ហុងកុង៖ យោងតាមគេហទំព័រ Business Times បានឲ្យដឹងមកថា វិស័យអចលនទ្រព្យហុងកុងកំពុងតែងើបឡើងវិញហើយបន្ទាប់ពីតម្លៃផ្ទះធ្លាក់ចុះអស់ប្រមាណ ១០%តាំងពីខែសីហាឆ្នាំ ២០១៨កន្លងមកនេះ។ និន្នាការថ្មីៗរួមមានកំណើននៃការចូលមើលការលក់គម្រោង និងកំណើនចំណាប់អារម្មណ៍ក្នុងការលក់ដេញថ្លៃដីរដ្ឋាភិបាល…
ហុងកុង៖ យោងតាមគេហទំព័រ Business Times បានឲ្យដឹងមកថា វិស័យអចលនទ្រព្យហុងកុងកំពុងតែងើបឡើងវិញហើយបន្ទាប់ពីតម្លៃផ្ទះធ្លាក់ចុះអស់ប្រមាណ ១០%តាំងពីខែសីហាឆ្នាំ ២០១៨កន្លងមកនេះ។ និន្នាការថ្មីៗរួមមានកំណើននៃការចូលមើលការលក់គម្រោង និងកំណើនចំណាប់អារម្មណ៍ក្នុងការលក់ដេញថ្លៃដីរដ្ឋាភិបាល ដោយមានដីមួយកន្លែងនៅប៉ែកខាងត្បូងនៃ New Territories ត្រូវបានលក់ចេញក្នុងតម្លៃខ្ពស់ជាងការគិតទុករបស់អ្នកវិភាគ។
សន្ទស្សន៍នាំមុខ Canta-City បានបង្ហាញថាតម្លៃផ្ទះលក់បន្តបានកើនឡើងច្រើនជាង១%ទៅទៀត។ ជាមួយគ្នានេះផងដែរ អ្នកវិភាគនៅ Citigroup និង CLSA ព្យាករណ៍ថាតម្លៃនឹងងើបឡើងវិញរវាងពី៥%ទៅ១៥%ក្នុងឆ្នាំនេះផងដែរ។ កត្តាដែលបង្កឲ្យមានការផ្លាស់ប្តូរនេះរួមមានធនគារជាតិអាមេរិក ការលូតលាស់ទីផ្សារភាគហ៊ុន និងកំណើនតម្លៃរូបិយវត្ថុចិនជាដើម។ លើសពីនេះទៅទៀត រដ្ឋាភិបាលនឹងមានគម្រោងសាងសង់លើផ្នែក Hong Kong Goft Club ហើយកំពុងតែពិចារណាថាបង្កើតដីសម្រាប់កសិកម្មឯកជនផងដែរ។
ចែករំលែកព័តមាននេះ