ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ទទួលទាន

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះថ្នាក់ មិន​គួរ​ទទួល​ទា​ផ្លែ​ឈើ​មួយ​ចំនួន​ឡើយ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​មិន​គួរ​ញ៉ាំ​ឪឡឹក​ច្រើន​នោះ​ទេ​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​រង​សម្ពាធ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ ក្អួត…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះថ្នាក់ មិន​គួរ​ទទួល​ទា​ផ្លែ​ឈើ​មួយ​ចំនួន​ឡើយ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​មិន​គួរ​ញ៉ាំ​ឪឡឹក​ច្រើន​នោះ​ទេ​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​រង​សម្ពាធ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ ក្អួត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ជា​ខ្លាំង ។ ដូចនេះ អ្នក​មិន​គួរ​ពិសា​ហួសកំណត់​នោះ​ទេ ។

2.​នៅ​ក្នុង​ផ្លែ​គូ​លេ​ន​មាន​ផ្ទុក​វីតាមីន​សេ និង​សារធាតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​ម្តាយ​រឹង​មាំ​បាន ។ ប៉ុន្តែ​បើ​អ្នក​ញ៉ាំ​ច្រើន នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បាន ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​លើស​ជាតិ​ស្ករ​ក្នុង​រាង​កាយ ។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ជា​ខ្លាំង ។

3.​ផ្លែ​ចេក​ល្អ​ចំពោះ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​មិន​គួរ​បរិភោគ​ច្រើន​នោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​អាច​រង​សម្ពាធ​បាន ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ខ្លួន​នោះ​ឡើយ ។

4.​ក្នុង​ផ្លែ​ឈើ​រី​មាន​ផ្ទុក​វីតាមីន​ច្រើន ប៉ុន្តែ​បើ​ស្ត្រី​មាន​ផ្ទៃពោះ​ពិសា​ច្រើន នឹង​អាច​ធ្វើ​ឲ្យ​ក្តៅ​ក្នុង ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អាច​មាន​អារម្មណ៍​ឆាប់​ឆេវឆាវ​បាន ។

5.​ចំណែក​ផ្លែ​ម្នាស់​វិញ​អាច​ជួយ​ប៉ូវ​វីតាមីន​ច្រើន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​យក​ល្អ​អ្នក​គួរតែ​កុំ​ញ៉ាំ​ច្រើន​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បាន​យ៉ាង​ងាយ ។

6.​ផ្លែ​ទុរេន បើ​អ្នក​ហ៊ាន​តែ​ពិសា​ច្រើន​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​ឡើង​ខ្ពស់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ធំ​ខ្លាំង ដោយ​ពិបាក​សម្រាល​ខ្លាំង​ណាស់ ។ ជា​ពិសេស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ម្តាយ​ផង​ដែរ​(​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ