ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​កំពុង​ភ្ញាក់ផ្អើល​ទំនាក់ទំនង​តួ​ឯង​រឿង Batman និង​គូស្នេហ៍

5 ឆ្នាំ មុន

ស្នេហា​ថ្មី​របស់​លោក​បេន អា​ផ្លិ​ច (Ben Affleck) តារា​សម្តែង​ដ៏​ល្បី និង​នាង​លី​ន​សេ ស៊ូ​កាស (Lindsay Shookus) ហាក់ដូចជា​ក្លាយជា​ការ​ពិត…

ស្នេហា​ថ្មី​របស់​លោក​បេន អា​ផ្លិ​ច (Ben Affleck) តារា​សម្តែង​ដ៏​ល្បី និង​នាង​លី​ន​សេ ស៊ូ​កាស (Lindsay Shookus) ហាក់ដូចជា​ក្លាយជា​ការ​ពិត ដោយ​ពួក​គេ​បាន​ដើរ​កម្សាន្ត​រួម​គ្នា​យ៉ាង​រីករាយ ។

លោក​ អា​ផ្លិ​ច ​មិន​ចាំបាច់​រង​ទុក្ខសោក​ក្នុង​ពេល​ដែល​រូបគេ​បាន​ចែកផ្លូវ​ជាមួយ​នាង ​ជេ​ន្នី ហើ្វហ្គា​ន័​រ អតីត​ប្រពន្ធ​ដ៏​ស្រស់​ស្អាត ព្រោះ​មាន​នាង​ស៊ូ​កាស​ជា​អ្នក​ស្អំ​បេះដូង ។ ដំណាក់កាល​ដំបូង​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​វា​អាច​ជា​ដំណើរ​ឈាន​ទៅ​រៀប​ការ ។

កន្លង​មក​អ្នក​ទាំង​២​បាន​ចែកផ្លូវ​គ្នា​ម្តង​មក​ហើយ ប៉ុន្តែ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សាង​ស្នេហ៍​ជា​ថ្មី និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​អ្នក​ទាំង​២​បាន​ត្រូវ​រូ​៉​វ​គ្នា ព្រោះ​មាន​មនុស្ស​ភាគច្រើន​បានឃើញ​នៅ​ជាមួយ​គ្នា​ជា​ញឹកញាប់ ។

បច្ចុប្បន្ន​លោក​អា​ផ្លិ​ច និង​ស៊ូ​កាស​បាន​បង្ហាញមុខ​នៅ​ទី​សាធារណៈ​ក្នុង​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដោយ​បណ្ដើរគ្នា​យ៉ាងត្រសង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ