រាជធានីភ្នំពេញ៖ តារាសម្តែងសូដានីតា បានទម្លាយបញ្ហាផ្ទៃក្នុងគ្រួសាដ៏អួអាប់ជាសាធារណៈ បន្ទាប់ពីនាងលាក់ទុកក្នុងចិត្តអស់ជាច្រើនឆ្នាំមកនេះ។ តើរឿងបែបណាទៅ ? សូដា នីតា បានយកហ្វេសប៊ុកដើម្បីរៀបរាប់បញ្ហាដែលបានកើតឡើងក្នុងរង្វង់គ្រួសារដ្បិតនាងយល់ថាវាអាចធ្វើឲ្យនាងបានធូរចិត្តខ្លះ ។
បើយោងតាមសំណេរដែលសូដា នីតា បានសរសេរបង្ហោះកាលពីថ្ងៃទី១ មីនា ២០១៩ថា «អរគុណដែលគេបង្កើតឲ្យមាន Facebook ដើម្បីឲ្យខ្ញុំសរសេររឿងពិបាកចិត្តប្រាប់ទៅអ្នកផ្សេងនឹងបានធូរចិត្ត នឹងបានមានអ្នកជួយឲ្យយោបល់ខ្លះ កុំអីខ្ញុំប្រហែលប្រេះទ្រូងស្លាប់ដោយសារមនុស្សគ្រួសារកូរហើយ ។
ជីវិតនេះជាលើកទី២ហើយដែលខ្ញុំសរសេរក្នុងFacebook ព្រោះខ្ញុំពិតជាទ្រាំលែងហើយ កម្មពៀរអីខ្ញុំ ដែលខ្ញុំកើតមកជួបមនុស្សបែបនេះនៅក្នុងគ្រួសារ ? មានគ្រួសាររាប់លានគ្រួសារ កំពុងតែជួបបញ្ហាខ្វះខាតរកព្រឹកខ្វះល្ងាច ឯគ្រួសារខ្ញុំ ខ្ញុំតែម្នាក់រែករាប់លានបញ្ហា មានបាយទឹកឲ្យហូបគ្រប់មិនដែលខ្វះ ខ្ញុំតែម្នាក់តសូ៊ចិញ្ចឹមបងប្អូន២០ឆ្នាំជាង មាន ប្អូនៗ ម្តាយចាស់ ក្មួយ និងកូនក្មួយ បាយទឹកគ្រប់សព្វទាំងចាស់ទាំងក្មេង ឈឺស្កាត់តិចច្រើនក៏ខ្ញុំ ប្អូនក្មួយៗទូរសព្ទ័ ថ្លៃៗកាន់គ្រប់គ្នា ។
ខ្ញុំមានផ្ទះល្អឲ្យនៅក៏គ្មានអ្នកសំអាត សូម្បីបាយទឹកខ្ញុំ ពេលខ្ញុំនៅផ្ទះ ក៏មិនដែលត្រង់មាត់ ឬរៀបរយដូចគ្នាគេដែរ និយាយឲ្យគេល្អ គេថាខុសខ្ញុំ ។ ពេលឈឺទាំងម្តាយខ្ញុំ ទាំងប្អូនស្រីនៅផ្ទះបានល្អ តែពេលគេជា គេរដើរលេង ទាំងមនុស្សចាស ់និងក្មេង ពេលខ្ញុំនិយាយទៅ គេប្អូនស្រីអាយុ២៨ឆ្នាំរបស់ខ្ញុំនិយាយថា « ខ្ញុំរស់នៅជាមួយរាល់ថ្ងៃ គ្មានបានអីក្រៅពីមានផ្ទះឲ្យខ្ញុំនៅ និងបាយឲ្យស៊ីតែប៉ុណ្ណោះ» ទាំងនៅផ្ទះមិនសូវធ្វើអីសោះ ក្នុងបន្ទប់គាត់គេងក៏ពិបាកទទួលយក ។ គាត់ឈឺ ខ្ញុំឲ្យលុយទៅពេទ្យ ខ្ញុំទារសំបុត្រពេទ្យ ខ្ញុំមិនជឿ(ព្រោះគាត់តែងតែកុហករាល់ដងរឿងសុំលុយទៅពេទ្យ) ប្អូនខ្ញុំនិយាយ Vice ក្នុងក្រុមគ្រួសារថា «ខ្ញុំឈឺខ្ញុំទៅទេព្យ វាមានសួរថាខ្ញុំឈឺអីអត់» បើខ្ញុំមិនខ្វល់ពីគាត់ មិនមែនខ្ញុំឆាតប្រាប់ឲ្យមកយកលុយទៅពេទ្យនោះទេ លុយតិចតួចទេ តែគ្រាន់តែគាត់ពូកែកុហកពេកកន្លងមក … ។
ចុងក្រោយបងស្រីម្នាក់នេះសុំទោសផង ដែលមានលទ្ធភាពបានត្រឹមប៉ុណ្ណឹង ត្រឹមចិញ្ចឹម បានត្រឹមតែមានផ្ទះឲ្យនៅ មានបាយឲ្យហូប២០ឆ្នាំជាងនេះ ដោយគាត់មិនដែលទៅធ្វើការអីសោះ ។ សុំទោសខ្ញុំ ជាបងស្រីមិនល្អដូចអ្នកដទៃទេ បើសិនជាអាច យើងបញ្ចប់អស់ជាបងប្អូនចុះ ព្រោះ ម្នាក់ៗឲ្យខ្ញុំឈឺចាប់ដល់គេងយំ រាប់មិនអស់ទេនឹងទង្វើ និងសំដីរបស់ ប្អូនៗ៣នាក់ និងម្តាយ រាប់ដងមិនអស់ហើយ ខ្ញុំឆ្អែតហើយ «បើជាតិក្រោយមានពិត សូមពួកយើងកុំជួបគ្នាទៀត»៕
ចែករំលែកព័តមាននេះ