ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ខំ​ជីក​អណ្តូង​យក​ទឹក​ធ្វើស្រែ បែរជា​អកុសល​ស្លា.ប់​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ជា​កសិករ​ធ្វើស្រែ​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ត្រូវ​ដី​បាក់​សង្កត់ ខណៈ​ពេល​ដែល​រូបគេ​កំពុង​ជីក​អណ្តូង​យក​ទឹក​ធ្វើស្រែ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ខ្សោ​ក​កណ្តាល ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ…

ខេត្តព្រៃវែង ៖ បុរស​ជា​កសិករ​ធ្វើស្រែ​ម្នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ត្រូវ​ដី​បាក់​សង្កត់ ខណៈ​ពេល​ដែល​រូបគេ​កំពុង​ជីក​អណ្តូង​យក​ទឹក​ធ្វើស្រែ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ មីនា នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ខ្សោ​ក​កណ្តាល ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ព្រុំ ស៊ា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​ព័ត៌មាន​ពី​លោក​អ៊ុ​ង ផា​ន អធិការ​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខ្វះ​ទឹក​ធ្វើស្រែ ប្រជា​កសិករ​នៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ អ្នកមាន​លទ្ធភាព គឺ​នាំ​គ្នា​បុក​អណ្តូង​បូមទឹក​ដាក់​ស្រែ ចំណែក​ជន​រង​គ្រោះ​ដោយសារ​តែ​ជីវភាព​ក្រីក្រ​គ្មាន​លុយ​បុក​អណ្តូង​បាន​ជីក​អណ្តូង​ដោយ​ខ្លួនឯង ទំហំ​៤​ម៉ែត្រ ជម្រៅ​៨​ម៉ែត្រ សម្រាប់​បូមទឹក​ដាក់​ស្រែប្រាំង ។

លោក​អធិការ​បាន​បន្ត​ថា ជន​រង​គ្រោះ​ជីក​អណ្តូង​បាន​១​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​អណ្តូង​១​មិន​អាច​ផ្តល់​ទឹក​គ្រប់គ្រាន់ ទើប​ជន​រង​គ្រោះ​ជីក​អណ្តូង​១​ទៀត នៅ​ក្បែរ​គ្នា​នោះ​ដោយ​មាន​ទំហំ​៤​ម៉ែត្រ និង​ជម្រៅ​៨​ម៉ែត្រ​ដូច​គ្នា ។ លោក​អ៊ុ​ង ផា​ន បាន​បញ្ជាក់​ថា អណ្តូង​ទាំង​២​ត្រូវ​បាន​ជីក​រួច​ហើយ ប៉ុន្តែ​ដោយ​ចង់អោយ​ងាយស្រួល​ក្នុង​ការ​បូមទឹក​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ចោះ​ទ​ម្រុះ​អណ្តូង​ទាំង​២​បង្កប់​ទុយោ​ទឹក​ភ្ជាប់​ចូល​គ្នា ហើយ​ក្នុង​ពេល​ដែល​កំពុង​ចោះ​ទ​ម្រុះ​អណ្តូង​នោះ​ទំនងជា​អណ្តូង​ទើប​ជីក​ថ្មី ដី​មិន​ទាន់​រឹង ទើប​ធ្វើ​អោយ​បាក់​ដី ហើយ​ក៏​សង្កត់​ជន​រង​គ្រោះ​ជាប់​នៅ​ក្នុង​អណ្តូង​នោះ​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ លោក​អធិការ​បាន​ហៅ​អេ​ស្ការ​ទ័​រ (​អា​អ៊ិ​ច ) ទៅ​កាយ​ដី​ចេញ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ជន​រង​គ្រោះ​កប់​ក្នុង​អណ្តូង​ជម្រៅ​ដល់​ទៅ​៨​ម៉ែត្រ​ទម្រាំ​ជីក​កាយ​ដល់ គឺ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ទើបបាន​ត្រឹម​យក​សព​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ