ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​សម្រេចចិត្ត​ពត់​ធ្មេញ​តើ​ចាំបាច់​គិត​ពី​កត្តា​អ្វីខ្លះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពត់​ធ្មេញ​មិនមែន​ជា​រឿង​ដែល​ចាំបាច់​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ឬ​ធ្មេញ​មិន​ស្អាត​នោះ​ទេ ប៉ុន្តែ​សុខភាព​មាត់​ធ្មេញ​ល្អ ក៏​ជា​កត្តា​មួយ​សំខាន់ ញ៉ាំង​ឲ្យ​យើង​មាន​ទំនុកចិត្ត​រាល់ពេល​ញញឹម ហើយ​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​កែទម្រង់​មុខ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ដោយ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​ថែម​ទៀត​ផង​។ តាម​ការ​ណែនាំ​របស់ ទន្ត​បណ្ឌិត​ជំនាញ…

រាជធានី​ភ្នំពេញ ៖ ការ​ពត់​ធ្មេញ​មិនមែន​ជា​រឿង​ដែល​ចាំបាច់​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ឬ​ធ្មេញ​មិន​ស្អាត​នោះ​ទេ ប៉ុន្តែ​សុខភាព​មាត់​ធ្មេញ​ល្អ ក៏​ជា​កត្តា​មួយ​សំខាន់ ញ៉ាំង​ឲ្យ​យើង​មាន​ទំនុកចិត្ត​រាល់ពេល​ញញឹម ហើយ​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​កែទម្រង់​មុខ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​ដោយ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​ថែម​ទៀត​ផង​។

តាម​ការ​ណែនាំ​របស់ ទន្ត​បណ្ឌិត​ជំនាញ Dr. Navdeep Bhusri នៃ​មន្ទីរ​ព្យាបាល​មាត់​ធ្មេញ​សុខ ជា បាន​ឲ្យ​ដឹង​ថា មុន​ពេល​សម្រេចចិត្ត​ពត់​ធ្មេញ អ្នក​ចាំបាច់ ត្រូវ​ស្គាល់​ច្បាស់​ពី​ប្រវត្តិ​ការងារ​របស់​ទណ្ឌ​បណ្ឌិត​ជំនាញ ដែល​អ្នក​ជ្រើសរើស​ជា​មុន​សិន​។

ទន្ត​បណ្ឌិត​ជំនាញ Dr. Navdeep Bhusri មាន​ប្រសាសន៍​ថា «​ព្រោះ​បើ​មិន​ប្រយ័ត្ន​ការ​ពត់​ធ្មេញ​របស់​អ្នក​អាច​នឹង​ទទួល​បាន​លទ្ធផល​មិន​គាប់ចិត្ត ធ្វើ​ឲ្យ​អ្នក​មិន​ពេញចិត្ត​នឹង​ទម្រង់​មុខ​ថ្មី​របស់​អ្នកជា​មិន​ខាន​។ មួយវិញទៀត ការ​ពត់​តម្រង់​ធ្មេញ គឺ​អាច​ធ្វើ​បាន​ទៅ​តាម​វិធីសាស្ត្រ​ផ្សេង​ៗ​គ្នា ហេតុនេះ​អ្នក​គួរ​ពិភាក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដើម្បី​ជ្រើស​យក​សេវាកម្ម​ដែល​សម​ស្រប​នឹង​អ្នក ព្រោះ​វិធីសាស្ត្រ​ថ្មី​ដែល​យើង​ហៅ​សាមញ្ញ​ថា ដាក់​ដែក​អូ​តូ គឺ​អាច​ជួយ​ព​ន្លឿ​ន​ពេលវេលា និង​បញ្ជៀ​សការ​ជាប់​ចំណីអាហារ​បាន​ច្រើន​ជាង​ការ​ពាក់​កៅស៊ូ​ជាដើម ប៉ុន្តែ​តម្លៃ​ក៏​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ​»​។

ទន្ត​បណ្ឌិត​ជំនាញ​រូប​នេះ​បន្ត​ថា យ៉ាងណាមិញ លោក​អ្នក​គួរ​ជ្រើស​យក​វី​ធី​ដែល​ជួយ​បញ្ជៀ​សការ​ជាប់​ចំណីអាហារ និង​ព្យាយាម​សំអាត​ធ្មេញ​រាល់ពេល​ញ៉ាំ​អាហារ​រួច ទើប​ធ្វើ​ឲ្យ​ធ្មេញ​អ្នក​មិន​ពុក ក្រោយ​ពេល​ពត់​តម្រង់​រួច​។

នៅ​ពេល​អ្នក​សម្រេចចិត្ត​ថា ពត់​ធ្មេញ លោក​អ្នក​ក៏​ចង់​ដឹងផង​ដែរ​ថា តើ​ក្រោយ​ពេល​ពត់​ធ្មេញ​រួច វា​អាច​វិល​មក​រក​សភាព​ដើម​ដែរ​ឬទេ? ទន្ត​បណ្ឌិត​ជំនាញ Dr. Navdeep Bhusri នៃ​មន្ទីរ​ព្យាបាល​មាត់​ធ្មេញ​សុខ ជា បាន​ឲ្យ​ដឹង​ថា វា​នឹង​មិន​វិល​មក​រក​សភាព​ដើម​វិញ​ទេ បើ​អ្នកជំងឺ​ស្តាប់​តាម​ការ​ណែរ​នាំ​របស់​ទន្ត​បណ្ឌិត​ជំនាញ និង​ប្រើប្រាស់ retainer ដែល​ជា​ឧបករណ៍​សម្រាប់​ទប់​ធ្មេញ​កុំ​ឲ្យ​វិល​មក​សភាព​ដើម​វិញ ឲ្យ​បាន​ជាប់លាប់​ក្នុង​រយៈពេល ១ ទៅ ២​ឆ្នាំ​ដំបូង​បន្ទាប់​ពី​បញ្ចប់​ដំណើរការ​ពត់​ធ្មេញ​។

លោក​បន្ត​ថា ជាក់ស្តែង retainer ក៏​មាន​ច្រើន​បែប ច្រើន​ប្រភេទ​ទៅ​តាម​តម្រូវការ និង​ស្ថានភាព​ធ្មេញ​របស់​អ្នកជំងឺ​ផង​ដែរ​។ វា​អាច​ជា​ប្រភេទ​ជ័រ​ថ្លា ប្រភេទ​លួស​មួយ​ខ្សែរ​សម្រាប់​ពាក់ ឬ​លួ​យ​ដាក់​នៅ​ខាង​ក្រោយ​ធ្មេញ​។ កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ខ្លះ​កើត​មាន​ឡើង​ផង​ដែរ នៅ​ពេល​ដែល​អ្នកជំងឺ​ភ្លេច​ប្រើប្រាស់ retainer​។ ធ្មេញ​ដែល​បាន​ពត់​តម្រង់​អស់​ជា​ច្រើន​ឆ្នាំ​ក៏​វិល​មក​សភាព​ដើម​វិញ ដែល​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកជំងឺ​មិន​សប្បាយចិត្ត​ទេ សូ​ម្បី​តែ​ទន្ត​បណ្ឌិត​ជំនាញ​ក៏​ទទួល​រង​សំពាធ ដោយសារ​តែ​អ្នកជំងឺ​មិន​ស្តាប់​តាម​ការ​ណែរ​នាំ​នេះ​ដែរ​។

ទន្ត​បណ្ឌិត Navdeep Bhusri បាន​បន្ត​ថា នេះ​ជា​ការ​សំណូមពរ​ខ្លាំង​បំផុត​ចំពោះ​អ្នក​ជំ​ងី សូម​មេត្តា​កុំ​មើល​រំលង retainer បើ​មិន​ដូច្នោះ​ទេ ពេលវេលា និង​លុយកាក់​ជា​ច្រើន​ដែល​អ្នក​ចំណាយ​ប៉ុន្មាន​ឆ្នាំ​មកនេះ នឹង​ត្រូវ​ចំណាយ​ដោយ​អត់​ប្រយោជន៍​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ