ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អាជីវករ​ផ្សារ​ឈូក​មាស​ផ្ទុះ​ការ​តវ៉ា​ព្រឹក​មិ​ញ​ពេល​នេះ​យ៉ាងណា​ហើយ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃនេះ​ថៅកែ​ផ្សារ​ឈូក​មាស​បាន​ទទួលយក​សំណើរ​របស់​អាជីវក​រហើយ ដោយ​កុងត្រា​រយៈពេល​៤​ឆ្នាំ និង​តម្លើង​ឈ្នូ​ល​តូប​តែ​៥% ចាប់ពី​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​ទី​៤ ។ ទន្ទឹម​នោះ​អាជីវករ​ក៏​បាន​ទះដៃ​អបអរ ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្សារ​វិញ…

រាជធានី​ភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃនេះ​ថៅកែ​ផ្សារ​ឈូក​មាស​បាន​ទទួលយក​សំណើរ​របស់​អាជីវក​រហើយ ដោយ​កុងត្រា​រយៈពេល​៤​ឆ្នាំ និង​តម្លើង​ឈ្នូ​ល​តូប​តែ​៥% ចាប់ពី​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​ទី​៤ ។ ទន្ទឹម​នោះ​អាជីវករ​ក៏​បាន​ទះដៃ​អបអរ ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្សារ​វិញ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​នេះ ។

បញ្ជាក់ ៖ អាជីវករ​ផ្សារ​ឈូក​មាស​ប្រមាណ​១០០​នាក់​ក្នុង​ចំណោម​អាជីវករ​ទាំងអស់​ចំនួន​២២១​តូប​បាន​ផ្ទុះ​ការ​តវ៉ា​លើក​បដា រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ហើយ​បាន​លើកគ្នា​ទៅ​កាន់​ស្នាក់​ការ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​អី​អន​២ ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ដើម្បី​ទាមទារ​អោយ​ថៅកែ​ផ្សារ​បញ្ចុះតម្លៃ​តូប និង​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ ។

តាម​អាជីវករ​បានអោយ​ដឹង​ថា ការ​លើកគ្នា​តវ៉ា​នេះ​បន្ទាប់​ពី​ថៅកែ​ផ្សារ​ឈូក​មាស​បាន​ចេញ​សេចក្តី​ជួន​ដំណឹង​ដល់​អាជីវករ​ទាំងអស់ អោយ​នាំ​គ្នា​ទៅ​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩​នេះ​ព្រមទាំង​បញ្ជាក់​ថា កិច្ចសន្យា​ថ្មី​មាន​តែ​១​ឆ្នាំ ត្រូវ​បង់​ផា​ស៊ី ប្រចាំខែ​ចំនួន​១៥០០០​រៀល ក្នុង​១​តូប និង​ឡើង​ថ្ងៃ​ឈ្នួល​ចំនួន​៥​ភាគរយ ទៅ​តាម​តម្លៃ​តូប​នីមួយ​ៗ​ក្នុង​មួយ​ខែ ។ បន្ទាប់​ពី​ឡើង​តម្លៃ​តូប​អាជីវករ​ក៏​បាន​ធ្វើការ​តវ៉ា ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​ជម្រើស​ចំនួន​២ ជម្រើស​ទី​១-​កុងត្រា​ចំនួន​២​ឆ្នាំ ឆ្នាំ​ទី​១ តម្លៃ​តូប​នៅ​ដដែល និង​ឆ្នាំ​ទី​២ តម្លើង​៥​ភាគរយ​និង​ជម្រើស​ទី​២-​កុងត្រា​រយៈពេល​៤​ឆ្នាំ ឆ្នាំ​ទី​១ តម្លៃ​តូប​នៅ​ដដែល​ឆ្នាំ​២ តម្លើង​ឈ្មួ​ល​តូប​៥​ភាគរយ ឆ្នាំ​៣​ឡើង​១០​ភាគរយ និង​ឆ្នាំ​ទី​៤​ឡើង​១៥​ភាគរយ ។

អាជីវករ​ក៏​បាន​បន្ត​ទៀត​ថា តែ​ក្រុមហ៊ុន​តម្លើង​តូប​អាជីវករ​ក៏​បាន​ជួប​ប្រមូលផ្តុំ​លើកគ្នា​មក​ទាមទារ​នៅ​ស្នាក់​ការ​ក្រុមហ៊ុន​តែ​ម្តង ។ តាម​អាជីវករ​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​តវ៉ា​ពួក​គាត់​សំណូមពរ​ដោយ​ជ្រើសរើស​ជម្រើស​ទី​២ អោយ​ក្រុម​បន្ត​កិច្ច​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​សូម​អោយ​លោក​ឧកញ៉ា​ហុង ពីង មេត្តា​សម្រួល​លក្ខខណ្ឌ​ខ្លះ​ក្នុង​ការ​តម្លើង​ថ្លៃ​ឈ្មួ​ល​តូប​ដូច​ខាងក្រោម​១​ឆ្នាំ​ទី​១ រក្សា​តម្លៃ​ឈ្មួ​ល​នៅ​ដដែល ២​ឆ្នាំ ទី​២ តម្លៃ​ឈ្មួ​ល​ឡើង​៥​ភាគរយ ៣- ឆ្នាំ​ទី​៣​រក្សា​តម្លៃ​ថេរ​៥​ភាគរយ និង​៤- ឆ្នាំ​ទី​៤ រក្សា​តម្លៃ​ថេរ​៥​ភាគរយ ។

តាម​អាជីវករ​បាន​បន្ត​ទៀត ផ្សារ​ឈូក​មាស​កន្លង​មក​តម្លៃ​ឈ្មួ​ល​តូប​ចាប់ពី​១០០​ដុល្លារ​រហូត​ដល់​៣៦០​ដុល្លារ ក្នុង​មួយ​ខែ​ទៅ​តាម​តូប​នីមួយ​ៗ ហើយ​កុងត្រា​រយៈពេល​ចំនួន​៤​ឆ្នាំ ស្រាប់តែ​ដល់​កុងត្រា​ថ្មី​ក្រុមហ៊ុន​បាន​តម្លៃ​តូប ហើយ​កុង​ត្រាតែ​រយៈពេល​២​ឆ្នាំ ។ នៅ​ព្រឹក​នោះ​គេ​ឃើញ លោក​ហោ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ​ក៏​បាន​ចុះ​ទៅ​ជួប​សម្របសម្រួល​ជាមួយ​អាជីវករ ហើយ​ទទួលយក​សំណើរ ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ ។

ដោយឡែក​ក្រុមហ៊ុន ហៅ​តំណាង​ទៅ​ជួប និង​បាន​ទទួលយក​សំណើ​រដែ​រហើយ​ក៏​សន្យា​ថា​ស្នើ​ទៅ​ក្រុមហ៊ុន ដើម្បី​សម្របសម្រួល​ដោះស្រាយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ