ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងលម្អិត​ពី​ជនជាតិជប៉ុន​​ទាំង២ ​អារ.ក​ខ្មែរ​​សម្លា.ប់យក​ឡានដ៏ព្រៃ.ផ្សៃ​…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់ ​ត្រូវ​បាន​ជនជាតិ​ជប៉ុន​២​នាក់សម្លាប់​ដោយ​អា​រ.ក ខណៈ​ជួល​រថយន្ត​ជិះ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺ​សម្លាប់​ប្លន់​យក​រថយន្ត ។ បុរស​អ្នក​រត់​តាក់ស៊ី​ត្រូវ​បាន​អា​រ.ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួកខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់ ​ត្រូវ​បាន​ជនជាតិ​ជប៉ុន​២​នាក់សម្លាប់​ដោយ​អា​រ.ក ខណៈ​ជួល​រថយន្ត​ជិះ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺ​សម្លាប់​ប្លន់​យក​រថយន្ត ។ បុរស​អ្នក​រត់​តាក់ស៊ី​ត្រូវ​បាន​អា​រ.ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួកខេត្តសៀមរាប តែ​សកម្ម​ដ៏​សាហាវ​ដែល​ស្មាន​មិន​ដល់ ខណៈ​ពេល​ជនជាតិ​ជប៉ុន​បើករថយន្ត​គេចខ្លួន​បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ក៏​បាន​បុក​ជាមួយ​គោ​យន្ដ​កន្ដ្រៃ​ដឹកស្រូវ ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ធ្វើ​ឱ្យ​រថយន្ដ​ដាច់​កង់​ម្ខាង ​ហើយ​រេ​ចង្កូត​ទៅ​បុក​តូប​លក់​គុយទាវ​ ទើប​ទៅ​មុខ​លែង​រួច និង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​មួយ ​ដោយសារ​តែ​ក្រុម​ជន​ដៃដល់​ជា​ឃាតករ​គឺជា​ជនបរទេស ។

ហេតុការណ៍​អារ​.​ក​សម្លាប់​អ្នក​រត់​តាក់ស៊ី​នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្ត សៀមរាប ។ លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ករណី​សម្លាប់​អ្នក​រត់​តាក់ស៊ីប្លន់​យក​រថយន្ត​នេះ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជា​ជនជាតិ​ជប៉ុន ១-​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ NAKA KUKI RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជា​ជន​ដៃដល់​) បាន​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០១៩ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​សម្មភាព​អារ​.​ក ជន​រង​គ្រោះ ឈ្មោះ ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​សៀមរាប សិរី​សោភ័ណ បាត់ដំបង ប៉ោយ​ប៉ែ​ត និង​ច្រក​ឡែ​ប បើករថយន្ដ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ ២AB ៥២១៨ ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ សុខ ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣​នាក់ ស្រី​ម្នាក់ មាន​ទីលំនៅ​ភូមិ​ជាន់​ត្រាច ឃុំ​ឈូក​ដាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​សម្លាប់​ដោយ​អារ​.​ក​ជន​រង​គ្រោះ​ក្នុង​រថយន្ត​រួច ក៏​បាន​ទម្លាក់​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ដ​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ ​ក៏​បាន​បើករថយន្ដ​គេចខ្លួន​ទៅ​ទិស​ខាងកើត ខណៈ​រថយន្ត​ប្រឡាក់​ដោយ​ឈាម​ជន​រង​គ្រោះ ។ លុះ​បើក​រត់​បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ ក៏​បាន​ទៅ​បុក​គូទ​គោ​យន្ដ​កន្ដ្រៃ​ដឹកស្រូវ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ពេល​នោះ​រថ យន្ដ​បើក​ទៅ​មុខ​លែង​រួច ទើប​ធ្វើ​ឱ្យ​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បាន​ចុះ​រត់គេច​ខ្លួន ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ទាំង​២​នាក់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ។ លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ករណី​អារ​.​ក​សម្លាប់​នេះ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ចាន់ ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​ជិះ​គោ​យន្ដ​កន្ដ្រៃ​២​នាក់​រង​របួស ស្រាល ។ ក្រោយ​ការ​ចាប់ខ្លួន​សមត្ថកិច្ច​រង​ដកហូត​ប៉ា​ស្ព័​រ​ចំនួន​២​សន្លឹក របស់​ជន​ដៃដល់​ជនជាតិ​ជប៉ុន​នេះ​និង​រថយន្ដ​១​គ្រឿង​របស់​ជន​រង​គ្រោះ ។

ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា ការខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​កាលពី​យប់​ថ្ងៃ​ដដែល​នោះ​គ្រប់​គ្នា​មានការ​យល់​ច្រឡំ​ថា ជនបរទេស​ប្លន់​រថយន្ត​ដែល​ចាប់​បាន​នោះ​ជា​ជនជាតិ​ចិន ព្រោះ​ឃើញ​សាច់​.ស ប៉ុន្តែ​ការ​ពិត​គឺជា​ជនជាតិ​ជប៉ុន​ទេ ។ នេះ​អាច​ចាត់​ទុក​ថា ​ជា​លើក​ដំបូង​ហើយ​ដែល​ការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ធ្វើ​សកម្មភាព​ដោយ​ជនជាតិ​ជប៉ុន ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ស្រឡាញ់​រាប់អាន​ព្រមទាំង​ស្មាន​មិន​ដល់ ។ ទោះបីជា​បែប​នេះ​ក្តី ​គឺ​វា​ជា​រឿង​បុគ្គល ។ គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៨ មីនា មិន​ទាន់​ទទួល​បាន​ចម្លើយពី​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាក់ទិន​នឹង​មូលហេតុ​នៃ​ការ​សម្លាប់​ប្លន់​អ្នក​បើក​តាក់ស៊ី​នេះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ