ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿ​ន ឧត្តម ប្រាប់​មូលហេតុ​គេ​មិនសូវ​ហៅ​ច្រៀង​តាម​ទូរទស្សន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យូរ​ខែ​មក​ហើយ​តារាចម្រៀង​ ឈឿ​ន ឧត្តម ហាក់​ស្ងប់ស្ងាត់​ពី​ឆាក​សិល្បៈ​ចម្រៀង ។ គេ​កម្រ​ឃើញ​លោក​ឧត្តម​ចូលរួម​កម្មវិធី​ទូរទស្សន៍​ដូច​មុន​ណាស់ តែ​លោក​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ស្ថានទូត​ចិន ។ ទោះជា​យ៉ាងណា​ក្តី​លោក…

រាជធានី​ភ្នំពេញ​៖ យូរ​ខែ​មក​ហើយ​តារាចម្រៀង​ ឈឿ​ន ឧត្តម ហាក់​ស្ងប់ស្ងាត់​ពី​ឆាក​សិល្បៈ​ចម្រៀង ។ គេ​កម្រ​ឃើញ​លោក​ឧត្តម​ចូលរួម​កម្មវិធី​ទូរទស្សន៍​ដូច​មុន​ណាស់ តែ​លោក​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ស្ថានទូត​ចិន ។

ទោះជា​យ៉ាងណា​ក្តី​លោក ​ឈឿ​ន ឧត្តម ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​អូស្ត្រាលី​នា​ពាក់កណ្តាល​ខែមីនា​នេះ វា​បង្ហាញ​ថា​ការងារ​សិល្បៈ​ក្នុងស្រុក​មិនសូវ​ល្អ តែ​ក្រៅប្រទេស​នៅ​តែ​ពេញ​និយម​។
លោក​ឈឿ​ន ឧត្ដម គឺជា​តារាចម្រៀង​ផ្នែក​ចម្រៀង​មនោសញ្ចេតនា ។

លោក​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នា​ឆ្នាំ​១៩៩៨ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​«​គន្លង​តារា​»​របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥ ដោយ​លោក​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ។ ក្រោយមក លោក​ក៏​មានកេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ មាន​ដូច​ជា​បទ​«​ខ្លាច​រកាដែក​» «​ឱប​ស្រមោល​» «​រនោច​ខែប្រាំង​» «​ទឹកភ្នែក​ជនពាល​» «​ទូរស័ព្ទ​អ្នក​ណា ?​» «​ប្រពន្ធ​នរណា​គេ​ន៎​»​ជាដើម ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ការងារ​សិល្បៈ​របស់​លោក​ឈឿ​ន ឧត្ដម ហាក់ដូចជា​ស្ងប់ស្ងាត់ ធ្វើ​ឲ្យ​ទស្សនិកជន​ហាក់​មានការ​ងឿងឆ្ងល់​ថា តើ​លោក​បាត់​ទៅ​ណា ? លោក​បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាម​ការណ៍​ពិត​លោក​មិន​បាន​បាត់​ទៅ​ណា​ទេ តែ​ដោយសារ​តែ​មាន​តារាចម្រៀង​ជំនាន់​ក្រោយ​ច្រើន ទើប​បានជា​មិនសូវ​មាន​គេ​អញ្ជើញ​ឲ្យ​ឡើង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍ ។ ម្យ៉ាងទៀត​លោក​មាន​ជំងឺ​ច្រមុះ និង​បំពង់ក​អស់​រយៈ​៤​ឆ្នាំ​ហើយ ទើប​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​បែប​នេះ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​លោក​បានជា​សះស្បើយ​ពី​ជំងឺ​ហើយ ។

លោក​ឈឿ​ន ឧត្តម មាន​វ័យ​៤៣​ឆ្នាំ ។ លោក​ឈឿ​ន ឧត្តម ចាប់​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​ពិភព​រាត្រី រួម​ជាមួយ​តារាចម្រៀង​ជើង​ចាស់​ជា​ច្រើន​ដួង ។

លោក​ឈឿ​ន ឧត្តម និយាយ​ថា «​ការងារ​សិល្បៈ​ក្នុងស្រុក​របស់ខ្ញុំ​មិន​ត្រូវ​គេ​មើល​រំលង​ឡើយ តែ​ក៏​មិន​ប្រជែង​ជាមួយ ប្អូន​ៗ​ឡើយ​ព្រោះ​ធម្មតា​តែងតែមាន​រលក​មុន​រលក​ក្រោយ​យើង​មាន​តែ​បើក​ចិត្ត​ចែករំលែក​ភាព​ជោគជ័យ​ចំពោះ​អ្នកសិល្បៈ ក្រោយ​ៗ ។ យ៉ាងណាមិញ​ខ្ញុំ​ពិតជា​អរគុណ​ទៅ​ដល់​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ទាំងអស់​នៅ​តែ​ពេញចិត្ត​អញ្ជើញ​ខ្ញុំ​ចេញ​ច្រៀង​ជា​ប្រចាំ​មិនសូវ​ជា​អាក់ខាន​ពិតជា​មាន​ទឹកចិត្ត​បន្ត​ទៀត​ដើរ​លើ​វិ​ថី​មួយ​នេះ ។ ត្រៀម​ចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​៣​ខែ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ​សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​ចូលរួម​រាំ​លេង​កម្សាន្ត​ទាំងអស់​គ្នា​ខ្មែរ​តែ​មួយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ