ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទាក់ទាញ​វិ​និ យោគិន និង​ទេសចរ​ពី​អឺរ៉ុប បន្ថែម​តែ​ជួប​ឧបសគ្គ​ខ្វះ ការ​ហោះហើរ​ត្រង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង ទេសចរណ៍​និង​វិស័យ​ឯកជន​បាន​សម្តែង សុទិដ្ឋិនិយម​ថា កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​ពី​ទីផ្សារ​អឺរ៉ុប​បន្ថែម ក្រោយ​កិច្ចប្រជុំ​ធំ​មួយ​ដែល​បាន​រៀបចំ​នៅ​ទីក្រុង​មូ​ស្គូ សហព័ន្ធ រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង ទេសចរណ៍​និង​វិស័យ​ឯកជន​បាន​សម្តែង សុទិដ្ឋិនិយម​ថា កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​ពី​ទីផ្សារ​អឺរ៉ុប​បន្ថែម ក្រោយ​កិច្ចប្រជុំ​ធំ​មួយ​ដែល​បាន​រៀបចំ​នៅ​ទីក្រុង​មូ​ស្គូ សហព័ន្ធ រុ​ស្ស៊ី កាលពី​១២-១៤ ខែមីនា កន្លង​ទៅ​នេះ​។ ក៏​ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​ទាញ​យក​ភ្ញៀវ​ទេច​ចរណ៍​ពី​ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​បញ្ហា​មិន​មាន​ជើងហោះហើរ​ផ្ទាល់ (Direct flights) ពី​សហគមន៍​អឺរ៉ុប​មក​កម្ពុជា ។

ថ្មី​ៗ​នេះ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក គុ​ជ បញ្ញា​សា តំណាង​លោក​ថោ​ង ខុន បាន​ដឹកនាំ​មន្ត្រី​ក្រសួង និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៣​ក្រុមហ៊ុន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅ​ទីក្រុង​មូ​ស្គូ សហព័ន្ធ​រុ​ស្ស៊ី ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែមីនា​។ ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ ក៏​មានការ​ចូលរួម​ពី​៥៤​ប្រទេស និង​៥២​តំបន់ នៃ​សហព័ន្ធ​រុ​ស្ស៊ី ដូច​ជា មជ្ឈិមបូព៌ា អាស៊ី អា​មេ​រិ​ក អាហ្វ្រិក អឺរ៉ុប មេ​ឌី​ទែ​រ៉ា​ណេ បណ្តា​ប្រទេស​នៃ​អតីត​សហភាព​សូ​វៀត (CIS) និង​ក្រុមហ៊ុន​ទេសចរណ៍​រុ​ស្ស៊ី ព្រមទាំង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​រហូត​ដល់​ទៅ​១៨០០​ក្រុមហ៊ុន និង​មាន​អ្នកទិញ​ដ៏​មាន​សក្តានុពល ព្រមទាំង​មាន​អ្នកជំនាញ​មក​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា ធ្វើ​បទ​បង្ហាញ​ស្តី​ពី​វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​ជុំវិញ​ពិភពលោក និន្នាការ​នៃ​ការ​ធ្វើ​ដំណើរ​ថ្មី ការ​បង្កើន​ប្រសិទ្ធភាព​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​រុ​ស្ស៊ី​។

ក្នុង​ឱកាស​នេះ​ដែរ លោក​គុ​ជ បញ្ញា​សា បាន​ផ្តល់​បទ​សម្ភាសន៍ ជាមួយ​បណ្តាញ​ផ្សព្វ ផ្សាយ​នានា​របស់​សហព័ន្ធ​រុ​ស្ស៊ី​ស្តី​ពី ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​។ MITT 2019 គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​លំដាប់​ទី​៥ នៃ​ពិភពលោក ដែល​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​» និង​ផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2021) ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រមទាំង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគ​គិ​ន និង​ភ្ញៀវ​ទេសចរ​ពី​ទីផ្សារ​អឺរ៉ុប ជា​ពិសេស​ទេសចរ​រុ​ស្ស៊ី មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​អ៊ឺ​រ៉ុ​ប​ប្រមាណ​៨២០,០០០​នាក់ ស្មើនឹង​១៣​ភាគរយ​នៃ​ចំនួន​ទេសចរ​សរុប​ដែល​មក​ទស្សនា​កម្ពុជា​។ តាម​រយៈ​ព្រឹត្តិការណ៍ MITT 2019 ដែល​ជាទី​ផ្សារ​ទេសចរណ៍​អាទិភាព​ទើប​ងើបឡើង​ថ្មី កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ទេសចរ​មក​ពី​ទីផ្សារ​អឺរ៉ុប​កាន់តែ​ច្រើន​ថែម​ទៀត​។ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សមាគម​បាន​និង​កំពុងធ្វើការ​ជាមួយ​សមគម​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប និង​ក្នុង​តំបន់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។ ពិសេស​យើង​ក៏​នឹង​អញ្ជើញ​អ្នក​សារ​ព៌​ត​មាន​មក​ពី​អឺរ៉ុប ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​និង​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប និង​ពិភពលោក​។

លោកស្រី​បន្ត​ថា «​កម្ពុជា​មាន​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង គឺ​បច្ចុប្បន្ន​យើង​ពឹងផ្អែក​ប្រទេស​ជិតខាង​ច្រើន ដោយសារ​យើង​មិន​មាន​ជើងហោះហើរ​ត្រង់​ពី​អឺរ៉ុប​»​។
លោកស្រី ឆាយ ស៊ី​វលី​ន មាន​ប្រសាសន៍ បន្ថែម​ថា «​ហេតុនេះ​ទើប​យើង​សុំ​ពឹង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ប្រទេស​ជិតខាង​យើង ដើម្បី​ឲ្យ​គេ​ដាក់​បញ្ចូល​ខ្សែ​ទស្សនកិច្ច​មក​កម្ពុជា នៅ​ក្នុង​កញ្ចប់​ទេសចរណ៍​របស់​ពួក​គេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ