ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សំបុក​ជល់​មាន់ ដោយសារ​តែ​ខ្មោច​​ក្នុង​ឱ្យដៃ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពួក​ញៀន​ល្បែង​ជល់​មាន់​មួយ​ក្រុម​ត្រូវ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ចេញ​ប្រតិ​បត្តិការ​បង្ក្រាប​ពេល​កំពុង​ពពាក់ពពូន​គ្នា​លេង ដោយ​ឃាត់ខ្លួន​មុខសញ្ញា​៦​នាក់ រួម​ជាមួយ​វត្ថុ​តាង​មាន់​ជល់ ម៉ូតូ និង​សម្ភារៈ​ផ្សេង​មួយ​ចំនួន​ទៀត​។ ករណី​នេះ​សង្ស័យ​បែក​ការណ៍​ពី​លោកនាយ​ការិយាល័យ​មួយ​រូប​ទំនង​ខឹង​នឹង​មេខ្លោង​មិន​ឱ្យ​ចូល​ហ៊ុន ទើប​រាយការណ៍​បំបែកហ្វូង​តែ​ម្តង​។…

ខេត្តកំពង់ស្ពឺ ៖ ពួក​ញៀន​ល្បែង​ជល់​មាន់​មួយ​ក្រុម​ត្រូវ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ចេញ​ប្រតិ​បត្តិការ​បង្ក្រាប​ពេល​កំពុង​ពពាក់ពពូន​គ្នា​លេង ដោយ​ឃាត់ខ្លួន​មុខសញ្ញា​៦​នាក់ រួម​ជាមួយ​វត្ថុ​តាង​មាន់​ជល់ ម៉ូតូ និង​សម្ភារៈ​ផ្សេង​មួយ​ចំនួន​ទៀត​។ ករណី​នេះ​សង្ស័យ​បែក​ការណ៍​ពី​លោកនាយ​ការិយាល័យ​មួយ​រូប​ទំនង​ខឹង​នឹង​មេខ្លោង​មិន​ឱ្យ​ចូល​ហ៊ុន ទើប​រាយការណ៍​បំបែកហ្វូង​តែ​ម្តង​។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​នាទី​ថៃ្ង​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ពី​លោកស្នងការ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជា​មួយ​កម្លាំង​អន្ដរាគមន៍​ខេត្ត បាន​បើក​ប្រតិបត្ដិការ​ដ៏​ក្ដៅ​គគុក​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ជល់​មាន់​មួយ​កន្លែង ស្ថិត​ក្នុង​ចំណុច​ដី​ឡូ​តិ៍​របស់​ឈ្មោះ អ៊ួ​ង ភុំ ប្រុស អាយុ​៧២​ឆ្នាំ ស្ថិត​ក្នុងភូមិ​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ។

តាម​ការ​បញ្ជាក់​ពី​សំណាក់​សមត្ថកិច្ច គឺ​បានឱ្យ​ដឹង​ថា ទីតាំង​ជល់​មាន់​ដែល​បង្ក្រាប​នេះ គឺ​គ្មាន​រោង គ្មាន​សង្វៀន​នោះ​ទេ ដោយ​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ជល់​មាន់​នេះ​គេ​ប្រើ​វិធី​ណាត់​ផ្គូរ​ផ្គង​តាម​ទូរស័ព្ទ (​គីឡូ​មាន់​) និង​បាន​ចរចា​តម្លៃ ទីកន្លែង ពេលវេលា ហើយ​ដឹក​មាន់​មក​ជល់​តែ​ម្ដង ។

ប្រភព​បន្ត​ថា នេះ​គឺជា​របៀប​ថ្មី បែបផែន​ថ្មី​ដែល​មិន​ធ្វើ​ឱ្យ​សមត្ថកិច្ច​ងាយ​បង្ក្រាប​បាន​នោះ​ទេ​។ ហើយ​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ធ្វើការ​ដកហូត និង​ឃាត់​មុខសញ្ញា​៦​នាក់​សុទ្ធតែ​ប្រុស​ដែល​ជា​អ្នកលេង​ទាំងអស់ រួម​ជាមួយនឹង​សត្វ​មាន់​រស់​ប្រាំបួន​ក្បាល (​ជា​មាន់ពូជ​ជល់​ខ្លាំង​) និង​ម៉ូតូ​២២​គ្រឿង ព្រមទាំង​សម្ភារៈ​ផ្សេង​ៗ​ទៀត​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​បាន​កំពុង​ដឹក​ជញ្ជូន​នូវ​សម្ភារៈ​វត្ថុ​តាង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ដកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​បើ​តាម​ប្រភព​ក្រៅផ្លូវការ គឺ​មេខ្លោង​ជល់​មាន់​នេះ​មានឈ្មោះ​ហ៊ា គឺជា​អ្នក​រស់នៅ​ជិត​កន្លែង​បង្ក្រាប​តែ​ម្តង​។ មេខ្លោង​រូប​នេះ ពី​មុន​បាន​លប​បើក​ជល់​មាន់​នេះ​ជា​រឿយ​ៗ តែ​មិន​ដែល​ត្រូវ​បាន​បង្ក្រាប​ម្តងណា​ឡើយ ដោយសារ​តែ​មាន​សម្ព័ន្ធភាព​ជិត​ស្និត​ជាមួយ​លោកនាយ​ការិយាល័យ​មួយ​រូប​។

ជាក់ស្តែង​ការ​បង្ក្រាប​នេះ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ គេ​បានឃើញ​ឈ្មោះ​ហ៊ា គឺ​កំពុង​មមាញឹក​យ៉ាង​ខ្លាំង ស្រាប់តែ​ឈ្មោះ​ហ៊ា គឺ​ចេញ​ផុត សមត្ថកិច្ច​ក៏​ចូល​ដល់​តែ​ម្តង​។ បើ​តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ថា រឿង​ជល់​មាន់​នេះ​បែក​ធ្លាយ​​ដោយសារ​លោកនាយ​ការិយាល័យ​មួយ​រូប​ខឹងសម្បា​នឹង​ក្រុម​ហ៊ា គឺ​មិន​ឱ្យ​ចូល​ហ៊ុន ទើប​ចេះ​តែ​បោះ​រឿង​ឆ្វេង​ស្តាំ​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ក្រុម​ហ៊ា គឺ​ជល់បាន​សុខ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ