ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បោះ​កន្ទុយបារី​ចោល​ចំ​ដី​ឡូ​តិ៍​ម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី​រណឫទ្ធិ ឆេះ​អស់​១​ហិ​កតា

5 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ អ្នក​ភូមិ​ជិះ​ម៉ូតូ​ជក់បារី​មក​ដល់​ចំណុច​ព្រៃ​ស្ងាត់​បាន​បោះ​កន្ទុយបារី​ចូល​ទៅ​ក្នុង​ព្រៃ​ចំ​ដី​ឡូ​តិ៍​របស់​ម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី រណឫទ្ធិ នៅ​ក្នុង​តំបន់​មណ្ឌល​៣ ដែល​ខាង​អាជ្ញាធរ​អប្សរា​ជា​អ្នកកាន់កាប់​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​អស់​ចំនួន​១​ហិ​កតា ក្នុង​ចំណោម​៣​ហិ​កតា ទើប​ឃើញ​មាន​របង​ថ្ម​ក្រាក់​ធំ​ៗ​ព័ន្ធ​ជុំវិញ​ដី​ឡូ​តិ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា​កុំ​អី​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន ។…

សៀមរាប ៖ អ្នក​ភូមិ​ជិះ​ម៉ូតូ​ជក់បារី​មក​ដល់​ចំណុច​ព្រៃ​ស្ងាត់​បាន​បោះ​កន្ទុយបារី​ចូល​ទៅ​ក្នុង​ព្រៃ​ចំ​ដី​ឡូ​តិ៍​របស់​ម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី រណឫទ្ធិ នៅ​ក្នុង​តំបន់​មណ្ឌល​៣ ដែល​ខាង​អាជ្ញាធរ​អប្សរា​ជា​អ្នកកាន់កាប់​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​អស់​ចំនួន​១​ហិ​កតា ក្នុង​ចំណោម​៣​ហិ​កតា ទើប​ឃើញ​មាន​របង​ថ្ម​ក្រាក់​ធំ​ៗ​ព័ន្ធ​ជុំវិញ​ដី​ឡូ​តិ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា​កុំ​អី​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន ។

ហេតុ​ការ​ឆេះ​ព្រៃរបស់​អ្នកធំ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុម​ទី​១៦ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ដែល​ជា​តំបន់​របស់​អាជ្ញាធរ​អប្សរា​កាន់កាប់​សព្វថ្ងៃ​នេះ ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា មុន​ពេល​កើតហេតុ​មាន​អាជ្ញាធរ​រ​មូលដ្ឋាន​បាន​រាយការណ៍​មក​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នរ​គ​បាល​ខេត្ត ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះ​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​សរុប​អស់​ចំនួន​៧​គ្រឿងក្នុង​នោះ​មាន​រថយន្ត​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង រថយន្ត​របស់​នគរបាល​បេ​តិក​ភ័​ណ្ឌ​១​គ្រឿង រថ​យ​ន្ក​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង និង​រថយន្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​២​គ្រឿង​បាញ់​អស់ទាំង​៧​គ្រឿង​ទើប​ជួយ​ពន្លត់​បានជា​ស្ថា​រ​ព​មិន​បង្ក​ឱ្យ​មានការ​រីក​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ម្ចាស់​កម្មសិទ្ធិ​ដី​ឡូ​តិ៍​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ គឺជា​របស់​ម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី​រណឫទ្ធិ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ខូចខាត​នៃ​ការ​ឆេះ​នេះ​អស់​០១​ហិ​កតា ក្នុង​ផ្ទៃដី​ទំហំ​សរុប​ចំនួន​០៣​ហិ​កតា ។ មូលហេតុ បណ្ដាល​មក​ពី​អ្នក​ជិះ​ម៉ូតូ​បោះ​កន្ទុយបារី​ចោល​ទៅ​ក្នុង​ព្រៃ​ទើប​បណ្តាល​ឱ្យ​ឆេះ ។

លោក ឧត្តមសេនីយត្រី​ស្នងការ​រង​សុំ​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប​ទាំងអស់​មេត្តា​ចូលរួម​បង្ការ​ទប់ស្កាត់​នូវ​គ្រោះ​អគ្គិភ័យ​ទាំងអស់​គ្នា និង​ប្រុង​ប្រយ័ត្ន នូវ​ភ្លើងទៀន​ភ្លើង​ធូប ភ្លើងចង្កៀង ភ្លើង​ច​ង្គ្រា​ន ភ្លើង​បារី ភ្លើង​អគ្គី​ស​នី ប្រេងសាំង ហ្គា​ស ដែល​ជា​សារធាតុ​គីមី​ងាយ​ឆេះ ងាយ​ផ្ទុះ និង​សារធាតុ​ដទៃ​ទៀត ដើម្បី​សន្តិសុខ​សុវត្ថិភាព​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​យើង​ទាំងអស់​គ្នា ព្រោះ​រដូវ​នេះ គឺជា​រដូវប្រាំង ហើយ​ក៏​ជា​រដូវក្តៅ​ខ្លាំង​ផង​ដែរ ។

ជុំវិញ​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​តំបន់​របស់​អាជ្ញាធរ​អប្សរា​កាន់កាប់​សព្វថ្ងៃ​នេះ សូ​ម្បី​តែ​រុយ​ក៏​មិន​អាច​ហ៊ាន​ទៅ​ជិត​ផង កុំ​ថា​ឡើយ​ពលរដ្ឋ​លួច​ធ្វើ​ផ្ទះ​នោះ ព្រោះ​កម្លាំង​សមត្ថកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​នៅ​ជុំវិញ​បរិវេណ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​តំបន់ហាមឃាត់​នោះ​ទាំងអស់ ក៏​ប៉ុន្តែ​ហេតុ​អ្វី​បានជា​មានផ្ទះ​ថ្ម​ធំ​ៗ និង​មាន​របង​ថ្ម​ធំ​ៗ​ទៀត​ផង តើ​ខាង​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បើកភ្លើង​ខៀវ​ឱ្យ​អ្នកមាន​អំណាច ឬ​មន្ត្រី​ថា្ន​ក់​ក្រោម​ជា​អ្នក​បើកភ្លើង​ខៀវ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ