ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​រៀបចំបិទហាង ស្រាប់តែ​បុរស​ម្នាក់​ចូលមក​អុកឡុក​ផ្អើលសមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​បាន​ទៅ​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង​អ្នក​ជិតខាង ។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩ ចំណុ​ចហាង​យីហោ​អាហារ​ដ្ឋា​ន​១៧១…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​បាន​ទៅ​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ហាង​អ្នក​ជិតខាង ។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​៦ ខែ​មី​នា ឆ្នាំ​២០១៩ ចំណុ​ចហាង​យីហោ​អាហារ​ដ្ឋា​ន​១៧១ ម្ហូប​កុំម្ម​៉​ង់ ផ្ទះ​១៨៣ កែង​និង​ផ្លូវ ៤០២ ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ហាង​ខាងលើ​កំពុង​តែ​រៀបចំ​បិទ​​ទៅហើយ ​ស្រប​ពេល​នោះ​ក៏​​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ជិតខាង​ក្បែរ​គ្នា​បាន​ផឹកស៊ី​ស្រវឹង ហើយក៏​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​បុរស​​នោះ​បាន​ដើរ​​សំដៅ​ចូល​ក្នុង​ហាង​​កើតហេតុខាងលើ​ ​​ហើយ​​ស្រែក​គំរាម និង​វាយ​បំផ្លាញ​សំភា​រៈមួយ​ចំនួន​នៅ​ក្នុង​ហាង​បណ្តាល​ឱ្យរង​ការ​ខូចខាត ​។ ​ភ្លាម​ៗ​នោះ​ដែរ ម្ចាស់​ហាង​ក៏​​ប្តឹង​សមត្ថកិច្ចមូលដ្ឋាន​អោយ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ចាប់​​ឃាត់ខ្លួន​និង​ដាក់​​ខ្នោះ​បុរសម្នាក់​​នោះ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរ​សជាជនបង្ក​ខាងលើ​ គឺ​ពួក​គាត់​ធ្លាប់​ចាប់​បញ្ជូន​ទៅ​មន្ទី​រ​កែប្រែ​ម្តង​រួច​ទៅហើយ​ បន្ទាប់​ពី​បុរស​ជាជនបង្ក​​នោះ​ប្រើប្រាស់​គ្រឿងញៀន និង​រករឿង​អ្នក​ជិតខាង​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែម្តាយ​របស់​ជន​បង្ក​បាន​អង្វរករ​ដល់​​ម្ចាស់​ហាង​រង​គ្រោះ ហើយ​​​ម្ចាស់​ហាងក៏​​មិន​បាន​ប្តឹងផ្តល់​អ្វី​ដែរ ទើប​សមត្ថកិច្ច​​ដោះខ្នោះ​ដៃ​ជនបង្ក​​អោយ​បងប្អូន​នាំ​យក​ទៅ​ផ្ទះ​វិញផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ