ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ក្រឡាប់​នៅ​ចំណុច​តែ​មួយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួន​គ្នា​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង ត្រង់​ចំណុច​កើត​ហេតុតែ​មួយ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួន​គ្នា​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង ត្រង់​ចំណុច​កើត​ហេតុតែ​មួយ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៩ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​ទី​១-​រថយន្ត​មួយ​គ្រឿង​ដែល​ក្រឡាប់​ដោយ​ខ្លួនឯង​នៅ​ចំណុច​កើតហេតុ​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​២​តោន​កន្លះ ក្បាល​ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣២៩៥ បើកបរ​ដោយ​ឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខ​របរ​បើកបរ មាន​ទីលំនៅ​ម័​ល ឃុំ​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ករណី​ទី​២-​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ក្រឡាប់​ដោយ​ខ្លួនឯង​នៅ​ចំណុច​កើតហេតុ​ខាងលើ​ម៉ាក​កូរ៉េ ប្រភេទ​២​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៧៣៨៧ បើកបរ​ដោយ​ឈ្មោះ​វ៉ា​ន់ ទូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​បរបរ​បើកបរ មាន​ទីលំនៅ ភូមិ​អូរ​ចំណា ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ថា រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន​ហើយ​រអិល​ទឹកភ្លៀង​ផងនោះ​ ក៍​​បណ្តាល​ឱ្យ​ក្រឡាប់​ទៅ​ខាងស្តាំ​ដៃ​ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​៣០​ម៉ែត្រ ។

ករណី​រថយន្ត​២​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង​នៅ​ចំណុច​តែ​មួយ​ខាងលើ​នេះ​បាន​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​អស់​៥០​ភាគរយ និង​បាក់​បង្គោល​សុវត្ថិភាព​ចំនួន​៧​ដើម តែ​ពុំ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​ស្នាក់​ការ​៤០១ និង​ប៉ូលិស​រដ្ឋបាល​ឃុំ​តា​នៃ បាន​សហការ​សំរួល​ចរាចរណ៍ និង​បាន​ប្រគល់​អោយទៅ​អោយ​ប៉ូលិស​ប៉ុស្តិ៍​ធ្វើការ​បន្ត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ