ពិតណាស់មនុស្សប្រុសខ្លះព្រោះតែដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនយ៉ាងត្រេកត្រអាលនោះ គេហ៊ានប្រព្រឹត្តរំលោភបំពានទៅលើរាងកាយស្ត្រីដទៃទៀតមិនខ្លាចបាបកម្មអ្វីឡើយ ព្រោះអ្វី? ព្រោះគេជាមនុស្សគម្រក់ គ្មានសីលគ្មានធម៌ក្នុងខ្លួន ។
ព្រោះតែបែបនេះហើយ ព្រះភគវាទ្រង់ប្រដៅឲ្យមនុស្សរក្សាសិក្ខាបទទី៣នៃបកតិសីលគឺបង្រៀនឲ្យមានសេចក្ដីសន្ដោសក្នុងរឿងកាមគុណ ឲ្យចេះត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន ហៅថា សទារសន្ដោសៈ ។
ការត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន គឺជាការនាំមកនូវសេចក្ដីសុខសុភមង្គលដល់គ្រួសាររបស់ខ្លួនផង និងដល់គ្រួសារអ្នកដទៃផង ពិសេសអាចជួយជាកម្លាំងដល់ប្រទេសជាតិក្នុងការកាត់បន្ថយជំនួញផ្លូវភេទ ព្រោះការរក្សាសីល បានវៀរចាកនូវការប្រព្រឹត្តខុសក្នុងរឿងកាមគុណនេះរួចស្រឡះហើយ ។
ចែករំលែកព័តមាននេះ