ព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត្រជួបគ្រោះថ្នាក់សុគត
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ព្រះសង្ឃមួយអង្គបានសុគតនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលព្រះអង្គនិមន្តតាមម៉ូតូដើម្បីទៅបិណ្ឌបាត្រ ហើយត្រូវរថយន្តធំមួយគ្រឿងបុកនៅជិតរង្វង់មូលឃុំរាម ស្រុកព្រៃនប់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ៤ មីនា ឆ្នាំ២០១៩។

សេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ភ្លាមៗនៅកន្លែងកើតហេតុ គេមិនទាន់ស្គាល់ព្រះនាមរបស់ព្រះសង្ឃរងគ្រោះ ហើយក៏មិនដឹងថាព្រះសង្ឃរងគ្រោះគង់នៅទីអារាមណានៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ