ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានហើយនៅបាត់ដំបង ឆែ្កឆ្កួត​ខាំ​ថ្ងៃ១៩​កុម្ភៈ…ធ្វើទុក្ខខ្លាំងប្រកាច់«ចង់ខាំខ្លួនឯង»

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំប​ង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវ​សត្វ​ឆ្កែ​ឆ្កួត​​ខាំ ​កាលពី​កន្លះ​ខែ​មុន​នេះ ពេល​នេះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យ៉ាង​ប្រ​ញាប់​ប្រញាល់​​ទៅ​​កាន់មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៤​​ មីនា ដោយសារ​ស្ត្រី​រូប​នេះកើតឡើងនូវ​​អាការ​:​ប្រកាច់​បែកពពុះមាត់​…

ខេត្តបាត់ដំប​ង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវ​សត្វ​ឆ្កែ​ឆ្កួត​​ខាំ ​កាលពី​កន្លះ​ខែ​មុន​នេះ ពេល​នេះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យ៉ាង​ប្រ​ញាប់​ប្រញាល់​​ទៅ​​កាន់មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៤​​ មីនា ដោយសារ​ស្ត្រី​រូប​នេះកើតឡើងនូវ​​អាការ​:​ប្រកាច់​បែកពពុះមាត់​ ។

ស្ត្រី​រង​គ្រោះខាងលើ ​ឈ្មោះ​ពូន យឿ​ម អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់ទៀត​ថា ស្ត្រី​រូប​នេះ​ ត្រូវ​ឆ្កែ​ឆ្កួត​ខាំកាលពី​ថ្ងៃ​ទី​១៩​ កុម្ភៈ កន្លង​ទៅ ។ តែ​ក្រោយ​ឆ្កែ​ខាំ​ភ្លាម គាត់​មិន​មាន​​បញ្ហា​អ្វី​កើតឡើង​ទេ លុះ​ដល់​យប់​ថ្ងៃ​ទី​០៤​ មីនា យប់មិញ​នេះ ស្រាប់តែ​រោគ​ឆ្កែ​ខាំ​នេះ​ ធ្វើទុក្ខធ្វើ​ឱ្យ​​ស្ត្រី​រូប​នេះ ​ប្រកាច់​បែក​ពរ​ពុះ​មាត់​តែ​ម្ដង​ ។

បើ​តាម​ក្រុម​គ្រួ​សារឱ្យ​ដឹងទៀត​​ថា ពេល​ស្ត្រី​រង​គ្រោះ​ធ្វើទុក្ខ​ម្ដង​ៗ គឺ​ចង់​តែ​ខាំ​ដៃ​ខ្លួនឯង រហូត​បងប្អូន​ចាប់​ដៃ​ចង​ភ្ជាប់​នឹង​ខ្លួន ​កុំ​ឱ្យ​លើក​ខាំ​ដៃ​ខ្លួនឯង​បាន ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ​ ក្រុម​គ្រួសារ​ក៏បាន​សម្រេច​ចិត្ត​ដឹក​ស្ត្រី​រង​គ្រោះ​រូប​នេះ ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​កណ្ដាល​យប់ ដើម្បី​ឲ្យ​គ្រួ​ពេទ្យ​ជំនាញ​ពិនិត្យ​និង​ព្យាបាល​ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ