រាជធានីភ្នំពេញ៖ ខណៈពេលរឿងជម្លោះក្តៅគគុករវាងតារាសម្តែងកញ្ញាសាឡាត់ ស្រីឡាង និងអតីតភរិយាថៅកែផលិតកម្មអិលឌីស្ងាប់ស្ងាត់មិនបានប៉ុន្មានផងនោះ ពេលនេះវាបានកក្រើកជាថ្មីឡើងវិញ ។ អតីតភរិយាថៅកែផលិតកម្មអិលឌី បានប្រកាសនឹងសងសឹកជាថ្មីជាមួយសាឡាត់ ស្រីឡាង បន្ទាប់ពីតារារូបនេះលេចវត្តមានជាថ្មីក្នុងរឿងភាគរបស់ផលិតកម្មអិលឌីដែលគ្រោងចាក់បញ្ចាំងក្នុងពេល ឆាប់ៗខាងមុខ ។
អតីតភរិយារបស់ថៅកែផលិតកម្មអិលឌីលោកលៀក លីដា នៅតែកើតទុក្ខមិនសុខចិត្ត ក្នុងពេលតារាសម្តែងកញ្ញាសាឡាត់ ស្រីឡាង ដែលនាងចោទថាដណ្តើមប្តីរបស់ខ្លួននោះកំពុងតែលេចមុខលេចមាត់ខ្លាំងតាមរយៈផលិតកម្មអិលឌី ។
អតីតភរិយាលោកលៀក លីដា បានអះអាងថា ខ្លួនមិនទាន់បញ្ចប់រឿងត្រឹមនេះទេ ពោលនាងនឹងសងសឹកទ្រង់ទ្រាយធំជាងមុន ។ អតីតភរិយាលោក លៀក លីដា ដែលបានដាក់ឈ្មោះហ្វេសpanhchaka June បានសរសេរសារបង្ហោះថា «ខ្ញុំប្រាប់ហើយថារឿងនៅ LD ហ្នឹង២០រឿង អាឡាង តួឯក១៨រឿងហេីយ ! មុខចឹងតួឯកគ្រប់រឿង អ្នកណាក៏សួរអូនដែរ អ៊ីចឹងគួរយល់ហេីយថាហេតុអី ?
ហាមខ្ញុំស្អប់ណា បើខ្ញុំស្អប់ខ្ញុំចងកម្មអ្នកឯងទាល់ថ្ងៃងាប់ ! ហើយកុំទាន់អរណា i’ll be back ហេីយឈុតធំជាងមុន១០ដង ! រង់ចាំទៅ! ខ្ញុំបញ្ជាក់ខ្ញុំមកសងសឹកមិនមែនមករករឿងទេ យល់ឱ្យច្បាស់គឺសងសឹកជាគំរូដល់ប្រុសស្រីថោកៗមួយចំនួនតូច !
សុំទោសខ្ញុំសម្តៅលើអ្នកដែលធ្វើអីដាក់ខ្ញុំទេអ្នកអត់ស្គាល់ខ្ញុំ ហាមមានខ្លួន» ។
មិនទាន់ដឹងថាតើអតីតភរិយាដើមលោក លៀក លីដា នឹងបង្ហាញអ្វីបន្តទៀតទេ ប៉ុន្តែសម្រាប់សាឡាត់ ស្រីឡាង វិញ នៅមិនទាន់បញ្ចេញប្រតិកម្មអ្វីឡើយទេ ៕
ចែករំលែកព័តមាននេះ