ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ​កាន់តែ​ច្រើន​អត់​ទាន់​ដល់​គូ ញឹ​ម ច័ន្ទ​ថន ចង់បាន​ទេព រិ​ន​ដា​រ៉ូ ធ្វើ​ប្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេល​នេះ​តារា​សម្តែង​ ញឹ​ម ច័ន្ទ​ថន​ ដែល​ឈាន​ចូល​ដល់​វ័យ​​ជិត​៤០​ឆ្នាំ​​ទៅ​ហើយ ​នៅ​តែ​បណ្តោយ​ខ្លួន​នៅ​ទំ​នេរ​​អត់​គូ​គាប់ ​។​ នៅ​​ដើមឆ្នាំ២០១៩​នេះ​ តារា​សម្ដែង ញឹ​ម…

រាជ​ធានី​ភ្នំពេញ​៖ ​រហូត​មក​ទល់​ពេល​នេះ​តារា​សម្តែង​ ញឹ​ម ច័ន្ទ​ថន​ ដែល​ឈាន​ចូល​ដល់​វ័យ​​ជិត​៤០​ឆ្នាំ​​ទៅ​ហើយ ​នៅ​តែ​បណ្តោយ​ខ្លួន​នៅ​ទំ​នេរ​​អត់​គូ​គាប់ ​។​ នៅ​​ដើមឆ្នាំ២០១៩​នេះ​ តារា​សម្ដែង ញឹ​ម ច័ន្ទ​ថន មមាញឹក​​ណាស់​ក្នុង​​អា​ជីព​​សិល្បៈ ដោយ​​មាន​គម្រោង ថ្មី​ៗ​​ត្រូវ​ធ្វើ​ជា​​បន្តបន្ទាប់​សឹងតែ​រក​ពេល​ដកឃ្លា​មិន​បាន ។ ​

​ជួប​ជា​មួយ​អ្នក​​យក​ព័ត៌មាន​​កាល​ពី​ពេលថ្មីៗ​កន្លង​មក​កញ្ញា​​ ញឹម ច័ន្ទ​ថន បញ្ជាក់​ថា ​នាង​​​មមា​ញឹក​​ខ្លាំង​ដកឃ្លា​សឹង​មួយ​រួច​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​មុន​មក ​​។ តាំងពី​ឆ្នាំ​២០១៨​មក​ នាង​បាន​បដិសេធ​ចោល​រឿង​ភាគ​ដល់​ទៅ ៥-៦ រឿង​ឯណោះ ព្រោះតែ​រវល់​ពេក ​ហើយ​ចង់​សម្ដែង​រឿង​ដុំ ប៉ុន្តែ​ឆ្នាំ​នេះ​នឹង​ផ្ដោត​លើ​ការ​ថត​រឿង​ភាគ​វិញ​ហើយ​ ។​

ទាក់​ទិន​រឿង​គូ​គាប់ ​ញឹ​ម ច័ន្ទ​ថន ​និយាយ​​ថា​​«វ័យ​នាង​​ខ្ញុំ​យល់​ថា​ច្រើន​ហើយ​ សំណួរ​ដដែល​ៗ​ដែល​អ្នក​សារព័ត៌មាន​ចោទសួរ​រឿង​រៀប​ការ​នាង​​ខ្ញុំ​មិនដឹង​ឆ្លើយ​បែប​ណា​នោះ​ទេ​ ណាមួយ​នាង​​ខ្ញុំ​ក៏មិន​អាច​ទៅ​ដឹក​ដៃ​បុរស​ណា​ឲ្យ​ចូល​ផ្ទះ​សំពះ​ផ្ទឹម​បាន​ឡើយ ​យើង​ជា​ស្ត្រី​ ។​ នាង​ខ្ញុំ​ភ័យ​​ដែរ​ចង់​ហួស​ ប៉ុន្តែ​នេះ​ជា​វាសនា​ ប្រសិនបើ​ដល់​គូ​ពេល​ណា​គឺ​ពេល​ហ្នឹង​ចុះ ​នាង​​ខ្ញុំ​មិន​អាច​ឆ្លេឆ្លា​ដើរទៅ​ញញឹម​ដាក់​មនុស្ស​ប្រុស​បាន​ដាច់ខាត​ ។​ នាង​​ខ្ញុំ​ជឿ​លើ​និស្ស័យ​ចុះ​ បើជា​គូ​ព្រះ​ប្រទាន​ឱ្យ​​ត្រូវចិត្ត​ នាង​​ខ្ញុំ​សុខចិត្ត​ឈ្វេងយល់​ចិត្ត​គ្នា​ពិចារណា​ដើម្បី​រក​អនាគត​ ។

អ្វី​ដែល​សំខាន់​គឺ​នាង​​ខ្ញុំ​នៅ​តែ​ព្យាយាម​ខំធ្វើការ​ដើម្បី​យឹត​យោង​គ្រួសារ​ឲ្យ​បាន​ល្អ​បើ​មិន​ខំ​ គឺ​ដួល​មិន​ខាន​ទើប​ថត​ហត់នឿយ​បែប​ណា​នាង​​ខ្ញុំ​មិន​ដែល​ដកថយ​នោះ​ទេ​ ត្រូវ​តែ​ជម្នះ​កុំ​ឲ្យ​គេ​ថា​សិល្បៈ​អត់​លុយ ព្រោះតែ​គ្មាន​គំនិត​ពេល​រកបាន​មិន​ចេះ​សន្សំទុក​ពេល​ទ័ល» ​។

ចំពោះ​ការងារ​សិល្បៈ​មួយ​រយៈ​នេះ ​​ញឹម ច័ន្ទ​ថន​ ​ចូល​ចិត្ត​សម្តែង​កៀក​កិត​ខ្លាំង​ជាមួយ​លោក ​ទេព រិ​ន​ដា​រ៉ូ និង​លោក​ ម៉េ​ង ប៊ុ​ន​ឡូ​ ដោយសារ​តារា​ប្រុស​២​ដួង​នេះ​មាន​ទេព​កោសល្យ​ល្អ​ ។​ កន្លង​មក​ធ្លាប់​ឮ ច័ន្ទ​ថន​ លាន់មាត់​​ថា​ពេញចិត្ត​តារា​​ទាំង​២​​នាក់​​នោះ​ ពិសេស​នាង​ច្រើន​និយាយ​លេង​ថា​«​បើ​បាន​លោក​ដា​រ៉ូ​ធ្វើ​ប្តី​ពិតជា​សំណាង​ និង​ទទួលយក​លឿន​តែ​ម្តង​បុរស​ក្នុង​បេះដូង​»​ ។

​ញឹម ច័ន្ទ​ថន​ ធ្លាប់​មាន​ផលិតកម្ម​ចម្រៀង​ផ្ទាល់ខ្លួន​ដោយ​កាលនោះ​លេចធ្លោ​គួរសម​​តែ​ក្រោយមក​​ស្ងប់​​ស្ងាត់​បាត់​ឈ្មោះ​ ។ ​ពេល​នេះ​​លេច​ឮថា​ នាង​គ្រោង​ចំណាយ​ដើមទុ​ន​បង្កើត​ផលិតកម្ម​ថ្មី​​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ