ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​ថ្ងៃទី​១​​ផ្អើល​បាត់ឡាន​មួយគ្រឿង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​ក្រុម​​ជនសង្ស័យ​​បាន​​ធ្វើ​សកម្មភាព​លួច​​រថយន្ត​ម៉ាក​ហាយឡិនឌ័រ​មួយ​គ្រឿងយក​​ទៅ​បាត់​ដោយ​សុ​វត្ថិ​ភាព ​កាល​ពី​វេលា​​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ត្រង់​ចំណុច​សួនច្បារ​វិមាន​ឯករាជ្យ​ ​ដែល​អាជីវករ​ចត​ទុក​ចោល ក្រោយ​​ឈប់​សំរាក​ពី​ការ​លក់ដូរ​ទំនិញ​របស់​ខ្លួន​នៅ​តាម​ស្តង់​ក្នុង​ពិធីបុណ្យ​ទន្លេ…

ខេត្តកំពង់ឆ្នាំង​ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​ក្រុម​​ជនសង្ស័យ​​បាន​​ធ្វើ​សកម្មភាព​លួច​​រថយន្ត​ម៉ាក​ហាយឡិនឌ័រ​មួយ​គ្រឿងយក​​ទៅ​បាត់​ដោយ​សុ​វត្ថិ​ភាព ​កាល​ពី​វេលា​​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ត្រង់​ចំណុច​សួនច្បារ​វិមាន​ឯករាជ្យ​ ​ដែល​អាជីវករ​ចត​ទុក​ចោល ក្រោយ​​ឈប់​សំរាក​ពី​ការ​លក់ដូរ​ទំនិញ​របស់​ខ្លួន​នៅ​តាម​ស្តង់​ក្នុង​ពិធីបុណ្យ​ទន្លេ ។

តាម​ប្រភពពី​ក្រុម​អាជីវករ​បានអោយ​ដឹង​ថា​​ រថយន្ត​​មួយ​ដែល​ក្រុមជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ បាត់ដំបង ២B-៦៦៦៤ ។ ​ដោយឡែក​ក្នុង​យប់​នោះ​ដដែល​នោះដែរ​ក៏​​មាន​បាត់​ស្លាក​លេខ​រថយន្ត​ផ្នែក​ខាង​មុខ​របស់​រថយន្ត​ស្តា​រិច​​មួយគ្រឿទៀត ពាក់​ស្លាក​លេខ ​ភព​២- ៤១៧៥ ផង​ដែរ ។

សមត្ថកិច្ច​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវ​ករ​ទាំងអស់​ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​រថយន្ត និង​ម៉ូតូ ។ ដែល​យក​ល្អ​គួរតែ​ទុកដាក់​រថយន្ត និង​ម៉ូតូ​នៅ​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ-រថយន្ត​ ដែល​មាន​កង​សន្តិសុខ​យាមកាម​ត្រឹមត្រូវ ទើប​មា​ន​​សុ​វត្ថិ​ភាព ។ ព្រោះ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ក្រសួងទេសចរណ៍ នឹង​មាន​អ្នក​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ទ​ន្ល​រយៈ​ពេល​៣​ថ្ងៃ (១៥ ដល់​១៧ ខែ​មីនា ) មាន​ចំនួន​ពី​៧០​ទៅ​៨០​ម៉ឺន​នាក់ ហើយ​ក្នុង​ឱកាស​នេះ​​ដែរ ក្រុម​ជនខិលខូច​ក៏​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​លួច​ឆក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ