​បាន​កំពុង​ប្រើ​គោលនយោបាយ​ដោយ​យក​ភូមិ​ឃុំ​ជា​កន្លែង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហើយ​ប្រ​មួល​ផ្តុំ​យក​អ្នក​ប្រើ​គ្រឿងញៀន​ទៅ​ព្យាបាល ។

លោក កែ កឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​លើក​ឡើង​ថា​បញ្ហា​គ្រឿងញៀន​មិន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ សូ​ម្បី​ប្រទេស​នៅ​ជិត​កម្ពុជា​ក៏​កើត​ផង​ដែរ ។ ដូច្នេះ​ហើយ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​គេ​តាម​រយៈ​ការ​ធ្វើ​ចរាចរណ៍​លក់​ជួញដូរ ។ លោក​បាន​បញ្ជាក់​ថា ប្រទេស​ណា​ក៏​មិន​ថយ​ចំពោះ​បញ្ហា​គ្រឿងញៀន សូ​ម្បី​ប្រទេស​ជិតខាង​ក៏​នៅ​តែ​កើន​ដែរ ។ លោក​បាន​បន្ថែម​ថា បញ្ហា​គ្រឿងញៀន​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​ខិតខំ​ក្នុង​ការ​ទប់ស្កាត់​ការ​ជូ​ញ​ដូរ​គ្រឿងញៀន​នៅ​តាម​តំបន់​ព្រំដែន​ដែល​គេ​ហៅ​ថា ភូមិ​«​ស​» ។

លោក​ថា សារៈសំខាន់​នៃ​ការ​បង្ក្រាប គឺ​ដើម្បី​កុំ​ឲ្យ​ចូល​មក​ស្រុក​ខ្មែរ​ដែល​បច្ចុប្បន្ន​គ្រឿងញៀន​បាន​ន​ចូល​នាំ​ចូល​ពី​តំបន់​ភូមិភាគ​ឥសា​ឦ ហើយពី​មុន​នាំ​មក​ពី​ទិសា​ខាងលិច ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា ពី​មុន​គ្រឿងញៀន​វា​បាន​មក​ពី​គោលដៅ​ពី​ប្រទេស​ថៃ ឥលូវ​វា​បាន​មក​ដល់​ប្រទេស​ឡាវ អី​ញ្ចឹ​ង​រឿង​សំខាន់​យើង​ពង្រឹង​ទប់ស្កាត់​ការ​ហូរ​គ្រឿងញៀន​នៅ​ភូមិភាគ​ឥសា​ឦ ហើយ​ឆ្នាំ​២០១៩​នេះ​យើង​ជ្រើសរើស​ខេត្ត​មួយ​ដោយ​យក​ឃុំ​មួយ​អនុវត្ត​ការ​បង្ក្រាប​ផង​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ