ឆ្ងល់​!​?​ ទើបចេញវិធានការ​ក្តៅ​គគុក​​ទៅ​ខណ្ឌ​ទាំង​១២…​តែ​ឡាន​ធំ​ៗ​​មាន​​ដដែល

Sponsored

រាជធានី​ភ្នំពេញ ៖ នឹកដល់​វិធាន​ការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលទើបប្រកាសថ្មីៗនេះ ពាក់ព័ន្ធ​ដែលហាម​រថយន្ត​ធ្វើចរាចរណ៍នៅពេលថ្ងៃនោះ គឺ​ហាក់​ពំ​ុ​មាន​ប្រសិទ្ធភាព​អ្វីទាល់តែសោះ​ ​ព្រោះ​បច្ចុប្បន្ន ​នៅ​តែ​​​​ឃើញ​មាន​ក្រុម​រថយន្ត​ដឹក​ដី និងដឹក​ទំនិញ​ធុន​ធំៗ ​បន្ត​បើកបរ​​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ ​រាល់ថ្ងៃដដែលៗ ហើយមិនត្រឹមតែបង្កការកកស្ទះចរាចរណ៍នោះទេ គឺថែមទាំងបង្ក​គ្រោះ​​ថ្នាក់ចរាចរណ៍​ដល់​អ្នកដំណើរ​​​​ថែមទៀតផង ។

ជាក់ស្តែង​ ករណីចរាចរណ៍មួយ កើត​ឡើងកាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១២ មីនា ស្ថិតនៅ​ចំណុច​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បណ្តាលឱ្យ​ស្ត្រី​២​នាក់ ម្នាក់​រង​របួសស្រាល និង​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ក្រោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​​បុក​ជាមួយ​ម៉ូតូ​ធូ​ដេ​មួយ​គ្រឿង​​របស់​ស្ត្រីរងគ្រោះទាំង២ ។ ស្ត្រី​រង​​គ្រោះទាំង២នាក់ ​ម្នាក់​ស្លាប់​ឈ្មេ​ាះ អ៊ូ សួង អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​បុរី​ឡាយ​គង់ ក្នុង​សង្កាត់​ដង្កោរ ខណ្ឌដង្កោរ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ។ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ពំ​ុ​ទាន់​ស្គាល់​អត្ត​សញ្ញាណ ។

យោង​​ប្រភព​​ពីកន្លែង​កើតហេតុថា គេ​ឃើញ​​ស្ត្រីរងគ្រោះ​​២​នាក់​ខាងលើជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ត្រួយ​ចេក គ្មាន​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ពោល​ពួក​គេ​ទើបតែ​ចេញ​មកពីផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី បំណង​ជិះ​ឌុ​ប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​បុរី​ឡាយ​គង់ ខណ្ឌដង្កោ ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-0515 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ខាងលើស្រប​ទិស​គ្នា បាន​បើក​បុក
និងកៀរពីក្រោយ​ម៉ូតូ​​ បណ្តាលឱ្យ​​ម៉ូតូ​ត្រូវ​ដួល​ធ្លាក់​ស្ត្រី​រង​គ្រោះ​ ​ដែល​អង្គុយ​ខាងក្រោយ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​តែ​ម្តង​ទៅ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​ឌុ​ប​ត្រូវ​ខ្ទាត​ចេញពី​រថយន្ត រង​របួសស្រាល ។

ភ្លាម​ៗ តៃកុង​រថយន្ត​បង្ក​បាន​បើករថយន្ត​ហួស​ពី​ចំណុច​កើតហេតុប្រមាណ​២០០​ម៉ែត្រ ក៏​ឈប់​រថយន្ត ហើយ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មា​នទី​បញ្ជារ​ការដ្ឋាន​ក្បែរ​កន្លែង​កើតហេតុ​នេ​ាះ បាន​នាំ​គ្នា​ដេញ​តាម​ចាប់​ឃាត់​បុរស​ជា​តៃកុង​រថយន្ត​នេ​ាះ បាន​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ឃាត់​ទុក​ជូន​សមត្ថកិច្ច​បន្ត​នីតិវិធី ។

​គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ដាក់​បញ្ជារ​ដល់​មន្ត្រី​អាជ្ញាធរ​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ធ្វើ​យ៉ាង​ត្រូវ​មាន​វិធានការ​ហាមឃាត់​មិន​អោយ​មាន​រថយន្ត​ដឹក​ទំនិញ រថយន្ត​ដឹក​ដី ឬ​រថយន្ត​សណ្តោង​ធុន​ធំ​គ្រប់​ប្រភេទ គឺ​ពំ​ុ​អនុញ្ញាត្តិ​អោយ​មានការ​ចរាចរណ៍​បើក​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នា​ពេល​ថ្ងៃជា​ដាច់ខាត ពោល​គឺ​អនុញ្ញាត្តិ​អោយ​ចូល​នៅ​ពេល​យប់​ប៉ុ​ណ្ណេ​ាះ ។ ការ​ហាមឃាត់​នេះ គឺ​ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា កន្លង​មក​ក្រុម​រថយន្ត​ដឹក​ដី ឬ​ដឹក​ទំនិញ​ធុន​ធំ តែង​បង្ក​គ្រេ​ាះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សា​ធារ​ណះ​ជា​អន្លើ​យ​ៗ និង​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ជា​បន្តបន្ទាប់​ផង​ដែរ ។

តើគួរ​ធ្វើបែបណាទៀត ទើបមានប្រសិទ្ធភាពទៅលើរថយន្តធុនធំទាំងនោះ??

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ