ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ធ្វើ​បាតុ​កម្ម​​មែន ​កំពុង​​ពូន​កម្លាំង​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​

11 ឆ្នាំ មុន

មក​ដល់​ម៉ោង​៨​ព្រឹក ​ថ្ងៃទី​១៥ កញ្ញា គណ​បក្ស​ប្រឆាំង​បាន​ធ្វើ​មហា​បាតុ​កម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​តាម​ការ​គ្រោង​ទុក​មែន​ ដែល​តាម​ការ​ស្មាន​មាន​មនុស្សចូល​រួម​ដល់​ខ្ទង់​ពាន់​នាក់​ទៅ​ហើយ មិន​ដឹង​មក​ពី​ក្រហែង​មេឃ​ណា​ខ្លះ​ទេ ។

តាម​ដំណឹង​ថា លោក​សម រង្ស៊ី ដែល​មាន​ស្នាក់​ការ​នៅ​តំបន់​ចាក់​អង្រែ​បាន​ដឹក​នាំ​ក្បួន​ពី​ទី​នោះ​មក​ទី​លាន​ប្រជាធិប​តេយ្យ​ ។ ឯ​

មក​ដល់​ម៉ោង​៨​ព្រឹក ​ថ្ងៃទី​១៥ កញ្ញា គណ​បក្ស​ប្រឆាំង​បាន​ធ្វើ​មហា​បាតុ​កម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​តាម​ការ​គ្រោង​ទុក​មែន​  ដែល​តាម​ការ​ស្មាន​មាន​មនុស្សចូល​រួម​ដល់​ខ្ទង់​ពាន់​នាក់​ទៅ​ហើយ មិន​ដឹង​មក​ពី​ក្រហែង​មេឃ​ណា​ខ្លះ​ទេ ។

តាម​ដំណឹង​ថា លោក​សម រង្ស៊ី ដែល​មាន​ស្នាក់​ការ​នៅ​តំបន់​ចាក់​អង្រែ​បាន​ដឹក​នាំ​ក្បួន​ពី​ទី​នោះ​មក​ទី​លាន​ប្រជាធិប​តេយ្យ​ ។ ឯ​លោក​កឹម សុខា ដែល​មាន​ស្នាក់​​ការ​នៅខណ្ឌទួល​គោក ក៏នាំ​ក្បួន​ពី​ទី​នោះ​តម្រង់​មក​ទី​លាន​ប្រជា​ធិបតេយ្យ​ដែរ ។ ​នៅ​តាម​ទី​​​សាធារណៈ​នានា​ក្នុង​រាជ​ធានី គេ​ឃើញ​មានកង​កម្លាំង​រក្សា​សន្តិ​សុខ​រាជធានី​ឈរ​ទាំង​ក្រុមៗ ដើម្បី​សុវត្ថិ​ភាព​ដល់​អ្នក​រាជ​ធានី ព្រោះ​គេ​ខ្លាច​មាន​​អំពើ​ហិង្សា​បាន​កើត​ចេញ​ពីបាតុ​កម្ម​នៃ​បក្ស​ប្រឆាំង​ដ៏ខ្លាំង​មួយ​នេះ ដែល​មិន​គោរព​ច្បាប់ ។

ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​ឱ្យ​បក្ស​ប្រឆាំង​ធ្វើ​​បាតុ​កម្ម​តែ​មួយ​​ថ្ងៃ​ទេ គឺថ្ងៃទី១៥ កញ្ញា​ នេះ ដោយ​ឱ្យ​ចប់​​នៅវេលា​ម៉ោង​៦​ល្ងាច​ និង​ហាម​ហែ​ក្បួន ។ ​ក្រុម​អ្នក​តាម​ដាន​គិតថា ប្រសិន​បើ​មាន​ការហែ​ក្បួន​ ឬហិង្សា​កើត​ឡើង​​ប្រាកដជា​ត្រូវ​ត្មោង​សមត្ថ​កិច្ច​​មិន​ខាន​ឡើយ ៕