ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ​គ្រោង​នឹង​ស្ថាបនា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ​គ្រោង​នឹង​ស្ថាបនា​ជា​អំណោយ​របស់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវលំ​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ​គ្រោង​នឹង​ស្ថាបនា​ជា​អំណោយ​របស់​ឯកឧត្តម កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ដែល​ពួក​គាត់​សប្បាយចិត្ត​ដែល​ពួក​គាត់​ទទួល​បាន​ផ្លូវលំ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជិត​២,០០០​ម៉ែត្រ ។

នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៩ នេះ​ដែរ​លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​រួម​ដំណើរ​ដោយ​ឧត្តមសេនីយត្រី ស៊ីវ សុ​ជាតិ ស្នងការ​រង​រួម​ទាំង​អាជ្ញាធរ ឃុំ​គយ​ម៉ែ​ង ភូមិ​បាន​ចុះ​ពិនិត្យ​សិក្សា និង​មើល​ពី​ទិដ្ឋភាព​ទីតាំង​ដែល​ត្រូវ​ស្ថាបនា​នោះ​ផង​ដែរ ។ មាន​ប្រសាសន៍​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង​ថា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​អាជ្ញាធរ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ចាស់​ក៏​ដូច​ជា​ពិនិត្យ​ឃើញ​កន្លង​មក​ពួក​គាត់​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ​ឧកញ៉ា​ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន បាន​ជួយ​ស្ថាបនា​ផ្លូវលំ​ពី​ភូមិ​អង្ករ​ខ្មៅ​ទៅ​កាន់​ភូមិ​ស្ទឹង​ចាស់​ដែល​មាន​ប្រវែង​ជិត​២,០០០​ម៉ែត្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ធ្វើ​ដំណើរ​បាន​ស្រួល​ក្នុង​ការ​ដឹក​ផលិតផល​ទៅ​កាន់​ទីផ្សារ​ក៏​ដូច​ជា សិស្ស​នុ​សិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន និង​ដឹក​អ្នកជម្ងឺ​ទៅ​កាន់​មណ្ឌល​សុខភាព​បាន​ទាន់​ពេលវេលា ។

លោក​ឧត្តមសេនីយ​ស្នងការ​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ បើ​ការ​ធ្វើ​ផ្លូវ​នេះ​មាន ការ​ប៉ះពាល់ សូម​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ព្រោះ​នេះ គឺ​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ។ ដោយ​ក្តី​រីករាយ​យ៉ាង​ក្រៃ​លែង​នោះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា លោក​អនុ​ភូមិ​ស្ទឹង​ចាស់​បាន​ថ្លែងអំណរគុណ លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ពិសេស គឺ​សូម​ថ្លែងអំណរគុណ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​កែ គឺ​ម​យ៉ា​ន ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ដែល​បាន​ផ្តល់​ផ្លូវ​១​ខ្សែ​នេះ​ពី​មុន​មក​គាត់​ជួប​បញ្ហា​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពិសេស គឺ​នា​រដូវវស្សា​ជួប​បញ្ហា​ខ្លាំង គឺ​សិស្សានុសិស្ស​ទៅ​សាលារៀន​មិន​ទាន់​ពេលវេលា ហើយ​ការ​ដឹក​អ្នកជម្ងឺ ឬ​ស្ត្រី​ឈឺពោះ​សម្រាល​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរពេទ្យ​មានការ​យឺតយ៉ាវ ព្រោះ​ការ​ធ្វើរ​ដំណើ​ដោយ​ជិះទូក ។

ពេល​នេះ​បាន​ផ្លូវ​ថ្មី​គាត់​ពិតជា​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ណាស់ ។ នៅ​ថ្ងៃ​ដដែល​នោះ​ផង​ដែរ លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ក៏​បាន​ចុះ​ពិនិត្យ​មើល​ផ្លូ​លំ​១​ខ្សែ​ប្រវែង​៨​គីឡូម៉ែត្រ​ដែល​ជា​អំណោយ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​កែ គឺ​ម​យ៉ា​ន ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ដែល​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ពី​ភូមិ​ដូច​ច្រែង​ទៅ​កាន់​ភូមិ​ស្រេះ​កើត ក្នុង​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ