អាសូរ​! បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បុក​ចំ​ពីមុខ​ទាំង​កំរោល


ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល កាលពី ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែមីនា នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ​ជាបឋម​បានឱ្យ​ដឹង​ថា ឧប្បត្តិ​ហេតុនេះ​អាច​បង្ក​ឡើង​ដោយ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AD-0879 មាន​ម្ចាស់​ឈ្មោះ​តឹង វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ (​របួសធ្ងន់​) ដែល​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ​ពណ៌​ក្រហម​គ្មាន​លេខ មាន​ម្ចាស់​ឈ្មោះ មាស សំ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណ​:​ពេល​កំពុង​ធ្វើ​ដំណើ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​សាក្សី​នានា​បំភ្លឺ​ថា ភាគី​ដែល​របួសធ្ងន់​នោះ​បាន​ប្រឹង​ជិះ​ម៉ូតូ​ជែង​រថយន្ត​មួយ​គ្រឿង​នៅ​ខាង​មុខ​ខ្លួន តែ​ពេល​នោះ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើ​មក​ពីមុខ (​ទិស​ដៅ​ផ្ទុយ​គ្នា​) ពេញទំហឹង បណ្ដាល​ឲ្យ​មាន​ស្លាប់​និង​របួស​ទាំង​សងខាង​។

ទោះ​យ៉ាងណា​ក្រោយ​ធ្វើការ​វាស់វែង សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ភាគី​ទាំង​សងខាង​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណៈ​អ្នក​របួស​ត្រូវ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ រីឯ​អ្នក​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ