ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់នឹកស្មានវា​ជាការពិត​…​ធ្លាប់តែ​ឃើញ​វា​​លើ​​ហ្វេស​បុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​មិនស្មានសោះ រឿងសត្វ​បង្គារ​ត្រូវបាន​គេ​យកមកចាក់​សារធាតុម្យ៉ាង​ដូច​ចាហួយ នោះ​ជាការពិត ។ ដោយសារកន្លងមក យើង​​​​​ធ្លាប់ឮនិង​​​ឃើញលើ​​វីដេអូ​​ក្នុង​បណ្តាញ​តាម​សង្គម​​ តែពេលនេះ ​ត្រូវ​បាន​ឈ្មួញលួច​​​ដឹក​​​​ចូល​ប្រទេស​កម្ពុជា​…

រាជធានី​ភ្នំពេញ ៖ ​មិនស្មានសោះ រឿងសត្វ​បង្គារ​ត្រូវបាន​គេ​យកមកចាក់​សារធាតុម្យ៉ាង​ដូច​ចាហួយ នោះ​ជាការពិត ។ ដោយសារកន្លងមក យើង​​​​​ធ្លាប់ឮនិង​​​ឃើញលើ​​វីដេអូ​​ក្នុង​បណ្តាញ​តាម​សង្គម​​ តែពេលនេះ ​ត្រូវ​បាន​ឈ្មួញលួច​​​ដឹក​​​​ចូល​ប្រទេស​កម្ពុជា​ ។ គួររំលឹកថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣ទៀប​ភ្លឺថ្ងៃ​ទី​១៣ មីនា កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​នៃ​ក្រសួង​ពា​ណិជ្ជកម្ម ក្រោម​ការ​សម្របសម្រួល​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប​ករណី​នាំ​ចូល​បង្គា​រ​ មក​ពី​ប្រទេស​វៀតណាម ហើយពុំ​មានច្បាប់​អនុញ្ញាតទៀត ដឹក​តាម​រថយន្ត​ចំនួន​៣គ្រឿង ។

សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុង​នោះ​មាន​បង្គា​រ​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ៗ ដូច​ចាហួយ​ចូល​ក្បាល​បង្គារ និង​និង​គ្រឿង​សមុទ្រ​មួយ​ចំនួន ដែល​គ្មាន​ច្បាប់​អនុញ្ញាតប្រមាណ​៣៧៦កេស ស្មើ៧.៥២០គីឡូក្រាម ។ វត្ថុ​តាង​ទាំង​អស់នោះ​ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ខាំ សុ​ផា​រី សម្រេច​ឲ្យ​ដកហូត និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​នាយកដ្ឋាន​នគ្របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។ ​បន្ទាប់​មក​ ក៏​មាន​បទបញ្ជា​ឲ្យ​យក​បង្គារ​​ចាក់​ចាហួយ​ជាង​៧​តោន ដែល​គ្មាន​ច្បាប់​អនុ​ញ្ញ​តយក​ទៅ​ដុត​បំផ្លាញ​ចោល​ នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ។

បន្ទាប់​ពី​នេះ ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​៣​នាក់នាំ​ទៅ​ធ្វើការ​សាកសួរ និង​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ស្រាវជ្រាវ​​ស្វែងរក​ម្ចាស់​បង្គារ​​ចាក់​ចាហួយ​នេះ ។

អត្ថបទសរសេរ ដោយ