ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​២០​ឆ្នាំ​មក​ហើយ ទើប​ដណ្តើម​ជញ្ជាំង​គ្នា​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទុះ​ទំនាស់​បែកផ្សែង​រឿង​សង់ផ្ទះ​ជញ្ជាំង​ជាប់​គ្នា​ភាគី​ម្ខាង​វាយ​កម្ទេច​ជញ្ជាំង​ដើម្បី​សង់ផ្ទះ​ថ្មី ឯ​ភាគី​ម្ខាង​ទៀត​មិន​ឲ្យ​វាយ​ដោយ​ជញ្ជាំង​ផ្ទះ​ប្រើប្រាស់​រួម​គ្នា​២០​ឆ្នាំ​មក​ហើយ​បើ​វាយ​ជញ្ជាំង​រួម​ចោល តើ​គាត់​មាន​ជញ្ជាំង​ឯណា​វា និង​ចំហរ​ជញ្ជាំង​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មិន​ខាន ។ ករណី​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ជញ្ជាំង​ផ្ទះ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា…

ខេត្តស្វាយរៀង ៖ ផ្ទុះ​ទំនាស់​បែកផ្សែង​រឿង​សង់ផ្ទះ​ជញ្ជាំង​ជាប់​គ្នា​ភាគី​ម្ខាង​វាយ​កម្ទេច​ជញ្ជាំង​ដើម្បី​សង់ផ្ទះ​ថ្មី ឯ​ភាគី​ម្ខាង​ទៀត​មិន​ឲ្យ​វាយ​ដោយ​ជញ្ជាំង​ផ្ទះ​ប្រើប្រាស់​រួម​គ្នា​២០​ឆ្នាំ​មក​ហើយ​បើ​វាយ​ជញ្ជាំង​រួម​ចោល តើ​គាត់​មាន​ជញ្ជាំង​ឯណា​វា និង​ចំហរ​ជញ្ជាំង​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មិន​ខាន ។

ករណី​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ជញ្ជាំង​ផ្ទះ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ឆ្នាំ​២០១៩ នៅ​ខាង​មុខ​ផ្សារ​កំពង់ត្រាច ស្ថិត​នៅ​ភូមិ​កំពង់ត្រាច ស្រុក​រមាស​ហែក ។ ដឹកនាំ​ដោយ​លោក​ហម ហឿ​ន នាយក​រដ្ឋបាល​សាលាស្រុក​រមាស​ហែក​ដែល​ជា​តំណាល​លោក​ចាប ណុ​ល អភិបាលរង និង​ជា​អភិបាល​ស្តីទី​លោក​ម៉ៅ ពុ​ទ្ធី ប្រធាន​ភូមិបាល​ស្រុក​រមាស​ហែក​លោក​មេឃុំ​កំពង់ត្រាច លោក​មេ​ភូមិ​កំពង់ត្រាច រួម​ទាំង​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ជា​ច្រើន​រូប​ផង​ដែរ ។

បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ូ ដៀប ភេទ​ស្រី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​១៩៩៩ ឬ​ឆ្នាំ​២០០០ ពួក​គាត់​ធ្វើ​ផ្ទះ​តៀម​ជញ្ជាំង​ឈើ​ប្រក់​ស័ង្ខ​សី​ដី​ទំហំ​៤​ម៉ែត្រ​កន្លះ បណ្តោយ​១៦​ម៉ែត្រ ក្រោយមក​ឈ្មោះ​សុខ តុង និង​ប្រពន្ធ​ឈ្មោះ​កើត តូ​ម៉ា បាន​មក​សង់ផ្ទះ​នៅ​ជាប់​គ្នា​ក៏​បាន​សុំ​រៀប​ជញ្ជាំង​ថ្ម ដោយ​យល់ព្រម​ឲ្យ​ប្រើ​ជញ្ជាំង​រួម​គ្នា​ទើប​គាត់ (​ប៊ូ​ដៀប​) យល់ព្រម​រុះ​ជញ្ជាំង​ក្តា​ចេញ ហើយ​ឲ្យ​សុខ តុង រៀប​ឥដ្ឋ​ធ្វើ​ជញ្ជាំង​ថ្ម ប្រើ​ជញ្ជាំង​រួម​គ្នា​រហូត​មក​រយៈពេល​២០​ឆ្នាំ​មក​ហើយ​ទើបតែ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៩ ពេល​គ្រួសារ​គាត់​មិន​នៅផ្ទះ​ទៅ​ភ្នំពេញ​ឈ្មោះ​សុខ តុង និង​ប្រពន្ធ​ឈ្មោះ​កើត តូ​ម៉ា បាន​ប្តឹង​អាជ្ញាធរ​ភូមិ​ឃុំ និង​សមត្ថកិច្ច​នគរបាល​នាំ​គ្នា​មក​រុះរើ​ជញ្ជាំង​ផ្ទះ​ដែល​ជា​ជញ្ជាំង​ប្រើ​រួម​គ្នា​ចោល​ធ្វើ​ឲ្យ​ផ្ទះ​គាត់​ខូចខាត​គ្មាន​ជញ្ជាំង​ចំហរ​ជញ្ជាំង​អាច​ជនខិលខូច​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទើប​គាត់​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ពិនិត្យ និង​ដោះស្រាយ និង​ការពារ​សិទ្ធិ​លំនៅ​ឋាន​ជូន​គ្រួសារ​គាត់​ផង ។

ជន​រង​គ្រោះ​ប៊ូ ដៀប បាន​សំណូមពរ​អាជ្ញា​រលោក​មេឃុំ​កំពង់ត្រាច​លោក​អភិបាលស្រុក​រមាស​ហែក​ថា​១-​សុំ​ឲ្យ​រក្សា​ជញ្ជាំង​រួម បើ​ភាគី​លោក​សុខ តុង រុះ​ជញ្ជាំង​ចាស់​សាងសង់​ផ្ទះ​ថ្មី ត្រូវ​សង់​ជញ្ជាំង​ចំ​កន្លែង​ដដែល ហើយ​បណ្តុះ​ដែក​ចេញ​ខាង ទុក​សម្រាប់​ឲ្យ​គាត់ (​ប៊ូ​ដៀប​)​តោង ដើម្បី​សង់ផ្ទះ​ផង ។ ទី​២- សុំ​សិទ្ធិ​ប្រើ​ជញ្ជាំង​ជា​ជញ្ជាំង​អត្ថ​សិទ្ធិ​ស្របច្បាប់ ។ ទី​៣- សូម​ឲ្យ​អាជ្ញាធរ​ស្រុក និង​លោក​ប្រធាន​ភូមិបាល​ស្រុក​រមាស​ហែក​ធ្វើ​កំណត់ហេតុ និង​ច្បាប់​សាងសង់​ទុក​សិទ្ធិ​ឲ្យ​ឈ្មោះ​ប៊ូ ដៀប តោង​សំណង់​របស់​សុខ​តុង តាម​ច្បាប់​ទទួល​សិទ្ធិ​នៃ​ជញ្ជាំង​អត្ថ​សិទ្ធិ ។ ទី​៤- សូម​អាជ្ញាធរ​ធានា និង​ការពារ​កុំ​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពេល​រុះរើ​ជញ្ជាំង​រួម​ចាស់​ចោល ។

ចំណែក​ឈ្មោះ​សុខ តុង អាយុ​៥១​ឆ្នាំ បាន​និយាយ​ថា ជញ្ជាំង​ផ្ទះ​របស់​គាត់​អ្នក​ធ្វើ ហើយ​រស់នៅ​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ គឺ​ដំបូលផ្ទះ​ឈើ​ប្រក់​ស័ង្ខ​សី​ពុក​ផុយ​អស់​លិច​ទឹក​ទើប​រុះរើ​ដើម្បី​សង់ផ្ទះ​ថ្មី ក៏​ប៉ុន្តែ​ពេល​រុះ​ជញ្ជាំង​ខាងជើង​ឈ្មោះ​ប៊ូ ដៀប មក​រារាំង​ថា ជា​ជញ្ជាំង​រួម ទើប​ទំនាស់​កើតឡើង ។

ទាក់ទិន​ករណី​ទំនាស់​ជញ្ជាំង​ផ្ទះ​នេះ​ដែរ បើ​តាម​លោក​ម៉ៅ ពុ​ទ្ធី ប្រធាន​ភូមិបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា តាម​គតិ​ច្បាប់​ភូមិបាល​ដី​សង់​លំនៅ​ឋាន​ទីប្រជុំជន​ដី​ផ្ទះល្វែង ពេល​ម្ចាស់ទ្រព្យ​ណា​ម្នាក់​សាងសង់​ផ្ទះថ្ម ត្រូវ​សុំ​ច្បាប់​សាងសង់​ដោយ​សុំ​ការ​យល់ព្រម​ពី​ម្ចាស់​ដី​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា បើ​មានការ​យល់​ព្រមព្រៀង​គ្នា​ទើប​សុរិយោដី​បញ្ជាក់ និង​អនុញ្ញាតិ​ហើយ​បើ​ភាគី​អ្នក​ជាប់​ព្រំប្រទល់​សុំ​តោង​សំណង់​របស់​ខ្លួន គឺ​ច្បាប់​អនុញ្ញាតិ​តែ​តម្រូវ​ឲ្យ​អ្នក​សុំ​តោង​ចេញថ្លៃ​សំណង់​ជញ្ជាំង​៥០​ភាគរយ​នេះ គឺជា​សិទ្ធិ​ជញ្ជាំង​អត្ថ​សិទ្ធិ ។ ហើយ​ចំពោះ​ទម្នាស់​ជញ្ជាំង​រវាង​ឈ្មោះ ប៊ូ ដៀប និង​ឈ្មោះ​សុខ តុង នោះ គឺ​គ្មាន​លទ្ធផល​ទេ ដោយ​ភាគី​ទាំង​ពីរ​ដណ្តើម​គា្ន​យក​ត្រូវ​រៀងខ្លួន ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​ហម ហឿ​ន នាយក​រដ្ឋបាល​សាល​ស្រុក​រមាស​ហែក​ដែល​ជា​អ្នកដឹកនាំ​ក្រុមការងារ​ដោះស្រាយ​ទំនាស់​បាន​មាន​ប្រសាសន៍​ថា ក្រុមការងារ​គ្រាន់តែ​បាន​ចុះ​វាស់វែង​ដី​ផ្ទះ​ឈ្មោះ​ប៊ូ ដៀប មើល​ទទឹង​មាន​៤​កន្លះ គឺ​ត្រូវ​តាម​សរសរ​ត្រឹម​ជញ្ជាំង​ពិតមែន ក៏​ប៉ុន្តែ​គាត់​អះអាង​ថា ពេល​សុខ តុង សុំ​ធ្វើ​ជញ្ជាំង​ថ្ម គឺ​បាន​ព្រមព្រៀង​គ្នា​ប្រើប្រាស់​ជញ្ជាំង​រួម​គ្នា ហើយ​បាន​ប្រើប្រាស់​ជញ្ជាំង​រួម​គ្នា​២០​ឆ្នាំ​មក​ហើយ ។ដូច្នេះ​ដំណោះស្រាយ​គ្មាន​លទ្ធផល​ទេ ក្រុមការងារ​បាន​ត្រឹម​ចុះ​វាស់វែង ហើយ​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលស្រុក​ពិនិត្យ​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ