ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! ចៅក្រម​សម្រេច​ហើយ ជនស​ង្ស័យ​១៧​នាក់​​ចំរាញ់​ចេញពី​ជាង​៣០០​នាក់​ចាប់​នៅ​រ៉ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ម៉ោង​៤ និង​៣០​នាទី ថ្ងៃ​ទី​០២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ម៉ោង​៤ និង​៣០​នាទី ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​១៧​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទ​ពី​បទ «​ប្រើប្រាស់ សំរួល និង​ចាត់ចែង ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ។

ជនសង្ស័យ​ទាំង​១៧​នាក់​ត្រូវ​បាន​ចម្រាញ់​ចេញពី​ជាង​៣០០​នាក់​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​២១​គីឡូក្រាម​នោះ មាន​៖ ១-​ឈ្មោះ សោម ស៊ី​ថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ សុខ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ។

៣-​ឈ្មោះ ម៉េ​ង សុ​ផា​ន់​ឋានៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៤-​ឈ្មោះ សន សិរីសម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៥-​ឈ្មោះ សេង សុខ​ឃាង ហៅ ធី​ប៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

៦-​ឈ្មោះ ញី ជី​លាំង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៧-​ឈ្មោះ ឈុ​ន ប៊ុ​ន​រ៉ា​និ ភេទ​ស្រី អាយុ​២១​ឆ្នាំ ៨-​ឈ្មោះ នុយ វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ៩-​ឈ្មោះ នឹម រតនៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ១០-​ឈ្មោះ ឡេ​ង សុ​បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ១១-​ឈ្មោះ ថុ​ង សា​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។

១២-​ឈ្មោះ ឌួ​ង សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ១៣-​ឈ្មោះ ឡេ​ង ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ១៤-​ឈ្មោះ ឈាន វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ១៥-​ឈ្មោះ រ៉ា ភារ​ម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ១៦-​ឈ្មោះ វ៉ា សុខ​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​១៧-​ឈ្មោះ ចែ​ត្រ ធូ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​។

គួរ​រំលឹក​ថា កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។ ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុក​នេះ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​រហូត​ទៅ​ដល់​៣១៥​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​១៤​នាក់ និង​ដកហូត​ថ្នាំ​ញៀន​ជាង​៣៩​គីឡូក្រាម អាវុធ​ខ្លី​១​ដើម រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត កាលពី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មណ្ឌល​កំសាន្ត Rock ដែល​មាន​ទីតាំង​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​១១​យប់​នោះ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​អំពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​សរុប​៣១៥​នាក់ រួម​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នេះ​មនុស្ស​ប្រុស​ស្រី​ទាំង​៣១៥​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ដក​ហូត​បាន ក៏​នាំ​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ចំណែកឯ​មណ្ឌល​កំសាន្ត Rock ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើការ​បិទ​អាជីវកម្ម​ជា​ស្ថាពរ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ