ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​បើ​អប់រំ​កូន​មាន​៨​ចំណុច​នេះ​ត្រូវ​ឈប់​ជា​បន្ទាន់​…​ព្រោះ​ខុស​ហើយ !

5 ឆ្នាំ មុន

សូម​បង្ហាញ​អ្នក​ពី​ការ​អប់រំ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​កើត​មាន​បញ្ហា ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ប្រសិនជា​កូន​របស់​អ្នក​តែងតែមាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ពុំ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គេ​ឡើយ ។ ដូចនេះ​គេ​ក៏​មក​រក​ភាព​កក់ក្តៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក ។ 2.​នៅ​ពេល​ដែល​កូន​អ្នក​ស្រាប់តែ​រៀន​ចេះ​កុហក…

សូម​បង្ហាញ​អ្នក​ពី​ការ​អប់រំ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​កើត​មាន​បញ្ហា ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ប្រសិនជា​កូន​របស់​អ្នក​តែងតែមាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ពុំ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គេ​ឡើយ ។ ដូចនេះ​គេ​ក៏​មក​រក​ភាព​កក់ក្តៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក ។

2.​នៅ​ពេល​ដែល​កូន​អ្នក​ស្រាប់តែ​រៀន​ចេះ​កុហក នោះ​មាន​ន័យ​ថា​អ្នក​ធ្លាប់​មាន​ទ​ង្វើ​នេះ ទើប​គេ​រៀន​តាម ។

3.​នៅ​ពេល​ដែល​កូន​ខ្វះ​ជំនឿ​ចិត្ត មាន​ន័យ​ថា​អ្នក​ផ្តល់​គំនិត​ដល់​គេ​ច្រើន​ជាង​ការ​លើក​ទឹក
ចិត្ត ។

4.​នៅ​ពេល​ដែល​កូន​អ្នក​ពុំ​ហ៊ាន​ប្រឈម​មុខ​ដោយ​ខ្លួនឯង នោះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​គេ​នៅ​តាំងពី​តូច អ្នក​តែងតែ​ស្តីបន្ទោស​ឲ្យ​គេ​នៅ​ចំពោះ​មុខ​មហាជន ។

5.​នៅ​ពេល​ដែល​កូន​អ្នក​ប្រែជា​ពុំ​ក្លាហាន មាន​ន័យ​ថា​អ្នក​តែងតែ​ជួយ​ដោះស្រាយ​គេ​គ្រប់​រឿង ទើប​ធ្វើ​ឲ្យ​គេ​កំសាក ។

6.​នៅ​ពេល​ដែល​កូន​អ្នក​កើត​មានចិត្ត​ច្រណែន​ច្រើន មាន​ន័យ​ថា​អ្នក​ចូល​ចិត្ត​យក​កូន​អ្នក​ដទៃ​មក​ប្រៀប​នឹង​កូន​របស់​ខ្លួន ។

7.​នៅ​ពេល​ដែល​កូន​របស់​អ្នក​តែងតែ​ខឹង មាន​ន័យ​ថា​អ្នក​ផ្តល់​ការ​សរសើរ និង​លើកទឹកចិត្ត​ដល់​គេ​មិន​បាន​គ្រប់គ្រាន់ ។

8.​នៅ​ពេល​ដែល​កូន​គ្មាន​សុជីវធម៌ មាន​ន័យ​ថា​អ្នក​ធ្វើ​គំរូ​ឲ្យ​គេ​មើល​មុន ទើប​គេ​រៀន​តាម​អ្នក​ពីក្រោយ ។ ដូចនេះ អ្នក​គួរតែ​កែ​ទម្លាប់​ចេញ ទើប​អាច​អប់រំ​កូន​ឲ្យ​ក្លាយជា​ក្មេង​ដែល​ល្អ​ម្នាក់ ។ (​ដកស្រង់​ពី​គេហទំព័រ​សុខភាព​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ