ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លាន់​សូរដូច​រន្ទះ​នេះ​ស្លា.ប់​៣​នាក់​ក្នុង​នោះ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក និង​រថយន្ត​កាម​រី​ឆ្លាម​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ក្នុង​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់ នៅ​ក្នុង​គំនរ​ដែក និង​ក្នុង​ទឹក​ប្រឡាយ ។ ដែល​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​មាន​២​នាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​កំ​បូល…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក និង​រថយន្ត​កាម​រី​ឆ្លាម​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​ក្នុង​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់ នៅ​ក្នុង​គំនរ​ដែក និង​ក្នុង​ទឹក​ប្រឡាយ ។ ដែល​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​មាន​២​នាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​កំ​បូល និង​ម្នាក់​ជា​អ្នក​បើ​បររថ​យន្ត​ដឹក​ដែក រីឯ​អ្នក​រង​របួស​ម្នាក់ គឺជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​ដឹក​ដែក និង​ម្នាក់​ទៀត​ជា​អ្នក​បើ​បររថ​យន្ត​កាម​រី​ឆ្លាម ។

ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត​ទាំងស្រុង ក្លាយជា​ដែក​អេ​ត​ចាយ​ដូច​គ្នា​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​កន្លែង​លក់​សាច់ក្រក​អាំង​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​រួម​មាន​១-​ឈ្មោះ​ផាក ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប៉ា​ណា ឃុំ​សឹ​ង្ហ ស្រុក​សំរោង ខេត្តតាកែវ ។ ២- ឈ្មោះ​ម៉ៅ តេ​លា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ទាំង​២​នាក់​នេះ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​កំ​បូល និង​ជិះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-2239 បើកបរ​ដោយ​យុវជន​ម្នាក់​ទៀត​ឈ្មោះ​ចាប កុសល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ជាមួយ​គ្នា ។ ៣- ជា​បុរស​មិន​ទាន់​ស្គាល់ឈ្មោះ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​មិន​ស្គាល់​ម៉ាក ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A-1444 ហើយ​រថយន្ត​នេះ​បាន​ខ្ទេច​កាប៊ី​ន​ទាំងស្រុង​ក្លាយជា​ដែក​អេ​ត​ចាយ ។

ចំណែក​អ្នក​រង​របួសធ្ងន់​ម្នាក់​ទៀត គឺជា​ប្រពន្ធ​របស់​អ្នកបើកបរ​រថយន្ត​ដឹក​ដែក សរុប​នៅ​ក្នុង​សោកនាដកម្ម​មួយ​នេះ​មាន​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង​ចំនួន​៣​នាក់ និង​រង​របួសធ្ងន់​២​នាក់​ក្នុង​នោះ​ភាគី​រថយន្ត​ដឹក​ដែក​ស្លាប់​១​របួសធ្ងន់​១ និង​ភាគី​រថយន្ត​កាម​រី​ឆ្លាម​ស្លាប់​២​របួសធ្ងន់​១​ម​ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ក្លាយទៅជា​ដែក​អេ​ត​ចាយ​ដូច​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ដោយ​រថយន្ត​ដឹក​ដែក​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​កាម​រី​ឆ្លាម​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​អត់​ដឹង​ថា មាន​ឧបសគ្គ​អ្វី​កើតឡើង​ទេ ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ ហើយ​រថយន្ត​កាម​រី​ឆ្លាម​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ចំណែក​រថយន្ត​ដឹក​ដែក​បាន​ហោះ​រំលង​ប្រឡាយ​ជ្រុល​ទៅ​បុក​ដើម​អំពិលទឹក​១​ដើម​រលើង​គល់​ដួល​រលំ​រាប​ដល់​ដី បណ្ដាល​ឲ្យ​ខ្ទេច​កាប៊ី​ន​ទាំងស្រុង ហើយ​អ្នក​បើ​បរ​ស្លាប់​ក្រោម​គំន​ដែក​ប្រពន្ធ​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញពី​ក្នុង​ទឹក និង​ទាញ​សាកសព​ចេញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ