កន្លងមក…មានមេខ្យល់មួយចំនួនតូចមុខដដែលៗ…បានកៀងគរប្រជាជនក្រីក្រ…ប្រជាជនចំណាកស្រុក…ទៅរំលោភលើដីគេដែលមានកម្មសិទ្ធិ…លើដីធំៗដែលអ្នកមានគេទិញទុក ។
កន្លងមកនេះ…មេខ្យល់ដែលខិលខូចនោះ…គ្រាន់តែលើកគ្នាទៅសង់ខ្ទមលើដីគេមួយយប់ បានមួយរយខ្ទមក៏មានដែរ…ដើម្បីឱ្យម្ចាស់ដីចេញមុខចរចា ។
ទង្វើរបស់មេខ្យល់…បានប្រើនយោបាយឈ្នះបានដី ចាញ់បានលុយ…ដោយយកគណបក្សប្រឆាំងធ្វើខ្នងបង្អែកឱ្យជួយស្រែក ។
ចំណែកម្ចាស់ដី…ឃើញគេមកសង់ខ្ទមលើដីរបស់ខ្លួនពាសពេញបែបនេះ…ក៏ផ្ទុះប្រតិកម្មភ្លាម…ជាឱកាសឱ្យមេខ្យល់ចេញមុខចរចា…ទាមទារម្តងៗពី៥ពាន់ទៅ១ម៉ឺនដុល្លារធានាចាកចេញ…បើមិនបានប្រាក់ទេមិនចេញទេ…ព្រមទាំងបញ្ជាឱ្យកូនខ្យល់របស់ខ្លួនដាំល្ហុង…ដាំដំណាំធ្វើដូចដីខ្លួនឯង…បើមិនបានលុយទេ…េគធ្វើបាតុកម្មដោយមានបក្សប្រឆាំងជួយការពារ ។
មេខ្យល់ខិលខូចទាំងឡាយនោះ…ក្រោយពេលចរចាត្រូវ…ក្រោយពេលបានលុយក៏ចាកចេញ…រួចលើកគ្នាទៅបោះទីតាំងលើដីផ្សេងៗទៀត…ហើយប្រើមេរៀនដដែល…ទាមទារប្រាក់ពីម្ចាស់ដីទើបនាំគ្នាចាកចេញ។
ដោយសារតែមេរៀនចាស់គំរិលនេះ…វាកើតមានដដែលៗពេក…ម្ចាស់ដីប្រើមធ្យោបាយផ្សេង…ឈប់ជួបចរចាជាមួយពួកអ្ហែង…ឈប់មើលមុខពួកអ្ហែង…ឈប់ខ្លាចអានយោបាយឈ្នះបានដីចាញ់បានលុយ…ក៏បែកគំនិតយកប្រាក់ទាំងបាច់នោះ…ទៅចរចាជាមួយប៉ូលិស…ជាមួយទាហាន ឬជាមួយរដ្ឋអំណាច…ទោះជាត្រូវចំណាយមួយជាពីរក៏ព្រមដែរ…ធ្វើម៉េចឱ្យដេញកំចាត់…ដុតកម្ទេច…ឈូសចោលឱ្យអស់…បើហ៊ានឆាក់ក្រាញតវ៉ា…ច្បាស់ជាត្រូវដំបងខ្លះហើយ ។ល ។
និយាយឱ្យវាសច្ចធម៌ទៅ…អ្នកដែលរំលោភយកដីគេដែលមានកម្មសិទ្ធិ…កន្លែងខ្លះមុខក្រាស់ណាស់…ធ្វើដូចជាដីខ្លួនឯងពីដើមមក…ធ្វើជាស្រែកយំ…ធ្វើជាសន្លប់ស្តូកស្តឹង ប្រសិនហ៊ានច្រានទ្រូងតែបន្តិច…គឺពូកែធ្វើឱ្យគេអាណិត តាមរយៈវីដេអូដែលពួកគេថតបង្ហោះ…ជាអ្នកដើរតួរសម្តែងយំស្រែកតាមបទបញ្ជារបស់មេខ្យល់ ។
អីចឹងបានថា…គំរូអាក្រក់ទាំងឡាយ…របស់មេបក្សឈ្នះបានដី…ចាញ់បានលុយ…វាធ្វើឱ្យខូចពូជអស់…ខូចដោយទៅជាមួយរដ្ឋអំណាចដែលស៊ីឈ្នួល…ខ្លះត្រូវបាត់តំណែង…ខ្លះត្រូវដកគ្រវែងចោលក៏មានដែរ…
ធ្វើឱ្យក្រុមមេបក្ស…មេខ្យល់ទាំង ឡាយ…កំពុងដេកញញឹម «ពេញចិត្តស្តូក» តែម្រ៉ង…េហ ! េហ
ចែករំលែកព័តមាននេះ