ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម…មិនដឹងគាត់​ទទួលវិបត្តិអ្វីខ្លះ? ទើប​បញ្ចប់វាទាំងបែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​​​សមត្ថ​កិច្ច​ខណ្ឌដូនពេញ សហការ​ជាមួយ​និង​កម្លាំង​ជំនាញ បានធ្វើ​កោ​សល្យវិច័យ​​លើ​សាកសព​​បុរស​​ជា​អតីតសន្តិសុខ​​​មន្ទីរពេទ្យ​រួចមក គឺ​សន្និដ្ឋានថា ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ការ​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​ ហើយ​សម្រេច​​ប្រគល់សព​​​ទៅឱ្យ​​ក្រុម​គ្រួសារ​ធ្វើបុណ្យនៅស្រុក​កំណើត។ គួររំលឹកថា ជនរងគ្រោះ​…

រាជធានីភ្នំពេញ ៖ ក្រោយ​​​សមត្ថ​កិច្ច​ខណ្ឌដូនពេញ សហការ​ជាមួយ​និង​កម្លាំង​ជំនាញ បានធ្វើ​កោ​សល្យវិច័យ​​លើ​សាកសព​​បុរស​​ជា​អតីតសន្តិសុខ​​​មន្ទីរពេទ្យ​រួចមក គឺ​សន្និដ្ឋានថា ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ការ​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​ ហើយ​សម្រេច​​ប្រគល់សព​​​ទៅឱ្យ​​ក្រុម​គ្រួសារ​ធ្វើបុណ្យនៅស្រុក​កំណើត។

គួររំលឹកថា ជនរងគ្រោះ​ ក្រោយ​ពី​ត្រូវ​រដ្ឋបាល​បញ្ឈប់​​​ការងារ​​រយៈ​៣​ថ្ងៃមក ​ស្រាប់តែ​ប្រទះឃើញ​គាត់​ចង.ក​សម្លាប់​ខ្លួននៅ​លើ​ឡាំ​ប្រឺ​តា​ឥណ្ឌា ស្ថិតនៅ​​ជាប់​អគារ​បេះដូង ដែលបានបង្ក​​ការ​ភ្ញាក់់ផ្អើល​​កាលពី​វេលា​ម៉ោង៦ព្រឹក​​ថ្ងៃ​ទី០១ ​មីនា នៅ​លើ​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿងដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​គារ​បេះដូង ផ្លូវ​លេខ ៨០ ក្នុង​សង្កាត់​ច្រះ​ចក ខណ្ឌដូនពេញ​ ។

តាម​ប្រភព​​ពី​នគរបាល​ថា បុរស​រង​គ្រោះ​ឈ្មោះ យឹ​ម សុខា អាយុ៣៨​ឆ្នាំ ​ជាអ្នក​រត់​ឡាំ​ប្រឺ​តា ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មាន​ប្រពន្ធ និងកូនប្រុស ស្រី​ចំនួន៤​នាក់​​ក្នុង​បន្ទុក ​។ ​មុន​ពេល​កើតហេតុ ក្រុម​សន្តិសុខ​ដែល​ធ្លាប់​យាម​ជាមួយ​គ្នា​បានឃើញឡាំ​ប្រឺតា​ឥណ្ឌា ព៌​ណ​ក្រហមលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១GS-៥៦៧៩ មួយ​គ្រឿង ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​អគារ​ពេទ្យ ផ្នែក​បេះដូង​ខាងលើ និង​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ​អង្គុយ​នៅ​ខាងក្នុង​ផង​ដែរ​ ។

​តាម​ប្រភព​ដដែល​​បន្ត​ទៀត​ថា ដោយ​នឹក​ស្មាន​តែ​រូប​គាត់​អង្គុយ ​រង់ចាំ​ដឹក​ម៉ូយ​ជា​ធម្មតា​នោះ ក៏​មាន​សន្តិ​សុខ​ម្នាក់​ ដើរទៅ​មើល​ក៏​ស្រាប់តែ​បានឃើញ​រូប​គាត់ចងក.ស្លាប់​បាត់​​ទៅ​ហើយ​ ទើប​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើលតែម្តង ​។

អត្ថបទសរសេរ ដោយ