ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ!ភ្នំពេញអើយ…អ្នកចាប់ផ្តើមដង្ហើម​ចង្រិតហើយ!

5 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កាត់​ផ្តាច់​ជា​បន្តបន្ទាប់ ​ស្ទើរ​គ្រប់​តំបន់ ដោយ​ដាច់​ភ្លើង​ស្ទើរ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​ទៅហើយ ។ ម្សិលមិញ​ដែរ សាលាដំបូង​រាជធានី…

រាជធានីភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កាត់​ផ្តាច់​ជា​បន្តបន្ទាប់ ​ស្ទើរ​គ្រប់​តំបន់ ដោយ​ដាច់​ភ្លើង​ស្ទើរ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​ទៅហើយ ។ ម្សិលមិញ​ដែរ សាលាដំបូង​រាជធានី ស្ទើរតែ​​មិន​ដំណើរការ ព្រោះតែ​ពុំ​មាន​អគ្គិសនី​ប្រើ ម្ល៉េ​ាះ​ហើយ​ស្ថា​ប័ន ដែល​ប្រើ​អគ្គិសនី​សម្រាប់​ម៉ាស៊ីន​ត្រជាក់​​ជណ្តើរយន្ត មិន​អាច​ធ្វើការ​​បាន​ឡើយ ។

ថ្ងៃនេះ ក៏​មហា​ដាច់​ភ្លើង​ដែរ ស្ទើរតែ​មួយ​ចំហៀង​ភ្នំ​ពេញ ម្ល៉េ​ាះ​ហើយ​សណ្ឋាគារ​តូច​-​ធំ ​ខ្ពស់-​ទាប ដែល​ប្រើ​ជណ្តើរយន្តកំពុង​ក្តៅក្រហាយ​ ។ ជា​ពិសេស ភ្ញៀវ​ជាតិ​-អន្តរជាតិ​ ដែល​មកស្នាក់​នៅ​ជាន់ខ្ពស់​ៗ​ជួប​បញ្ហា ។ នៅ​​ពិសេស​ម្ចាស់​អគារ​តែ​ម្តង ដែល​ខឹងសម្បារ​ក្រហម​មុខ​គ្រប់​គ្នា ​។ ប្រសិនបើ​ដាក់​ម៉ាស៊ីនភ្លើង វា​ធ្វើ​ឱ្យ​រំខាន​​ដល់​អ្នក​ជិតខាង ។ អាង​មាន​អគ្គិសនីប្រើ​មិន​អស់​ គ្មាន​គិត​ម៉ាស៊ីនភ្លើង​ សម្រាប់​ជំនួស​ទេ លុះ​ស្រាប់តែ​ផ្តាច់​បែប​នេះ តើ​វា​មិនមែន​ដង្ហើមចង្រិត​ទេ​ឬអី?

បាន​ទូរស័ព្ទ​សួរ​ផ្ទាល់​ ទៅ​មន្ត្រី​ប្រចាំការ​នៅ​អគ្គិសនី​កម្ពុជាមាន​ចម្លើយមួយ​​យ៉ាង​ខ្លី​ថា «បើ​ថ្ងៃនេះ​ កន្លែង​លោក​ដាច់​ភ្លើង ថ្ងៃស្អែក​មាន​វិញ គឺ​គេ​ដូរ​គ្នា​ប្រើ ព្រោះ​វា​រី​អគ្គិសនី​អស់​ទឹក​ហើយ» ហើយ​ក៏​បិទ​ទូរស័ព្ទ
​តែ​ម្តង ដែល​បញ្ជាក់​ថា មិនដឹង​ថ្ងៃ​ណា​ភ្នំពេញយើង​មាន​អគ្គិ​​ស​នី​ប្រើ​ទៀងទាត់​ឡើង​វិញ​នៅឡើយ​ទេ ព្រោះ​គ្មាន​ការ​ពន្យល់​ឱ្យ​បាន​អស់​កំហឹង​មហាជន​សោះ ។

យ៉ាងណាក៏ដោយ​ បើភ្នំពេញ​អត់ភ្លើង​ សូម​កុំ​ឱ្យអត់ទឹក ហើយទឹក​សូម​កុំឆ្លើយយ​ដាក់ភ្លងណា…! ។ ប្រសិន​បើអត់ភ្លើងហើយអត់ទឹកទៀត …ភ្នំពេញចប់តែម្រ៉ង់ទៅ…!

អត្ថបទសរសេរ ដោយ